ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​អ្នក​បន្តវេន​ទេ​?

6 ឆ្នាំ មុន
  • ភ្នំពេញ

នយោបាយ​របស់​ប្រមុខ​ដឹកនាំ​កម្ពុជា​…​ជាមួយ​សហរដ្ឋអាមេរិក​…​កើត​មាន​យ៉ាង​អាក្រក់​បំផុត​​តាំង​តែ​ពី​សម័យ​សង្គមរាស្ត្រនិយម​…​។ សម័យ​នោះ កម្ពុជា​ប្រកាន់​យក​នយោបាយ​អ​ព្យា​ក្រឹត្យ​មិន​ចូលបក្ស​សម្ព័ន្ធ​…​ដែល​ជា​សម័យ​​លោក​សេរី និង​លោក​កុំ​មុ​យ​និ​ស្ត​សី​ុ​សាច់​ហុតឈាម​គ្នា​…​ចង់​គ្រប់គ្រង​ពិភពលោក​យ៉ាង​ជ្រាលជ្រៅ​…​។ សម័យ​នោះ ថៃ និង​វៀតណាម​ខាងត្បូង​ចូល​លោក​សេរី​…​រឿង​អី​កម្ពុជា​ឈរ​កណ្តាល​…​នៅ​​ចំ​កណ្តាល​ដូច​នៅ​ចំ​មាត់ដង្កាប់​…​។ ទំនាស់​រវាង​សម្តេចព្រះ​ប្រមុខរដ្ឋ​នៃ​សង្គម​រាស្ត្រ​និយម​…​ជាមួយ​សហរដ្ឋអាមេរិក​កាន់តែ​ជ្រាលជ្រៅ​…​។ ទ្រាំ​នឹង​ជំនួយ​មានការ​គាបសង្កត់​…​ទ្រាំ​នឹង​ជំនួយ​មាន​ចំណង​…​ទ្រាំ​នឹង​ជំនួយ​មាន​លក្ខខណ្ឌ​មិន​បាន​…​សម្តេចព្រះ​នរោត្តម សីហ​នុ…

នយោបាយ​របស់​ប្រមុខ​ដឹកនាំ​កម្ពុជា​…​ជាមួយ​សហរដ្ឋអាមេរិក​…​កើត​មាន​យ៉ាង​អាក្រក់​បំផុត​​តាំង​តែ​ពី​សម័យ​សង្គមរាស្ត្រនិយម​…​។

សម័យ​នោះ កម្ពុជា​ប្រកាន់​យក​នយោបាយ​អ​ព្យា​ក្រឹត្យ​មិន​ចូលបក្ស​សម្ព័ន្ធ​…​ដែល​ជា​សម័យ​​លោក​សេរី និង​លោក​កុំ​មុ​យ​និ​ស្ត​សី​ុ​សាច់​ហុតឈាម​គ្នា​…​ចង់​គ្រប់គ្រង​ពិភពលោក​យ៉ាង​ជ្រាលជ្រៅ​…​។

សម័យ​នោះ ថៃ និង​វៀតណាម​ខាងត្បូង​ចូល​លោក​សេរី​…​រឿង​អី​កម្ពុជា​ឈរ​កណ្តាល​…​នៅ​​ចំ​កណ្តាល​ដូច​នៅ​ចំ​មាត់ដង្កាប់​…​។ ទំនាស់​រវាង​សម្តេចព្រះ​ប្រមុខរដ្ឋ​នៃ​សង្គម​រាស្ត្រ​និយម​…​ជាមួយ​សហរដ្ឋអាមេរិក​កាន់តែ​ជ្រាលជ្រៅ​…​។ ទ្រាំ​នឹង​ជំនួយ​មានការ​គាបសង្កត់​…​ទ្រាំ​នឹង​ជំនួយ​មាន​ចំណង​…​ទ្រាំ​នឹង​ជំនួយ​មាន​លក្ខខណ្ឌ​មិន​បាន​…​សម្តេចព្រះ​នរោត្តម សីហ​នុ ប្រកាស​ថា អា​មេ​រិ​ក​ជា​ចក្រពត្តិនិយម​…​ទីបំផុត​ទំនាស់​នោះ​ឈាន​ដល់​ផ្តាច់​ចំណង​​​ការទូត​ជាមួយ​ចក្រពត្តិនិយម​ទៀត​ផង​…​។

សម័យ​នោះ អា​មេ​រិ​ក​មិន​អាច​បញ្ជា​កម្ពុជា​បាន​…​ក៏​រើស​បាន​អា​យ៉ង​ជើង​ខ្លាំង​…​មាន​លន់ ន​ល់ និង​សិរិ​មតៈ ធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្តេចព្រះ​ប្រមុខរដ្ឋ​បាន​ដោយ​ជោគជ័យ​ថ្ងៃ​១៨ មីនា ១៩៧០…​។ គឺ​រដ្ឋប្រហារ​ចំ​ពេល​ដែល​សម្តេច​នរោត្តម សីហ​នុ អវត្តមាន​ក្នុង​ប្រទេស​…​។ ទីបំផុត​សង្គ្រាម​ផ្ទុះ​ឡើង​ពីលើ​មេឃ​ក៏​មាន​…​នៅ​លើ​ដី​ក៏​មាន​…​សុះសាច់​ស្ទើរ​រលាយ​ពូជសាសន៍​កម្ពុជា​…​។

មក​ដល់​សម័យកាល​ថ្មី​…​ក្នុង​សតវត្ស​ថ្មី​នេះ​…​នយោបាយ​អា​មេ​រិ​ក​ចង់​លង​កម្ពុជា​ទៀត​ហើយ​…​។ ជំនួយ​មាន​ចំណង​…​ជំនួយ​ភ្ជាប់​ជាមួយ​បទបញ្ជា​…​ជំនួយ​មាន​លក្ខខណ្ឌ​ដូច​មុន​ដដែល​…​។

មក​ដល់​សម័យកាល​ថ្មី​…​ទំនង​មិន​អាច​ចាប់​បង្វិល​តេ​ជោ​សែន មេ​បក្ស​កាន់​អំណាច​មិន​បាន​ដូច​បំណង​…​ក៏មាន​ឆន្ទៈ​ព្យាយាម​បង្កើត​បាន​អា​យ៉ង…​អង្រួន​សង្គម​កម្ពុជា​ដែល​កំពុង​មាន​សន្តិភាព និង​ការ​អភិវឌ្ឍ​…​អង្រួន​ធ្វើ​ឱ្យ​មានការ​ភិតភ័យ​មិន​តិច​ទេ ។

ប៉ុន្តែ​ឆន្ទៈ​ផ្តួលរំលំ​តេ​ជោ​សែន មិន​បាន​ដូច​បំណង​…​ព្រោះ​អា​យ៉ង​ទាំងឡាយ​ធ្វើ​ឱ្យ​បែក​ពាង​ប្រហុក​…​រហូត​ដល់​ត្រូវ​រលាយ​ដូច​អំបិល​ត្រូវ​ទឹក​…​។

ប្រវត្តិសាស្ត្រ​អាច​នឹង​ចារ​ទុក​ថា​…​ប្រទេស​តូច​…​ធ្វើ​នយោបាយ​ដឹកនាំ​ប្រទេស​…​បើ​មិន​ធ្វើ​អា​យ៉ង​អា​មេ​រិ​ក​…​មិន​បាន​សុខ​ទេ​…​។ ចាំ​មើល​ទៀត បន្ទាប់​ពី​អា​យ៉ង​មួយ​រលំរលាយ​ទៅ​…​តើ​មាន​អ្នក​បន្តវេន​ដែរ​ឬ​អត់ ? ប្រសិនបើ​កើត​មាន ក៏​យូរ​ដែរ​…​ហេ ! ហេ !