ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត! គណបក្ស​សង្គ្រោះ​ជាតិ​ ចេញ​ដីកា​​រំលាយ​​​​ហើយ​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គិតត្រឹម​វេលា​ម៉ោង​០៥ ​និង​០៥​នាទី​ល្ងាច ថ្ងៃ​ទី​១៦ ​​វិ​ច្ឆ​កា នេះ បន្ទាប់​ពី​បើក​សវន​កា​អស់​រយៈ​ពេល​ពេញ​មួយ​ថ្ងៃ​រួច​មក ​តុលាការ​កំពូល​បាន​សម្រេច​ចេញ​ដីកា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​១១៧​នាក់​…

រាជធានី​ភ្នំពេញ ៖ គិតត្រឹម​វេលា​ម៉ោង​០៥ ​និង​០៥​នាទី​ល្ងាច ថ្ងៃ​ទី​១៦ ​​វិ​ច្ឆ​កា នេះ បន្ទាប់​ពី​បើក​សវន​កា​អស់​រយៈ​ពេល​ពេញ​មួយ​ថ្ងៃ​រួច​មក ​តុលាការ​កំពូល​បាន​សម្រេច​ចេញ​ដីកា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​១១៧​នាក់​ ព្រមទាំង​ទីប្រឹក្សា​ម្នាក់​ឲ្យ​ផ្អាក​សកម្ម​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​ផង​ដែរ​។

គួរបញ្ជាក់​​ថា កាលពី​​វេលា​ម៉ោង០​៨ និង៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦​ វិច្ឆិកា ​ដដែលនេះ តុលា​ការ​​កំពូល បាន​បើក​សវនាការ​ជា​សាធារណៈ​លើ​បណ្តឹង «​រំលាយ​បក្ស​សង្គ្រោះ​ជាតិ​» ដោយ​​មាន​ចៅក្រម​៩​រូប ដឹកនាំ​ដោយ​លោក ឌិ​ត មុន្ទី និង​តំណាង​មហាអយ្យការ​មួយ​រូប ក្រឡា​បញ្ជី​មួយ​រូប និង​មាន​មេធាវី​ដើមបណ្តឹង​មាន​៤​រូប​ ។

នៅ​ក្នុង​អង្គ​សវនាការ គឺ​មិន​អនុញ្ញាតឱ្យ​ថត​សំឡេង និង​ថតរូប​ភាព​ទេ ហើយ​អ្នកចូលរួម​តាមដាន​អាច​កត់ត្រា​បាន​ ។

លោក គី តិច​ មេធាវី​តំណាង​ឱ្យក្រសួងមហាផ្ទៃ​បាន​ថ្លែងថា ប្រធាន​​ក្រុមប្រឹក្សាតុលា​ការ​កំពូល​សម្រេច​រំលាយ​បក្ស​សង្គ្រោះ​ជាតិ​ចាប់ពី​ថ្ងៃនេះ​តទៅ ។ តុលាការ​កំពូល​ ក៏​បាន​សម្រេច​​ហាមឃាត់​ថ្នាក់ដឹកនាំ​បក្ស​នេះ​ចំនួន១១៨​រូប​រយៈពេល៥ឆ្នាំ​ មិន​ឱ្យធ្វើ​សកម្ម​ភាព​​ន​យោបាយ ​ចាប់ពី​ថ្ងៃ​ប្រកាស​សាលដីកា​នេះ​តទៅ ។ សេចក្តីសម្រេចនេះ ​បិទផ្លូវ​តវ៉ា​ទាំងស្រុង ​៕

អត្ថបទសរសេរ ដោយ