ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Neymar ប្រាប់​ក្មេង​ថា ខ្លួន​ទៅ PSG ដើម្បី​ឲ្យ League បារាំង​ស៊ីដាច់​គេ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា Neymar Jr. បាន​ប្រាប់​ទៅ​ក្មេង​ប្រុស​ជនជាតិ​អង់គ្លេស​ម្នាក់​ថា មូលហេតុ​ដែល​ចូល​លេង​ឲ្យ​ក្លឹ​ប PSG គឺ​ដោយសារ​តែ​ចង់​ឲ្យ…

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា Neymar Jr. បាន​ប្រាប់​ទៅ​ក្មេង​ប្រុស​ជនជាតិ​អង់គ្លេស​ម្នាក់​ថា មូលហេតុ​ដែល​ចូល​លេង​ឲ្យ​ក្លឹ​ប PSG គឺ​ដោយសារ​តែ​ចង់​ឲ្យ League បារាំង​ស៊ីដាច់​គេ ។

ស្រប​ពេល​នឹង​ហេតុផល​នៃ​ការ​ចាក​ចេញពី Barcelona នៅ​មិន​ទាន់​ច្បាស់លាស់​នៅឡើយ Neymar បាន​ឆ្លើយ​ទៅ​នឹង​សំនួរ​របស់​ក្មេង​ប្រុស​ម្នាក់​នៅ​ការ​ប្រកួត​ថ្ងៃ​អង្គារ រវាង​ប្រេ​ស៊ី​ល និង​អង់គ្លេស​ថា មូលហេតុ​មក​លេង​នៅ PSG គឺ​ដើម្បី​ឲ្យ League បារាំង​ល្អ​ដាច់​គេ ។

គួរ​បញ្ជាក់​ថា Neymar បាន​ផ្លាស់​មក​ក្លឹ​ប PSG កាលពី​ខែសីហា​ឆ្នាំ​នេះ ក្នុង​តម្លៃ​ខ្លួន ២៥២​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា ជា​តម្លៃ​ខ្លួន​ថ្លៃ​ជាងគេ​ក្នុង​ចំណោម​កីឡាករ​បាល់ទាត់ ។ តាំងពី​ចូល​ក្លឹ​ប PSG មក Neymar រកបាន​១១​គ្រាប់ ក្នុង​ការ​ប្រកួត​ទាំង​១២​លើក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ