ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លិង្គ​​ដ៏​ធំ​ផុស​នៅ​លើ​ភ្នំ​កម្ពស់​ជាង​1.800​ម៉ែត្រ​

6 ឆ្នាំ មុន

កំណាត់ឈើ​ឆ្លាក់​ជា​រូប​លិង្គ​ដ៏​ធំ ប្រទះ​ឃើញ​នៅ​លើ​ថ្មភ្នំ «Otscher» កម្ពស់​ជាង ១.៨០០​ម៉ែត្រ ប្រទេស​អូ​ទ្រី​ស ។ លិង្គ​ឆ្លាក់​ពី​ឈើ​នោះ​មាន​ប្រវែង​ប្រហែល​១​ម៉ែត្រ និង​បាន​រៀប​រាប់​ព័ត៌មាន​លំអិត​យ៉ាង​ច្បាស់​ដោយ​អ្នក​ឡើង​ភ្នំ​ម្នាក់​គឺ​នាង Marika…

កំណាត់ឈើ​ឆ្លាក់​ជា​រូប​លិង្គ​ដ៏​ធំ ប្រទះ​ឃើញ​នៅ​លើ​ថ្មភ្នំ «Otscher» កម្ពស់​ជាង ១.៨០០​ម៉ែត្រ ប្រទេស​អូ​ទ្រី​ស ។ លិង្គ​ឆ្លាក់​ពី​ឈើ​នោះ​មាន​ប្រវែង​ប្រហែល​១​ម៉ែត្រ និង​បាន​រៀប​រាប់​ព័ត៌មាន​លំអិត​យ៉ាង​ច្បាស់​ដោយ​អ្នក​ឡើង​ភ្នំ​ម្នាក់​គឺ​នាង Marika Roth ។

អ្នក​យក​ព័ត៌មាន​ពី​ទេសភាព​ធម្មជាតិ បង្ហាញ​រូប​សិល្បៈ​នោះ​តាម​ហ្វេ​ស​ប៊ុ​ក កាលពី​ពេល​ថ្មី​ៗ​កន្លង​មក រួម​ទាំង​បង្ហាញ​ទិន្នន័យ​គួរ​ឱ្យ​ចង់​សើច​មួយ​ដោយ​បញ្ជាក់​ថា ផ្លូវ​ឡើង​ភ្នំ «Otscher» មាន​វត្ថុ​គួរ​ឱ្យ​ទាក់ទាញ​អារម្មណ៍ ។ នៅ​ក្នុង​អត្ថបទ​បញ្ជាក់​ថា «​នាង​ខ្ញុំ​គិត​ថា ភ្នំ Otscher មាន​វត្ថុ​នាំ​លាភ​សំណាង​ថ្មី​គួរ​ឱ្យ​ទាក់ទាញ »​។

ទោះបីជា​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា នរណា​ជា​អ្នក​ឆ្លាក់​លិង្គ​តាំង​លំអ​នៅ​លើ​ភ្នំ​ក៏​ដោយ ប៉ុន្តែ​ជា​យន្តការ​មួយ​ធ្វើ​ឱ្យ​មានការ​ពិគ្រោះ​យ៉ាង​ល្អិតល្អន់​តាម​ប្រព័ន្ធ​អន​ឡាញ ផ្តល់​ឱកាស​​ឱ្យ​ពួក​គេ​បាន​ពិភាក្សា​វែកញែក​លើ​អវយវ​ភេទបុរស និង​មាន​ច​ម្ង​ល់​ថា ហេតុ​អ្វី​បានជា​យក​ឈើ​មក​ឆ្លាក់​ជា​លិង្គ​តាំ​បង្ហាញ​នៅ​ទី​នេះ ។

អ្នកលេង​អ៊ី​ន​ធើ​រ​ណែ​តម្នាក់​បាន​បង្ហាញ​គំនិត​យល់​ឃើញ​ថា​«​ភ្នំ Otscher »​គឺជា​លិង្គ​យក្ស​អាថ៌​កំបាំង ដូច្នេះ​ទើប​ធ្វើ​ឱ្យ​មនុស្ស​មួយ​ចំនួន មាន​ច​ម្ង​ល់ ។

នាង Roth បញ្ជាក់​ថា តើ​ពលរដ្ឋ​ទាំងឡាយ​នឹង​មាន​និន្នាការ​លើ​វា​បែប​ណា ? ប៉ុន្តែ​ការ​ផុស​ឡើង​របស់​លិង្គ​ឈើ​យក្ស​នេះ​បាន​បម្រែបម្រួល​ពី​ការ​ឡើង​ភ្នំ ធម្មតា​ៗ​របស់​នាង ឱ្យ​ក្លាយជា​រឿង​សប្បាយ​មួយ​នៅ​ក្នុង​ជីវិត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ