ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មៀន​ប៉ៃលិន ឬ​តា​ង៉ែ​ន កសិករ​ចាំ​ផ្ដើម​ប្រមូល​ផល តែ​តម្លៃ​ហាក់​ធ្លាក់​ចុះ

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ពេល​នេះ គេ​សង្កេត​ឃើញ​ដំណាំ​តា​ង៉ែ​ន ហៅ​មៀន​ប៉ៃលិន ត្រូវ​បាន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន ប្រមូល​ផល​ជា​បណ្តើរ​ៗ ដោយ​លក់​ឱ្យ​ឈ្មួញ​ចូល​ទៅ​ទិញ​ដល់​ក្នុង​ចម្ការ​តែ​ម្តង ។ ចំណែក​អ្នកខ្លះ…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ពេល​នេះ គេ​សង្កេត​ឃើញ​ដំណាំ​តា​ង៉ែ​ន ហៅ​មៀន​ប៉ៃលិន ត្រូវ​បាន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន ប្រមូល​ផល​ជា​បណ្តើរ​ៗ ដោយ​លក់​ឱ្យ​ឈ្មួញ​ចូល​ទៅ​ទិញ​ដល់​ក្នុង​ចម្ការ​តែ​ម្តង ។ ចំណែក​អ្នកខ្លះ បេះ​លក់​នៅ​ក្នុង​ផ្សារ​ប៉ៃលិន សម្រាប់​ប្រជាពលរដ្ឋ​ទិញ​យក​ទៅ​ទទួលទាន​ផង​ដែរ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ដាំពោត និង​ដំឡូង​មី ដែល​ជាទី​ពេញ​និយម​របស់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ប៉ៃលិន គេ​សង្កេត​ឃើញ​ដំណាំ​តា​ង៉ែ​ន ហៅ​មៀន​ប៉ៃលិន ត្រូវ​បាន​កសិករ​ដាំ​ជា​ច្រើន​គួរ​ឱ្យ​កត់សម្គាល់ ។ ប្រភព​បន្ត​ទៀត​ថា រហូត​មក​ដល់​ពេល​នេះ អ្នកខ្លះ​បាន​ដាក់​អរ​ម៉ូ​ន​រហូត​ទទួល​បាន​ផល​ផ្លែ រួច​មៅ​ឱ្យ​ឈ្មួញ​បេះ​លក់​នៅ​ក្នុង​ខេត្ត រហូត​ដល់​រាជធានី​ភ្នំពេញ និង​បន្ត​លក់​ទៅ​ប្រទេស​ថៃ ។ តែ​តម្លៃ​ហាក់ដូចជា​ធ្លាក់​ចុះ ក្នុង​១​គីឡូក្រាម ត្រឹមតែ​២,០០០ ទៅ​៣,០០០​រៀល​ប៉ុណ្ណោះ ។ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុន​ៗ មៀន​ប៉ៃលិន អាច​លក់​បាន​ថ្លៃ​ចាប់ពី​៣,៥០០ ទៅ​៤,០០០​រៀល​ក្នុង​១​គីឡូក្រាម​ឯណោះ ។ លើស​ពី​នេះ ពួក​គាត់​ពិតជា​លំបាក​ក្នុង​ការ​ថែទាំ​ដំណាំ​មួយ​នេះ​យ៉ាង​ខ្លាំង តាំងពី​ស្រោច​ទឹក ដាក់​បំប៉ន​ជី ខណ​:​ម្នាក់​ៗ​ដាំ​បាន​ច្រើន​រាប់​ពាន់​ដើម ត្រូវ​ចំណាយ​អស់​ច្រើន ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ លោក សាយ សុ​ផាត ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន​បានឱ្យ​ដឹង​ដេរ​ថា ក្រៅពី​ដាំ​ដំណាំ​ពោត និង​ដំឡូង​មី កសិករ​បាន​ដាំ​មៀន​ប៉ៃលិន​សរុប​ទៅ​រាប់​ពាន់​ដើម​ដែរ ។ លោក​បន្ត​ទៀត​ថា ចំណែកឯ​តម្លៃ​ទីផ្សារ​វិញ ក៏​មិន​ឡើងថ្លៃ​ប៉ុន្មាន ដោយ​ប្រជាពលរដ្ឋ​លក់រាយ ៣,៥០០​ទៅ​៤,០០០​រៀល ក្នុង​១​គីឡូក្រាម​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ