ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សព្វផ្សាយ​រឹត​បណ្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ គណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ព្រះ​សីហ​នុស​ហ​ការ​ជាមួយ​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្ត​បន្ត​ចុះ​ផ្សព្វផ្សាយ អប់រំ​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ចែក​មួក​សុវត្ថិ ភាព​ជូន​ប្រជាពលរដ្ឋ សិ​ស្នុ​សិស្ស​ក្នុង​គោលដៅ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរ​ណ៏ ក៏​ដូច​ជា បន្ថយ​ហានិភ័យ​ក្នុង​សង្គម​គ្រួសា…

ខេត្ត​ព្រះ​សីហ​នុ ៖ គណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ព្រះ​សីហ​នុស​ហ​ការ​ជាមួយ​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្ត​បន្ត​ចុះ​ផ្សព្វផ្សាយ អប់រំ​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ចែក​មួក​សុវត្ថិ ភាព​ជូន​ប្រជាពលរដ្ឋ សិ​ស្នុ​សិស្ស​ក្នុង​គោលដៅ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរ​ណ៏ ក៏​ដូច​ជា បន្ថយ​ហានិភ័យ​ក្នុង​សង្គម​គ្រួសា និង​សង្គម​ជាតិ សេចក្តី​ថ្លែង​ព្រឹក​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។

លោក​ឧត្តមសេនីយ៍​អ៊ី សុខា​ស្នងការ​រង​ទទួល​ផែន​សណ្តាប់ធ្នាប់​បាន​ឲ្យ​ដឹង​ថា ដើម្បី​អនុវត្តន៍​ឲ្យ​បាន​នូវ​បទ​បញ្ជាក់ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដើម្បី​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ក៏​ដូច​ជា​រួម​កាត់​បន្ថយ​ហានិភ័យ​ក្នុង​សង្គម​គ្រួសា និង​សង្គម​ជាតិ​។ នៅ​មុខ​វេទិការ​បុណ្យ​ជាតិ​៧​មក​រា ស្ថិត​នៅ​សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

ក្រុមការងារ​ខេត្ត​មាន​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក​សហការ​ជាមួយ​មន្ទីរ​សាធារណ​ការណ៍​ខេត្ត ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដល់​ប្រជាពលរដ្ឋ សិស្សានុសិស្ស ដើម្បី​ឲ្យ​ពួក​គាត់​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា ចៀសវាង​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ ។ បច្ចុប្បន្ន​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​បណ្តាល​ឲ្យ​ស្លាប់​ដោយសារ​តែ​មិន​ពាក់មួក​សុវត្ថិភាព ដើម្បី​ការពារ​អាយុជីវិត​របស់​ខ្លួន ។

មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក​បាន​ធ្វើការ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​មិន​ថា​យប់​ឬ​ថ្ងៃ​នោះ​ទេ ព្រមទាំង​បាន​ផ្សព្វផ្សាយ​ដល់​សិស្សានុសិស្ស​នៅ​តាម​សាលារៀន កម្មករ​តាម​រោងចក្រ សហគ្រាស កម្មករ​សំណង់​ជាដើម ។ បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​ភាគច្រើន​បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ក៍ប​ន្តែ​នៅ​មាន​ប្រជា ពលរដ្ឋ​មួយ​ចំនួន​តូច​នៅ​មិន​ទាន់​បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយ​មិន​ពាក់មួក​សុវត្ថិភាព ពិសេស​កម្មករ និង​សិស្សសាលា​ភាគច្រើន​គេចវេស​នៅ​ពេល​មាន​សមត្ថកិច្ច​ចុះ​ផ្សព្វផ្សាយ​អប់រំ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​តាម​ដងផ្លូវ​សាធារណៈ​មួយ​ចំនួន​ក្នុង​ក្រុងព្រះសីហនុ ។

លោក​ឧត្តមសេនីយ៍ត្រី អ៊ី សុខា បាន​សំណូមពរ​ដល់​អាណាព្យាបាល​ទាំងអស់​ចូលរួម​អប់រំ​កូន ចៅ​ឲ្យ​ពាក់មួក​សុវត្ថិភាព​គ្រប់​ៗ​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ