ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាឧទ្ធរណ៍​តម្កល់​រឿង​ក្តី​លោក គឹ​ម សុខ បទ​ញុះញង់​ និង​បរិហារកេរ្តិ៍​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​សាលាឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា​ ឆ្នាំ​២០១៧​នេះ បើក​សវនា​ការ​ជំនុំជម្រះ​រឿង​ក្តី​ជនជាប់ចោទ គឹ​ម សុខ អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​…

រាជធានី​ភ្នំពេញ ​៖ ​សាលាឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា​ ឆ្នាំ​២០១៧​នេះ បើក​សវនា​ការ​ជំនុំជម្រះ​រឿង​ក្តី​ជនជាប់ចោទ គឹ​ម សុខ អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​ និង​នយោបាយ ពាក់​ព័ន្ធ​ការ​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​ និង​បរិហា​កេរ្តិ៍​ជា ។​ក្រោយ​ពី​សវនា​ការ​​សាលាឧទ្ធរណ៍​សម្រេច​ប្រកាស​សា​ដីកា​តម្កល់​ទោស​ជនជាប់ចោទ គឹ​ម សុខ ដាក់​ពន្ធនា​គារ​រយៈពេល​១៨​ខែ ពិន័យ​ជា​ប្រាក់​ចំនួន​៨​លាន​រៀល និង​សង​សំណង​ជំងឺ​ចិត្ត​ដល់​​ដើមបណ្ដឹង​រដ្ឋប្បវេណី ចំនួន​៨០០​លាន​រៀល​។

ជនជាប់ចោទ គឹ​ម សុខ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​​២០១៧ ប្រកាស​សាលក្រម​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល​១៨​ខែ ពិន័យ​ជា​ប្រាក់​​ចំនួន​៨​លាន​រៀល និង​សង​សំណង​ជំងឺ​ចិត្ត​ដល់​ដើមបណ្ដឹង​រដ្ឋប្បវេណី ចំនួន​៨០០​លាន​រៀល ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ «​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ និង បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ តាម​មាត្រា​៤៩៤ មាត្រា​៤៩៥ និង មាត្រា​៣០៥ នៃ​ក្រម​ព្រហ្ម​ទណ្ឌ» ។

បច្ចុប្បន្ន​ជនជាប់ចោទ គឹ​ម សុខ នៅ​ជាប់​បណ្តឹង​មួយទៀត ដែល​ប្តឹង​ដោយ​សម្តេច​តេ​ជោ​ដូច​​គ្នា គឺ​ពាក់ព័ន្ធ​ការ​ដែល​លោក គឹ​ម សុខ បាន​ចោទប្រកាន់​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​​បង្កើត​ប្រព័ន្ធ​សម្លាប់​មនុស្ស រួច​រក​ឃាតករ​មិន​ដែល​ឃើញ ៕

កែសម្រួលដោយ