ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ា​ន់ នី​ឡា លែង​ភ័យ​ខ្លាច​ក្រោយ​បញ្ចប់រឿង​ក្តី​ជាមួយ​អតីត​សង្សារ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ផលិតកម្ម​ភ្លេង​រី​ខ​ត កញ្ញា​វ៉ា​ន់ នី​ឡា បាន​ប្រកាស​បើកមុខ​របរ​លើក​ដំបូង បន្ទាប់​ពី​បញ្ចប់រឿង​ក្តី​ជាមួយ​អតីត​គូស្នេហ៍​ដែល​បញ្ចេញ​រូប​អាក្រាត​របស់​នាង ។ មុខ​ជំនួញ​ដែល​វ៉ា​ន់ នី​ឡា…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ផលិតកម្ម​ភ្លេង​រី​ខ​ត កញ្ញា​វ៉ា​ន់ នី​ឡា បាន​ប្រកាស​បើកមុខ​របរ​លើក​ដំបូង បន្ទាប់​ពី​បញ្ចប់រឿង​ក្តី​ជាមួយ​អតីត​គូស្នេហ៍​ដែល​បញ្ចេញ​រូប​អាក្រាត​របស់​នាង ។

មុខ​ជំនួញ​ដែល​វ៉ា​ន់ នី​ឡា គ្រោង​នឹង​ដំណើរការ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ គឺជា​ហាង​ផឹកស៊ី នៅ​ផ្សារ​កុងតឺន័រ ម្តុំ​ផ្សារ​ទួល​សង្កែ​ថ្មី ដាក់​ឈ្មោះ​ថា «Vanila Pub» ។

តារាចម្រៀង​វ៉ា​ន់ នី​ឡា ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ការ​បើកមុខ​ជំនួញ​លើក​ដំបូង​​​របស់​នាង​នា​ពេល​នេះ​គឺជា​ការ​បោះទុន​តែ​ម្នាក់ឯង​ប៉ុណ្ណោះ គ្មាន​ដៃគូ​ភាគហ៊ុន​ណា​មួយឡើយ​។ ការ​សម្រេច​បើក​ការ​រកស៊ី​នៅ​ទីតាំង​នោះ​ដោយសារ​នាង​មើលឃើញ​អាជី​វកម្ម​មួយ​នេះ​អាច​មាន​ផល​ចំណេញ​ច្រើន ។

បើ​តាម​វ៉ា​ន់ នី​ឡា ទីតាំង​ហាង​របស់​នាង ក្នុង​មួយ​ខែ​តម្លៃ​ជាង​៥០០​ដុល្លារ ខណៈ​ពេល​ដែល​មុខរបរ​មួយ​នេះ​នាង​មិនសូវ​ប្រើ​ដើមទុន​ច្រើន​ប៉ុន្មាន​ទេ ។ អាជីវកម្ម​ដែល​នាង​នឹង​ដំណើរការ​នេះ​មិនដឹង​អាច​មាន​លទ្ធផល​ល្អ ឬ​អាក្រក់​យ៉ាងណា​នោះ ប៉ុន្តែ​ដោយសារ​តែ​មិត្តភក្តិ​ដែល​មានបទពិសោធន៍​លើ​ផ្នែក​នេះ​ណែនាំ​ទើប​នាង​ហ៊ាន​បើក ។

ហាង​របស់​វ៉ា​ន់ នី​ឡា នឹង​បើក​ដំណើរការ​ទទួលភ្ញៀវ​ជា បណ្តើរ​ៗ​ចាប់ពី​ពេល​នេះ​តទៅ ប៉ុន្តែ​នាង​មិន​ទាន់​កំណត់​ថ្ងៃ​ដើម្បី​បើក​សម្ពោធ​នៅឡើយ​ទេ ព្រោះ​ត្រូវ​រៀបចំ​សម្ភារ ផ្សេង​ៗ​មួយ​ចំនួន​បន្ថែម​ទៀត ។

ពាក់ព័ន្ធ​ទៅ​នឹង​សុវត្ថិភាព​ផ្ទាល់ខ្លួន​ចំពោះ​ទំនាស់​ជាមួយ​អតីត​គូស្នេហ៍​របស់​នាង​ដែល​គេ​បន្ត​នៅ​ក្រៅ​ឃុំ និង​នៅ​តែ​តាម​រំខាន​នាង​ឥត​ដាច់​នោះ វ៉ា​ន់ នី​ឡា អះអាង​ថា នាង​មិន​ខ្លាច​ទេ បើ​ទោះបីជា​នាង​ត្រូវ​បំពេញភារកិច្ច​នៅ​គ្រប់គ្រង​ហាង​ជា​រៀង​រាល់​យប់​ក៏​ដោយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ