ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើដំណើរយ៉ាងមិចទៅ បើផ្លូវអញ្ចឹង(មានវីដេអូ)

6 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ប៉ាកកា​ឡាន់ ស្រុក​វើ​ន​សៃ ខេត្តរតនគិរី ជា​ច្រើន​រយ​គ្រួសារ​កំពុង​ប្រឈម​នឹង​ការ​លំបាក​បាន​ត្អូញត្អែរ​សុំ​ការ​អន្តរា​គម​ពី​សំណាក់​ពី​អាជ្ញាធរ​ស្រុក អាជ្ញា​ធរ​ខេត្តរតនគិរី ជួយ​ជួសជុល​ផ្លូវលំ​មួយ​ខ្សែ​ក្នុង​ឃុំ​របស់​ពួក​គាត់​ដែល​រង​ការ​ខូចខាត​ក្នុង​រដូវវស្សា​កន្លង​មក ។ លោក…

ខេត្តរតនគិរី ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ប៉ាកកា​ឡាន់ ស្រុក​វើ​ន​សៃ ខេត្តរតនគិរី ជា​ច្រើន​រយ​គ្រួសារ​កំពុង​ប្រឈម​នឹង​ការ​លំបាក​បាន​ត្អូញត្អែរ​សុំ​ការ​អន្តរា​គម​ពី​សំណាក់​ពី​អាជ្ញាធរ​ស្រុក អាជ្ញា​ធរ​ខេត្តរតនគិរី ជួយ​ជួសជុល​ផ្លូវលំ​មួយ​ខ្សែ​ក្នុង​ឃុំ​របស់​ពួក​គាត់​ដែល​រង​ការ​ខូចខាត​ក្នុង​រដូវវស្សា​កន្លង​មក ។

លោក ខេន លី​ណា មេឃុំ​ប៉ាកកា​ឡាន់​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​តាម​ទូរស័ព្ទ​នា​រសៀល ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ថា​ផ្លូវលំ​ក្រាល​គ្រួ​ស​ក្រហម​មួយ​ខ្សែ​ដែល​រង​ការ​ខូចខាត​នេះ​ជា​ផ្លូវ​អន្តរ​ឃុំ​កសាង​តាំងពី​ឆ្នាំ​២០១៤​មក​ម្ល៉េះ​ដែល​មាន​ប្រវែង​៦​គីឡូម៉ែត្រ ។ ប្រ​ព​ភ​ខាងលើ​បន្ត​ថា ផ្លូវលំ​នេះ​រង​ការ​ខូចខាត​ដោយសារ​រដូវវស្សា​កន្លង​មកនេះ​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​ខ្លាំង​ពេក​ធ្វើ​ឱ្យ​ទឹក​ហូរ​ច្រោះ ហើយ​កន្លែង​ខ្លះ​ដក់​ទឹក​មាន​ជ​ង្ហ​ក​ជ្រៅ​ៗ​ជា​ច្រើន​កន្លែង ជា​ពិសេស​បង្ក​ការ​លំបាក​ដល់​សិស្សានុសិស្ស​ធ្វើ​ដំណើរ​ទៅ​សាលារៀន​ជាដើម ។ លោក​មេឃុំ​បន្ត​ថា ផ្លូវលំ​ដែល​រង​ការ​ខូចខាត​លើ​នេះ​លោក​ក៏​ស្នើ​គម្រោង​ទៅ​ថ្នាក់​ខេត្ត​ដើម្បី​សុំ​ថវិកា​ជួសជុល ប៉ុន្តែ​មិន​ទាន់​មានការ​ឆ្លើយ​តប​ណាមួយ​ពី​ថ្នាក់​ខេត្ត​មក​វិញ​ទេ ក្នុង​នាម​មេឃុំ​តំណាង​ឱ្យ​ប្រពល​រដ្ឋ​លោក​បាន​សំណូមពរ​ដល់​អាជ្ញាធរ​ស្រុក​ក៏​ដូច​ជា​អាជ្ញាធរ​ខេត្ត ជួយ​ព​ន្លឿ​ន​ទំលាក់​ថវិកា​ដើម្បី​មាន​លទ្ធភាព​ជួសជុល​ផ្លូវលំ​នេះ​ឡើង​វិញ ។

លោក ហេង​សា​វឿ​ន អភិបាលស្រុក​វើ​ន​សៃ​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​ទាក់ទង និង​បញ្ហា​នេះ​ដោយ​ទូរស័ព្ទ​របស់​លោក​មិន​អាច​ទាក់ទង​បាន​ទេ ។ ចំណែក អៀម អឿ​ន ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តរតនគិរី​បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ដ៏​ដែល​ថា ផ្លូវ​នេះ​មិនមែន​ជា​ផ្លូវ​មន្ទីរ​អភិវឌ្ឍន៍​ជា​អ្នក​ធ្វើ​ទេ វា​ជា​ផ្លូវ​អន្តរ​ឃុំ ពេល​ផ្លូវ​រង​ការ​ខូចខាត​អ​ញ្ចឹ​ង​អន្តរ​ឃុំ​គួរតែ​គិតគូរ​លើ​គម្រោង​ជួសជុល ពីព្រោះ​ថា ឃុំ​នីមួយ​ៗ​មា​នក​ញ្ចា​ប់​ថវិកា​របស់​ខ្លួន ៕

https://www.youtube.com/watch?v=ilggjIUUCYc

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ