ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិច​ស្រី​ស្រស់​ស្អាត គួរ​តែ​ប្រយ័ត្ន​ បើ​មិន​ចឹង​ចប់​ហើយ (មាន​វីដេអូ​ឃ្លីប)

6 ឆ្នាំ មុន

«Mirror» ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ស្ត្រី​អ្នកដំណើរ​ដ៏​ស្រស់​ស្អាត​ម្នាក់​ស្ថិត​ក្នុង​ឈុត​សិច​ស៊ី​បាន​លួច​ប្រាក់​ពី​ប្រអប់ «​លុយ​ធីប​» ដល់​អ្នកបើកបរ​តាក់ស៊ី «Uber» នៅ​ក្រុង​ញូ​វ​យ៉​ក ខណៈ​ពេល​នាង​ជិះ​តាក់ស៊ី​ជាមួយ​មិត្តភក្តិ ។…

«Mirror» ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ស្ត្រី​អ្នកដំណើរ​ដ៏​ស្រស់​ស្អាត​ម្នាក់​ស្ថិត​ក្នុង​ឈុត​សិច​ស៊ី​បាន​លួច​ប្រាក់​ពី​ប្រអប់ «​លុយ​ធីប​» ដល់​អ្នកបើកបរ​តាក់ស៊ី «Uber» នៅ​ក្រុង​ញូ​វ​យ៉​ក ខណៈ​ពេល​នាង​ជិះ​តាក់ស៊ី​ជាមួយ​មិត្តភក្តិ ។

វី​ដេ​អូ​សុវត្ថិភាព​នៅ​ក្នុង​តាក់ស៊ី​រយៈពេល​២​នាទី​បង្ហាញមុខ​របស់​ស្ត្រី​រូប​នោះ ។ នៅ​ពេល​ទៅ​ដល់​គោលដៅ​នាង​ឃើញ​អ្នកបើកបរ​ងាក​ទៅ​កន្លែង​ផ្សេង​មិន​ងាក​ក្រោយ ក៏​ប្រញាប់​ក្តោប​យក​ប្រាក់​ពី​ប្រអប់ប្រាក់​ធីប ហើយ​ចុះ​ចេញពី​រថយន្ត​ធ្វើ​ព្រងើយ ។

វី​ដេ​អូ​ឃ្លី​ប​បង្ហាញ​ឱ្យ​ឃើញ​ថា ខណៈ​ពេល​អ្នកបើកបរ​ងាក​ភ្នែក​ចេញ​ទៅ​ក្រៅ​រថយន្ត​មិន​មើល​​កញ្ចក់​ខាងក្រោយ ធ្វើ​ឱ្យ​អ្នកដំណើរ​ទាំង​៣​នាក់​នោះ​ចុះ​ចេញ​ទៅ​តាម​សម្រួល​ជា​មួយ​​លុយ​ដែល​លួច ។ ពេល​គេ​ងាក​ក្រោយ​ហាក់ដូចជា​ស្រងាកចិត្ត​ដោយ​ឃើញ​ថា​បាត់​ប្រាក់ ។ ភ្លាម​នោះ​អ្នកបើកបរ​ចុច​ស៊ី​ផ្លេ​ហៅ​អ្នកដំណើរ​ដែល​លួច​លុយ និង​ចុះ​ពី​រថយន្ត​ដេញ​តាម ប៉ុន្តែ​តាម​ចោរ​មិន​ទាន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ