ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិតកម្ម​អាភៀន​កើន​87%​

6 ឆ្នាំ មុន

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ យោង​តាម​តួលេខ​ចុង​ក្រោយ​នៃ​ការ​សិក្សា​មួយ​ចេញផ្សាយ​នា​ថ្ងៃ​ទី​១៥ វិច្ឆិកា ដោយ​ការិយាល័យ អ​.​ស​.​ប ប្រឆាំង​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម ONUDC និង​ក្រសួង​តស៊ូ​ប្រឆាំង​គ្រឿងញៀន​អា​ហ្វ​ហ្គា​នី​ស្ថាន​ថា…

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ យោង​តាម​តួលេខ​ចុង​ក្រោយ​នៃ​ការ​សិក្សា​មួយ​ចេញផ្សាយ​នា​ថ្ងៃ​ទី​១៥ វិច្ឆិកា ដោយ​ការិយាល័យ អ​.​ស​.​ប ប្រឆាំង​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម ONUDC និង​ក្រសួង​តស៊ូ​ប្រឆាំង​គ្រឿងញៀន​អា​ហ្វ​ហ្គា​នី​ស្ថាន​ថា រវាង​ឆ្នាំ​២០១៦ និង​២០១៧ ផលិតកម្ម​អាភៀន​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​មានការ​កើនឡើង​ដល់​ទៅ​៨៧% ឡើង​ដល់​កម្រិត​ខ្ពស់​ជា​ឯតទគ្គ​កម្ម​៩.០០០​តោន ។

តាម​ការ​សិក្សា​នេះ​ផ្ទៃដី​ដាំ​អាភៀន​ក៏​កើនឡើង​ខ្លាំង​ជា​ឯតទគ្គ​កម្ម​ដល់​៣២៨.០០០​ហិកតា ដែរ​ក្នុង​ឆ្នាំ​២០១៧ ដែល​មានការ​កើនឡើង​៦៣% បើ​ប្រៀបធៀប​នឹង​២០១.០០០​ហិ​កតា កាលពី​ឆ្នាំ​២០១៦ ។

នាយក​ប្រតិបត្តិ​របស់ ONUDC លោក YURY FEDOTOV ក្នុង​សេចក្តី​ប្រកាស​មួយ​ថ្លែង​ថា ដល់​ពេល​សហគមន៍​អន្តរជាតិ និង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ផ្តល់​អាទិភាព​ឡើង​វិញ​ដល់​ការ​ត្រួតពិនិត្យ​គ្រឿងញៀន ហើយ​ទទួលស្គាល់​ថា ប្រជាជាតិ​នីមួយ​ៗ​ត្រូវ​ចូលរួម​ទទួលខុសត្រូវ​លើ​បញ្ហា​ពិភពលោក​នេះ ។

ការ​កើនឡើង​នៃ​ផលិតកម្ម​អាភៀន​បណ្តាល​មក​ជា​ពិសេស​ការ​បង្កើន​ផ្ទៃដី​ដាំ​អាភៀន ព្រមទាំង​ការ​បង្កើន​ទិន្នផល​អាភៀន​ក្នុង​១​ហិ​កតា ។ ទិន្នផល​កើន​ខ្ពស់​គឺ​នៅ​តំបន់​ភាគ​ខាងត្បូង​ប្រទេស ដែល​នៅ​ទីនោះ​ទិន្នផល​មធ្យម​កើន​១៩% ហើយ​នៅ​តំបន់​ភាគ​ឦសាន ទិន្នផល​កើន​១៤% ។

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ជា​ប្រទេស​ដាំ​អាភៀន​ធំ​ជាងគេ​លើ​ពិភពលោក ដែល​អាភៀន​ត្រូវ​ចម្រាញ់​ទៅ​ជា​ហេ​រ៉ូ​អ៊ី​ន ។ កម្រិត​ខ្ពស់​បំផុត​នៃ​ផលិតកម្ម​អាភៀន និង​ដំណាំ​អាភៀន​ក្នុង​ឆ្នាំ​២០១៧ បង្កើត​ការ​ប្រឈម​ជា​ច្រើន​សម្រាប់​ប្រទេស បណ្តា​ប្រទេស​ជិតខាង ព្រម​ទាំង​ប្រទេស​ឯទៀត​ៗ​ជា​ច្រើន​ដោយសារ​ការ​បញ្ជូន​ឆ្លងកាត់ ឬ​ជា​គោលដៅ​នៃ​ទីផ្សារ​អាភៀន អា​ហ្វ​ហ្គា​នី​ស្ថាន ។

ដោយសារ​អាភៀន​អា​ហ្វ​ហ្គា​នី​ស្ថាន​មានគុណ​ភាព​ខ្ពស់ ហើយ​មាន​តម្លៃ​ក៏​ទាប ញ៉ាំង​ឱ្យ​មាន​កំណើន​នៃ​អ្នក​សេព​គ្រឿងញៀន ហើយ​បង្ក​ផលវិបាក​ដ៏​អាក្រក់​នានា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ