ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ៗ​ភ្ញាក់​ឱ្យ​ព្រឺ​ត ពេល​ឃើញ​មេម៉ាយ​ប្តី​២ បិទ​ប្រកាស​រក​ប្តី

6 ឆ្នាំ មុន

ថៃ ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា យាយ​អាយុ​៦៥​ឆ្នាំ ដែល​ជា​មេម៉ាយ​ប្តី​ពីរ បាន​បិទ​ប្រកាស​នៅ​ជាប់​របង​ផ្ទះ ដើម្បី​ស្វែងរក​ប្តី​ថ្មី…

ថៃ ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា យាយ​អាយុ​៦៥​ឆ្នាំ ដែល​ជា​មេម៉ាយ​ប្តី​ពីរ បាន​បិទ​ប្រកាស​នៅ​ជាប់​របង​ផ្ទះ ដើម្បី​ស្វែងរក​ប្តី​ថ្មី ដែល​មាន​ទាំង​ដុល្លារ និង​បេះដូង​ស្មោះ​ស្នេហ៍​។

មេម៉ាយ Sompong Chomphuprapet ដែល​រស់នៅ Ubon Ratchathani ប្រទេស​ថៃ បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​មានការ​ភ្ញាក់ផ្អើល បន្ទាប់​ពី​គាត់​បិទ​ប្រកាស​រើស​ប្តី​នៅ​របង​ផ្ទះ​។

ទោះបីជា​ឥឡូវនេះ មានកម្ម​វិធី និង​វេ​ប​សាយ​អ៊ី​ន​ធើ​ណេ​ត​ជា​ច្រើន អាច​ជួយ​ក្នុង​ការ​រើស​គូស្នេហ៍​បាន​ក៏​ដោយ ក៏​គាត់​នៅ​តែ​ជ្រើសរើស​យក​វិធី​បុរាណ ដោយ​បិទ​ក្រដាស​មុខ​ផ្ទះ​ទៅ​វិញ​។

លោកយាយ Sompong ធ្លាប់​មាន​ប្តី​ពីរ​នាក់​រួច​មក​ហើយ​។ ប្តី​ទី​មួយ​ក្លាយជា​អ្នកប្រមឹក​ក្រោយ​ពេល​លោកយាយ​ទៅ​ធ្វើការ​នៅ​អា​ល្លឺ​ម៉​ង់​។ រួច​ហើយ លោកយាយ​ក៏​ការ​ប្តី​មួយ​ទៀត​នៅ​ទីនោះ ហើយ​ក៏​លែងលះ​នា​ពេល​ថ្មី​ៗ​នេះ​។ ពេល​នេះ​ជា​ពេល​លោកយាយ​ប្រកាស​រើស​ប្តី​ម្តងទៀត​។

នៅ​លើ​សេចក្តី​ប្រកាស​ជា​អក្សរ​ថៃ​បាន​សរសេរ​ថា​៖ «​ស្ត្រី​អាយុ​៦៥​ឆ្នាំ ប្រកាស​រក​ប្តី​អាយុ​ចន្លោះ​ពី​៦០​ឆ្នាំទៅ​៧០​ឆ្នាំ ដែល​មាន​ប្រាក់​ចូល​និវត្តន៍ និង​ជា​ពោះម៉ាយ​។ ខ្ញុំ​មានចិត្ត​ល្អ និង មាន​សុខភាព​ល្អជា​ធម្មតា​។ ប្រសិនបើ​ចាប់អារម្មណ៍ សូម​ទាក់ទង​នៅ​ទី​នេះ​»​។

តាំងពី​ថ្ងៃ​បិទ​ប្រកាស​មក មាន​បុរស​ពីរ​នាក់​មក​ចូល​សួរ​ហើយ​។ តែ​លោកយាយ​ជំទាស់​មិន​យក ព្រោះ​ម្នាក់​គ្មាន​លុយ​និវត្តន៍ និង​ម្នាក់​ទៀត​លុយ​តិច​ពេក​។ នៅ​ពេល​នេះ លោក​យាយ​នៅ​ទំនេរ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ