ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldinho ថា នឹង​គាំទ្រ Messi ជា​និច្ច ទោះបីជា​ចេញពី Barcelona ក៏​ដោយ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា អតីត​កីឡាករ​ជើង​ខ្លាំង​នៅ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល Ronaldinho បាន​ប្រាប់​ថា ខ្លួន​នឹង​នៅ​តែ​គាំទ្រ Lionel Messi ជា​និច្ច…

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា អតីត​កីឡាករ​ជើង​ខ្លាំង​នៅ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល Ronaldinho បាន​ប្រាប់​ថា ខ្លួន​នឹង​នៅ​តែ​គាំទ្រ Lionel Messi ជា​និច្ច ទោះបីជា​ថ្ងៃ​មុខ​នឹង​អាច​ត្រូវ​ទៅ​ក្លឹ​ប​ផ្សេង​ក្រៅពី Barcelona ក៏​ដោយ ។

អតីត​កីឡាករ​ជើង​ខ្លាំង​នៅ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​មួយ​រូប​នេះ គឺជា​មិត្តសម្លាញ់​នឹង​គ្នា​ជាមួយ Messi យូរហើយ ។ Ronaldinho បាន​ប្រាប់​ថា ៖ “​វា​ពិតជា​ពិបាក​ណាស់​សម្រាប់​ខ្ញុំ និយាយ​ពី​រឿង​ការ​ចាកចេញ​របស់ Messi នៅ​ថ្ងៃ​មុខ ព្រោះ​គេ​គឺជា​មិត្តសម្លាញ់​ជិត​ស្និទ្ធ​របស់ខ្ញុំ ។ ខ្ញុំ​តែងតែ​សប្បាយចិត្ត ពេល​ដែល​គេ​រីករាយ ។ ទោះបីជា​នឹង​ទៅ​លេង​នៅ​ក្លឹ​ប​ណា​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​គាំទ្រ​រូបគេ​ដែរ ទោះបីជា​ខ្ញុំ​នៅ​ខាង Barca ក៏​ដោយ ។ តែ​ខ្ញុំ​សង្ឃឹមថា គេ​នឹង​នៅ​លេង​ទី​នេះ​តទៅ​ទៀត​ចុះ ។ ទោះ​ទៅ​លេង​នៅ​ទីណា ក៏​រូបគេ​អាច​ធ្វើ​ឲ្យ​មាន​ភាព​ប្លែក​ដែរ ៕”

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ