ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​បង្កើន​ហានិភ័យ​ជំងឺមហារីក

6 ឆ្នាំ មុន

មិន​មាន​នរណា​ម្នាក់​ដឹង​រឿង​គ្រប់យ៉ាង​ពី​ជំងឺមហារីក​ទេ ។ មនុស្ស​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក​កំពុង​ដោះស្រាយ​ជាមួយនឹង​ជំងឺ​នេះ ប៉ុន្ដែ​យើង​ដឹង​អំពី​ហេតុផល​មួយ​ចំនួន​ដែល​អាច​បង្ក​ឱ្យ​មាន​ជំងឺ​នេះ ។ នៅ​ក្នុង​អត្ថបទ​នេះ យើង​បាន​រាយ​នាម​ឈ្មោះ​ផលិតផល​ដែល​អាច​បង្ក​ហានិភ័យ​នៃ​ការ​កើត​ជំងឺមហារីក​នេះ ។ ១-​ថ្នាំដុសធ្មេញ វត្តមាន​នៃ​សារជាតិ​ហ្វ្ល​អូ​រ៉ា​យ​ក្នុង​ថ្នាំដុសធ្មេញ​មានការ​ទាក់ទង​ទៅ​នឹង​ជំងឺមហារីក​ឆ្អឹង…

មិន​មាន​នរណា​ម្នាក់​ដឹង​រឿង​គ្រប់យ៉ាង​ពី​ជំងឺមហារីក​ទេ ។ មនុស្ស​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក​កំពុង​ដោះស្រាយ​ជាមួយនឹង​ជំងឺ​នេះ ប៉ុន្ដែ​យើង​ដឹង​អំពី​ហេតុផល​មួយ​ចំនួន​ដែល​អាច​បង្ក​ឱ្យ​មាន​ជំងឺ​នេះ ។

នៅ​ក្នុង​អត្ថបទ​នេះ យើង​បាន​រាយ​នាម​ឈ្មោះ​ផលិតផល​ដែល​អាច​បង្ក​ហានិភ័យ​នៃ​ការ​កើត​ជំងឺមហារីក​នេះ ។

១-​ថ្នាំដុសធ្មេញ
វត្តមាន​នៃ​សារជាតិ​ហ្វ្ល​អូ​រ៉ា​យ​ក្នុង​ថ្នាំដុសធ្មេញ​មានការ​ទាក់ទង​ទៅ​នឹង​ជំងឺមហារីក​ឆ្អឹង ។ ថ្នាំដុសធ្មេញ​ក៏​មាន​សារធាតុ triclosan ដែល​អាច​បង្កើត​ជា​ដុំ​សាច់​នៅ​ក្នុង​រាង​កាយ ។ វា​គឺជា​ផលិតផល​ដ៏​គ្រោះថ្នាក់​ក្នុង​ការ​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​នៅ​ពេល​ប្រើប្រាស់​ច្រើន​ហួសហេតុ​ពេក ។

២-​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល
ការ​ទទួលទាន​ជាតិ​អាល់កុល​មានការ​ទាក់ទង​ទៅ​នឹង​ការ​កើនឡើង​ហានិភ័យ​នៃ​ជំងឺមហារីក ។ គ្រឿង​ស្រវឹង​បង្កើន​ការ​បញ្ចេញ​អាស៊ីត​ក្រពះ​ដែល​អាច​ធ្វើ​ឲ្យ​ខូច​ស្រទាប់​ខាងក្នុង​នៃ​ក្រពះ​ពោះវៀន ។ វា​ក៏​ធ្វើ​ឲ្យ​ស្ថានភាព​អ្នកជំងឺ​ដំបៅ​ក្រពះ​ពោះវៀន​កាន់តែ​អាក្រក់ ។ វា​ក៏​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​មាត់​ផង​ដែរ ។

៣-​ទៀន
ទៀន​ត្រូវ​បាន​ធ្វើ​ឡើង​ពី​ក្រមួន​ប៉ា​រ៉ា​ហ្វ៊ី​ន នៅ​ពេល​ដុត​វា​នឹង​បញ្ចេញ​សារជាតិ​បង្ក​មហារីក​ដូច​ជា​តូ​លុយ​អែន អាល់​ដេ​អុ​ី​ត គេ​តូន និង​សមាស​ភាគ​ដែល​បង្ក​គ្រោះថ្នាក ់ផ្សេង​ៗ​ទៀត​ដែល​អាច​បណ្តុំ​គ្នា​នៅ​ក្នុងផ្ទះ ។ ការ​ដុត​ទៀន​ម្តងម្កាល​មិន​បង្ក​បញ្ហា​ឡើយ ប៉ុន្តែ​អ្នក​គួរ​ជៀសវាង​ការ​ដុត​ទៀន​ញឹកញាប់ ។

៤-​ចំហេះ​ប្រេងឥន្ធនៈ​រថយន្ត
ការ​ប៉ះពាល់​ទៅ​នឹង​ប្រេងម៉ាស៊ូត​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​សួត ។ ដោយសារ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត​មាន​ភាគ ល្អិត​ៗ តូច​ៗ​ក្នុង​បរិមាណ​ដ៏​ច្រើន​ដែល​អាច​បណ្តាល​ឱ្យ​មាន​ជំងឺហឺត និង​ជំងឺមហារីក​សួត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ