ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំង​ស្តុក​ស្លាប និង​ជើងមាន់ អត់​ច្បាប់​ក្រុមហ៊ុន ហេង វី​រៈ​សុខ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីតាំង​ស្តុក ជើង និង​ស្លាបមាន់​អត់​ច្បាប់ របស់​ក្រុមហ៊ុន ហេង វី​រៈ​សុខ ត្រូវ​បាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព…

រាជធានី​ភ្នំពេញ ៖ ទីតាំង​ស្តុក ជើង និង​ស្លាបមាន់​អត់​ច្បាប់ របស់​ក្រុមហ៊ុន ហេង វី​រៈ​សុខ ត្រូវ​បាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម​ចុះ​ត្រួតពិនិត្យ​ដោយ​ជាប់​សង្ស័យ​មាន​ប្រើ​សារ​ជា​តុ​គីមី ដែល​ជា​ហេតុ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​។ ទោះបីជា​យ៉ាងណា បន្ទាប់​ពី​ត្រួតពិនិត្យ អស់​រយៈពេល​ជា​ច្រើន​ម៉ោង សមត្ថកិច្ច​អះអាង​ថា មិន​មាន​ជាតិ​គីមី​ឡើយ ហើយ​ដកថយ​វិញ ដោយ​គ្រាន់តែ​យក​ស្លាប និង​ជើងមាន់​មួយ​ចំនួន​ទៅ​ពិនិត្យ​បន្ត​ទៀត តែ​ប៉ុណ្ណោះ​។

ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ទីតាំង​សិប្បកម្ម​ផលិត​ស្តុក​ទុក​ចំណីអាហារ ស្ថិត​នៅផ្ទះ​គ្មាន​លេខ នៅ​ផ្លូវ​មាត់​ប្រឡាយ​ទឹក​ស្អុយ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ក្រោម​ការ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ទូច យុ​ទ្ធា អនុប្រធាន​លេខាធិការដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម និង​ជា​ប្រធាន​ក្រុម​ប្រតិបត្តិការ​ពិសេស​ក្រសួងមហាផ្ទៃ និង​មានការ​សម្របសម្រួល​ពី​លោក ងិ​ន ពេជ្រ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ព្រមទាំង​មានការ​ចូលរួម​ពី​អាជ្ញាធរ និង​សមត្ថកិច្ច​ជំនាញ​ផ្នែក​ស្តង់ដា និង​កាំកុងត្រូល​ផង​ដែរ​។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា ដោយ​មានការ​ស្រាវជ្រាវ តាម​រយៈ​រថយន្ត​ដឹក ជើង និង​ស្លាបមាន់ សមត្ថកិច្ច​ក៏​ឈាន​ទៅ​ឆែកឆេរ​ទីតាំង​ស្តុក​នេះ​តែ​ម្តង​។ បន្ទាប់​ពី​ត្រួតពិនិត្យ​សមត្ថកិច្ច​រក​ឃើញ​មាន​ស្លាប និង​ជើងមាន់​ជា​ច្រើន​តោន ដែល​ស្តុ​ប​ទុក និង​មាន​ធំ​ក្លិនស្អុយ​។ បន្ទាប់​ពី​មានការ​ត្រួតពិនិត្យ​សមត្ថកិច្ច​ជំនាញ​អះអាង​ថា ជើង និង​ស្លាបមាន់​ទាំងនោះ​មិន​មានការ​ប្រើប្រាស់​ជាតិ​គីមី​ឡើយ​។ តាម​ប្រជាពលរដ្ឋ ដែល​រស់នៅ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា ទីតាំង​ខាងលើ​បាន​លួច​នាំ​ចូល​ជើង ស្លាបមាន់​ខូចគុណភាព​ពី​ប្រទេស​ជិតខាង មក​លក់​នៅ​ទីផ្សារ​នានា​ក្នុង​រាជធានី​ភ្នំពេញ ហើយ​កន្លង​មក​គេ​ឃើញ​ទីតាំង​នោះ​ចេញចូល​ដោយ​បិទទ្វារ​។ មិនតែប៉ុណ្ណោះ ទីតាំង​ស្តុក​ស្លាបមាន់ នៅ​ក្បែរ​ប្រឡាយ​ទឹក​ស្អុយ ហាក់ដូចជា​ពុំ​សម​ស្រប​និង​មានច្បាប់​អនុញ្ញាត​ឡើយ​។ បន្ទាប់​ពី​ត្រួតពិនិត្យ សមត្ថកិច្ច​ក៏​បាន​នាំ​យក​ស្លាប និង​ជើងមាន់​មួយ​ចំនួន ទៅ​ត្រួតពិនិត្យ​នៅ​ក្នុង​មន្ទីរពិសោធន៍​បន្ត​ទៀត​៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ