ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលស្រុក​ព្រៃ​នប់​អំពាវនាវ​បងប្អូន​កម្មករ​កម្ម​រិ​នី ជួយ​ចោល​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ រដ្ឋបាល​ស្រុក​ព្រៃ​នប់ អំពាវនាវ​ដល់​កម្មករ កម្ម​រិ​នី មក​ពី​បណ្តា​មូលដ្ឋាន​នានា ដែល​ធ្វើ​ដំណើរ​តាម​រថយន្ត​ឆ្លងកាត់​ទីប្រជុំជន​ផ្សារ​មួយ​ចំនួន តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ សូម​មេត្តា​កុំ​បោះចោល​កាក​សំណល់​ផ្សេង​ៗ​ដូច​ជា ស្បោង​ផ្លា​ស្ទិ​ក…

ខេត្ត​ព្រះ​សីហ​នុ ៖ រដ្ឋបាល​ស្រុក​ព្រៃ​នប់ អំពាវនាវ​ដល់​កម្មករ កម្ម​រិ​នី មក​ពី​បណ្តា​មូលដ្ឋាន​នានា ដែល​ធ្វើ​ដំណើរ​តាម​រថយន្ត​ឆ្លងកាត់​ទីប្រជុំជន​ផ្សារ​មួយ​ចំនួន តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ សូម​មេត្តា​កុំ​បោះចោល​កាក​សំណល់​ផ្សេង​ៗ​ដូច​ជា ស្បោង​ផ្លា​ស្ទិ​ក កញ្ចប់​អាហារ​និង​ដប​ទឹកជា​ដើម នៅ​តាម​ផ្លូវ​ពិសេស​ខាង​មុខ​ទីប្រជុំជន​ផ្សារ​វាល​រេញ និង​ផ្សារ​ស្មាច់​ដែង ក្នុង​ឃុំ​រាម​ជាដើម ។

បើ​តាម​លោក សរ កក្កដា អភិបាលស្រុក​ព្រៃ​នប់​ថ្លែង​ថា កន្លង​មកនេះ​រដ្ឋបាល​ស្រុក​បាន​សង្កេត​ឃើញ​ថា ពេល​រថយន្ត​ដឹក​កម្មករ​ឈប់​សំចត​នៅ​ខាង​មុខ​ផ្សារ​វាល​រេញ ឬ​ផ្សារ​ស្មាច់​ដែង​ម្តង​ៗ មាន​បងប្អូន​កម្មករ កម្ម​ការី​នីមួយ​ចំនួន ដែល​បរិភោគ​នំចំណី​ម្ហូបអាហារ​វេច​ខ្ចប់​នៅ​លើ​រថយន្ត​នោះ បាន​បោះ​កាក​សំណល់​ផ្សេង​ៗ​រាយ​ប៉ាយ​តាម​ផ្លូវ ឬ​ខាង​មុខ​ផ្សារ មិន​រក្សា​ទុក​កាក​សំណល់ ឬ​វេច​ខ្ចប់​ប្រមូលផ្តុំ​ទុក​យក​ទៅ​ចោល​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ផង និង​ប៉ះពាល់​ដល់​សោភ័ណ​ភាព​ផង ។

ជា​ពិសេស​ទៅ​ទៀត គឺ​ថ្ងៃ​ទី​០៩ ទី​១០ ជា​រាង​រាល់​ខែ ហើយ​ក៏​ជា​ថ្ងៃ​បើក​ប្រាក់ខែ ពេល​ល្ងាច​ក្ម​មករ​ក្ម​មការ​នី​បាន​មក​ឈប់​សំចត​មុខ​ផ្សារ ក្រោយមក​កាក​សំណល់​ជា​ច្រើន​បាន​បន្សល់​នៅ​ទីនោះ ក្រោយ​ពេល​រថយន្ត​ក្ម​មករ​ទាំងនោះ​បាន​ចេញ​ទៅ​បាត់ ដូចនេះ​សំណូមពរ​ដោយ​ទទូច​ពី​សំណាក់​រដ្ឋបាល​ស្រុក​ដល់​បងប្អូន​ក្ម​មករ អ្នកបើកបរ​សូម​ជួយ​វេច​ខ្ចប់​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​រួម​គ្នា​សម្អាត​បរិស្ថាន​ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ