ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ទាស់សម្តី​គ្នា​សោះ ហ៊ាន​ដល់​សម្លា.ប់

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ជនសង្ស័យ​ចំនួន​៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ស្រុក​ព្រៃ​នប់ ចាប់​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​ពី​បទ​ប្រើ​អំពើ​ហិង្សា​រហូត​បណ្តាល​ឲ​មនុស្ស​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ។ ហេតុការណ៍​នេះ​បាន​កើតឡើង​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ភូមិ​បត់​សិរមាន់…

ខេត្ត​ព្រះ​សីហ​នុ ៖ ជនសង្ស័យ​ចំនួន​៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ស្រុក​ព្រៃ​នប់ ចាប់​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​ពី​បទ​ប្រើ​អំពើ​ហិង្សា​រហូត​បណ្តាល​ឲ​មនុស្ស​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ។ ហេតុការណ៍​នេះ​បាន​កើតឡើង​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ភូមិ​បត់​សិរមាន់ ឃុំ​-​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ជនសង្ស័យ​ទី​១- សួន ច​ន្ឋូ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​កម្មករ​ធ្វើ​នំ​ប​ញ្ជុ​ក ទី​២- ពិន ភ​ក្រ័ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ​សំណង់ និង​ទី​៣- ប្រុស សុភា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ជន​ស​ង្ស​យ័​ទាំង​៣ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ

ពេល​កើតហេតុ​ពួក​គេ​បាន​ប្រើ​ចបជីក​០១ ពូថៅ​០១ ចបកាប់​០១ ដោយកាប់ និង​វាយ​ទៅ​លើ​ជន​រង​គ្រោះ អោម សៅ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​កន្លែង​កើតហេតុ​ខាងលើ បណ្តាល​ឲ្យ​របួសធ្ងន់​ក៏​បាន​បញ្ជូន​ទៅ​មន្ទី​ពេទ្យ​ខេត្ត​ព្រះ​សីហ​នុ តែ​របួសធ្ងន់​ពេក​មិន​ទាន់​ដល់​ផង​ក៏​បាន​ស្លាប់​តែ​ម្តង ។

មូលហេតុ​ជន​រង​គ្រោះ និង​ជនសង្ស័យ​ធ្លាប់​បះ​ពាល់​សម្តី​នឹង​គ្នា ។ ក្រោយ​កើតហេតុ កម្លាំង​ជំនាញ និង​កម្លាំង​អន្តរាគមន៍​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ បាន​ចេញ​អន្តរាគមន៍​ភ្លាម​ៗ ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ នៅ​វេលា​ម៉ោង ១​និង​៤០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ នេះ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ