ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃស្នើបង្កកការបើកប្រាក់ឧបត្ថម្ភប្រចាំខែជូនសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់មកពីគណបក្សសង្គ្រោះជាតិ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ បាន​ស្នើ​ទៅ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រតនាគារ​ជាតិ ដើម្បី​សុំ​បង្កក​ការ​បើកប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​ជូន​សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ បាន​ស្នើ​ទៅ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រតនាគារ​ជាតិ ដើម្បី​សុំ​បង្កក​ការ​បើកប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​ជូន​សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ។ យោង​តាម​លិខិត​របស់​អគ្គនាយកដ្ឋាន​រដ្ឋបាល​ចេញ​នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ ផ្ញើរ​ជូន​ទៅ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រតនាគារ​ជាតិ​បាន​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​នោះ​បញ្ជី​បេក្ខជន និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ទាំងអស់​នៃ​គណបក្ស​នេះ​លែង​មាន​សុពលភាព និង​លែង​មានគុណ​សម្បត្តិ​តទៅ​ទៀត​ហើយ ។ «​ហេតុនេះ​ក្រសួងមហាផ្ទៃ សូម​ស្នើ​បង្កក​ការ​បើកប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​ជូន​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ចាប់ពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​តទៅ​» ។

គួរ​បញ្ជាក់​ថា តុលាការ​កំពូល​បាន​សម្រេច​រំលាយ​បក្ស​ប្រឆាំង​នេះ​ក្រោម​ហេតុផល​ថា គណបក្ស​សង្គ្រោះ​ជាតិ​ពិតជា​បាន​ឃុបឃិត​ជាមួយ​បរទេស​ក្នុង​គោលបំណង​ចង់​ផ្ដួលរំលំ​រដ្ឋាភិបាល ដែល​ជា​បដិវត្ត​ពណ៌ ខុសច្បាប់​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា ។ ក្រៅពី​រំលាយ​គណបក្សប្រឆាំង​នេះ​តុលាការ​កំពូល​ក៏​សម្រេច​ផ្អាក​សកម្មភាព​ថ្នាក់ដឹកនាំ​នយោបាយ​របស់​គណបក្ស​ចំនួន​១១៨​នាក់ ក្នុង​រយៈពេល​៥​ឆ្នាំ​តាម​សំណើ​របស់​ក្រសួងមហាផ្ទៃ​ផង​ដែរ ។ តុលាការ​បិទផ្លូវ​តវ៉ា​លើ​ករណី​នេះ​ដោយ​ដាក់​ឲ្យ​អនុវត្ត​សាលដីកា​ចាប់ពី​ថ្ងៃ​ទី​១៦ វិច្ឆិកា តទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ