ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន ផ្តល់​ពន្លឺជីវិត​ថ្មី​ជូន​ប្រជាពលរដ្ឋ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ហ៊ុន ម៉ា​ណែ​ត ប្រធាន​ក្រុមប្រឹក្សា​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ និង​ពិនិត្យ​សកម្មភាព​វះកាត់​ជំងឺ​ភ្នែក​ដោយ​ឥត​គិតថ្លៃ​ព្រឹក​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៧…

រាជធានី​ភ្នំពេញ ៖ លោក ហ៊ុន ម៉ា​ណែ​ត ប្រធាន​ក្រុមប្រឹក្សា​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ និង​ពិនិត្យ​សកម្មភាព​វះកាត់​ជំងឺ​ភ្នែក​ដោយ​ឥត​គិតថ្លៃ​ព្រឹក​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ របស់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA) សហការ​ជាមួយ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​កូរ៉េ មន្ទីរពេទ្យ​ព្រះ​អង្គឌួង អង្គការ​Khmer Sight និង​ធានា​គារ​ភ្នំពេញ​ពាណិជ្ជ ។

លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុម​គ្រូពេទ្យ​ខ្មែរ ក្រុម​គ្រូពេទ្យ​កូរ៉េ និង​ផ្នែក​ដែល​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ផ្តល់​សេវា​ពិនិត្យ វះកាត់​ជំងឺ​ភ្នែក​ដោយ​ឥត​គិតថ្លៃ​ជូន​ប្រជាពលរដ្ឋ គឺជា​ការ​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​រួមចំណែក​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ និង​លើកកម្ពស់​សុខមាលភាព​ប្រជាពលរដ្ឋ ។

តាម​ការ​បញ្ជាក់​របស់​តំណាង​ក្រុម​គ្រូពេទ្យ លោក​វេជ្ជបណ្ឌិត ស៊ូ ស៊ី​ផា​ណ្ណា​បាន​ឲ្យ​ដឹង​ថា គោលបំណង​នៃ​សកម្មភាព​មនុស្សធម៌ គឺ​ផ្តល់​ពន្លឺជីវិត​ថ្មី​ជូន​ប្រជាពលរដ្ឋ​តាម​រយៈ​ការ​វះកាត់​ជំងឺ​ភ្នែក​ដោយ​ឥត​គិតថ្លៃ​ដោយ​មាន​សហការ​រវាង​សមាគម TYDA ស្ថាប័ន​មនុស្សធម៌​ចំនួន​០៦​ផ្សេង​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ