ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បើក​កៀរ​ម៉ូតូ​រួច​បើក​រត់គេច​បាត់​ប្រ​មោ​ល

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​រថយន្ត​មួយ​គ្រឿង​បាន​កៀរ​ទាក់​ដៃចង្កូត បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​សន្លប់​មួយសន្ទុះ ខណៈ​ពេល​ដែល​ជិះ​ម៉ូតូ​មួយ​គ្រឿង ។ បន្ទាប់​ពី​បង្ក​គ្រោះថ្នាក់​រថយន្ត​បង្ក​បាន​បើក​គេចខ្លួន​បាត់ ។ គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៦…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​រថយន្ត​មួយ​គ្រឿង​បាន​កៀរ​ទាក់​ដៃចង្កូត បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​សន្លប់​មួយសន្ទុះ ខណៈ​ពេល​ដែល​ជិះ​ម៉ូតូ​មួយ​គ្រឿង ។ បន្ទាប់​ពី​បង្ក​គ្រោះថ្នាក់​រថយន្ត​បង្ក​បាន​បើក​គេចខ្លួន​បាត់ ។

គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​តាម​វិ​ថី​កែវ​ចិន្តា ក្បែរ​ភូមិ​គ្រឹះ​របស់​លោក ញឹក ប៊ុ​ន​ឆៃ ក្នុងភូមិ​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

យុវជន​រង​គ្រោះ​ឈ្មោះ លាង ផេង អាយុ​២២​ឆ្នាំ ជា​សិស្ស​វិទ្យាស្ថាន​បច្ចេកទេស​ព្រះ​កុសុៈមៈ មាន​ទីលំនៅ​ក្នុង​ខណ្ឌ​ច្បារ​អំពៅ បាន​រង​បួស​ក្បាល និង​ដៃ សន្លប់​មួយសន្ទុះ​ធំ រួច​ដឹងខ្លួន​វិញ ។

តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​វ៉េវ ពណ៌​ខ្មៅ​មួយ​គ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ ១DD-៨៥៧៤ មួយ​គ្រឿង​តែ​ម្នាក់ឯង ធ្វើ​ដំណើរ​តាម​វិ​ថី​កែវ​ចិន្តា ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។ នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​កន្លែង​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង ពណ៌​ប្រផេះ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ច្រាស់ទិស​គ្នា ហើយ​បើក​មក​ទាក់​ដៃចង្កូត​ម៉ូតូ បណ្ដាល​ឲ្យ​ដួល​បោក​ក្បាល​សន្លប់​តែ​ម្តង ។

តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​បង្ក​គ្រោះថ្នាក់​រថយន្ត ដែល​គេ​ដឹង​ថា ពាក់​ស្លាក​លេខ ភ្នំពេញ ២AE-៤៦៥០ បាន​បើក​ឡើង​ស្ពាន​ជ្រោយចង្វារ​គេច​បាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ