ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧត្តមសេនីយ៍​ម្នាក់​ថា បញ្ជា​លោក​ត្រាំ ឱ្យ​វាយប្រហារ​នុយក្លេអ៊ែរ​អាច​ពុំ​គោរព

6 ឆ្នាំ មុន

សហរដ្ឋ​អា​មេ​រិ​ក ៖ ឧត្តមសេនីយ៍ ROBERT KEHLER អតីត​ប្រមុខ​ទីបញ្ជាការ​យុទ្ធ​សាស្ត្រ​​របស់​កងទ័ព​អា​មេ​រិ​ក​ដកស្រង់​សម្តី​ដោយ​កាសែត THE GUARDIAN អង់គ្លេស​ថ្លែង​ថា ក្នុង​ករណី​ដែល​ប្រធានាធិបតី​សហរដ្ឋ​អា​មe​រិ​ក​ថ្ងៃ​ណាមួយ​ចេញ​បទបញ្ជា​ឱ្យធ្វើ​ការ​វាយប្រហារ​នុយក្លេអ៊ែរ​មួយ​នោះ​បណ្តា​ប្រមុខ​យោធា​អា​មេ​រិ​ក​អាច​មិន​គោរព​តាម​បទបញ្ជា​នោះ…

សហរដ្ឋ​អា​មេ​រិ​ក ៖ ឧត្តមសេនីយ៍ ROBERT KEHLER អតីត​ប្រមុខ​ទីបញ្ជាការ​យុទ្ធ​សាស្ត្រ​​របស់​កងទ័ព​អា​មេ​រិ​ក​ដកស្រង់​សម្តី​ដោយ​កាសែត THE GUARDIAN អង់គ្លេស​ថ្លែង​ថា ក្នុង​ករណី​ដែល​ប្រធានាធិបតី​សហរដ្ឋ​អា​មe​រិ​ក​ថ្ងៃ​ណាមួយ​ចេញ​បទបញ្ជា​ឱ្យធ្វើ​ការ​វាយប្រហារ​នុយក្លេអ៊ែរ​មួយ​នោះ​បណ្តា​ប្រមុខ​យោធា​អា​មេ​រិ​ក​អាច​មិន​គោរព​តាម​បទបញ្ជា​នោះ ។

កាសែត THE GUARDIAN ដែល​ដកស្រង់​សម្តី​អតីត​ប្រមុខ​ទីបញ្ជាការ​យុទ្ធសាស្ត្រ​របស់​កងទ័ព​ដែល​ថ្លែង​ពេល​ធ្វើ​សវនាការ​នៅ​ឯ​គណៈកម្មាធិការ​កិច្ចការបរទេស​របស់​ព្រឹទ្ធ​សភា​រាយការណ៍​នា​ថ្ងៃ​ទី​១៥ វិច្ឆិកា ថា កងទ័ព​អា​េ​ម​រិ​ក​នឹង​ពុំ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ដូ​ណា​ល់ ត្រាំ ឱ្យធ្វើ​ការ​វាយប្រហារ​នុយក្លេអ៊ែរ​មួយ​ឡើយ ។ ឧត្តមសេនីយ៍​រូប​នេះ​អះអាង​ថា កង​យោធា​ចាំបាច់​ត្រូវធ្វើ​តាម​បទបញ្ជា​ស្របច្បាប់​ទាំងឡាយ ក៏​ប៉ុន្តែ​ពុំ​ត្រូវ​គោរព​បណ្តា​បទបញ្ជា​មិន​ស្របច្បាប់​ទាំងឡាយ​ឡើយ ។

ឧត្តមសេនីយ៍ KEHLER គូសបញ្ជាក់​ថា សភាពការណ៍​ប្រហាក់ប្រហែល​គ្នា​អាច​កើត​មាន​ប្រសិនបើ​ទីបញ្ជាការ​យុទ្ធសាស្ត្រ​ចាត់​ទុក​ថា សេត​វិមាន​ធ្វើការ​សម្រេចចិត្ត​មួយ ដោយ​ប្រញាប់ប្រញាល់​ពេក ដែល​ពុំ​សម​ស្រប​ទៅ​នឹង​ធាតុ​ពិត​នៃ​ការ​គំរាមកំហែង ។
ទោះបី​យ៉ាងណា តាម​ឧត្តមសេនីយ៍​រូប​នេះ​ថា គេ​ពុំ​ត្រូវ​កម្រិត​អំណាច​របស់​ប្រធានា​ធិបតី​ក្នុង​វិស័យ​សន្តិសុខ​ជាតិ​ឡើយ ។ វិធានការ​មួយ​បែប​នេះ​នឹង​អាច​ឱ្យ​មាន​បណ្តា​ផលវិបាក​ជា​អវិជ្ជមាន​លើ​កិច្ច​ការពារ​ប្រទេស ។

សវនាការ​នេះ​កើត​មាន​ខណៈ​ពេល​ដែល​ភាព​តានតឹង​រវាង​ក្រុង​វ៉ា​ស៊ី​ន​តោន និង​ក្រុង​ព្យុង​​យ៉ាង​មានការ​កើនឡើង ហើយ​កូរ៉េ​ខាងត្បូង​បន្ត​អភិវឌ្ឍន៍​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ