ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឱ្យ​អាណិត​ណាស់ លោកតា​ម្នាក់​ដើរ​ឆ្លងថ្នល់​ត្រូវ​ម៉ូតូ​បុក​ស្លា.ប់

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ លោកតា​វ័យ​៨២​ឆ្នាំ​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ខណៈ​កំពុង​ដើរ​ឆ្លងថ្នល់​ត្រូវ​ម៉ូតូ​បើក​បុក​ពេញទំហឹង​ដួល​បី​បួន​ត្រឡប់​បោក​ក្បាល​ទៅ​លើ​ថ្នល់ជាតិ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​យ៉ាង​អាណោច​អា​ធ​ម័ រីឯ​យុវជន​ជា​អ្នកបើកបរ​ម៉ូតូ​រង​របួសធ្ងន់​ផង​ដែរ ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​១០​នាទី​យប់​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១…

ខេត្តស្វាយរៀង ៖ លោកតា​វ័យ​៨២​ឆ្នាំ​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ខណៈ​កំពុង​ដើរ​ឆ្លងថ្នល់​ត្រូវ​ម៉ូតូ​បើក​បុក​ពេញទំហឹង​ដួល​បី​បួន​ត្រឡប់​បោក​ក្បាល​ទៅ​លើ​ថ្នល់ជាតិ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​យ៉ាង​អាណោច​អា​ធ​ម័ រីឯ​យុវជន​ជា​អ្នកបើកបរ​ម៉ូតូ​រង​របួសធ្ងន់​ផង​ដែរ ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​១០​នាទី​យប់​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៥៣-១៥៤ ត្រង់​ចំណុច​ភូមិ​អង្គ​សាលា សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត ។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​លោកតា​ម្នាក់​វ័យ​៨២​ឆ្នាំ​កំពុង​ដើរ​ឆ្លងថ្នល់​ពីរ​ទិស​ខាងត្បូង​មក​ជើង​ឆ្លង​ជិត​ផុត​ថ្នល់​ទៅ​ហើយ ស្រប​ពេល​នោះ​ក៏​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ស្វាយ​រៀង ១E-៩៣៧៦ ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច​យ៉ាង​លឿន​លុះ​បើក​ម៉ូតូ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​បុក​លោកតា​ពេញទំហឹង​ដួល​បី​បួន​ត្រឡប់​បោក​ក្បាល​ទៅ​លើ​ថ្នល់​កៅស៊ូ​បណ្តាល​ឲ្យ​បែកក្បាល​ធ្ងន់ធ្ងរ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង រីឯ​អ្នកបើកបរ​ម៉ូតូ និង​ម៉ូតូ​បាន​ដួល​បោក​ទៅ​លើ​ថ្នល់ជាតិ​ដែរ​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​សន្លប់​នៅ​នឹង​កន្លែង​តែ​ម្តង ។

បើ​តាម​សមត្ថកិច្ច​នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ច្រក​ម្ទេស​បាន​ឲ្យ​ដឹង​ថា លោកតា​រង​គ្រោះ​ឈ្មោះ គោ​គ សឿ​ន ភេទ​ប្រុស អាយុ ៨២​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ព្រែក​ទប់​សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បា​វិត ស្លាប់ ។ រីឯ​អ្នកបើកបរ​ម៉ូតូ​មានឈ្មោះ ចិន ឃុន​លិ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​និ​សិ​ត្ស មាន​ទីលំនៅ​ភូមិ​អង្គ​សាលា សង្កាត់​ច្រក​ម្ទេស​ក្រុង​បា​វិត (​គ្មាន​ពាក់មួក​សុវត្ថិភាព​) រង​របួស់ធ្ងន់ ។ បច្ចុប្បន្ន សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុ​ណ​ណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ