ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ចុះ​ចំណោត​គាំង​ប្រព័ន្ធ​ហ្វ្រាំង​បុក​រះ​ម៉ូតូ​២​គ្រឿង​របួស​ម្នាក់

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ការ​ភ្ញាក់ផ្អើល​ឆោឡោ​មនុស្ស​ម្នាក់​រត់​ចែក​ជើង​គ្នា​ទាំង​ព្រឹក​នៅ​ក្នុង​ក្រុងព្រះសីហនុ ត្រង់​ចំណុច​ស្ពាន​អូ​សំអាត ស្ថិត​ក្នុងភូមិ​០៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ បន្ទាប់​ពី​រថយន្ត​ដឹក​សម្ភារ​ធុន​ធ្ងន់​១​គ្រឿង ក្នុង​ចំណោម​២​គ្រឿង បាន​បុក​រះ​ម៉ូតូ​ចំនួន​២​គ្រឿង…

ខេត្ត​ព្រះ​សីហ​នុ ៖ ការ​ភ្ញាក់ផ្អើល​ឆោឡោ​មនុស្ស​ម្នាក់​រត់​ចែក​ជើង​គ្នា​ទាំង​ព្រឹក​នៅ​ក្នុង​ក្រុងព្រះសីហនុ ត្រង់​ចំណុច​ស្ពាន​អូ​សំអាត ស្ថិត​ក្នុងភូមិ​០៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ បន្ទាប់​ពី​រថយន្ត​ដឹក​សម្ភារ​ធុន​ធ្ងន់​១​គ្រឿង ក្នុង​ចំណោម​២​គ្រឿង បាន​បុក​រះ​ម៉ូតូ​ចំនួន​២​គ្រឿង បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់ រង​របួសស្រាល និង​ម៉ូតូ​២​គ្រឿង​ខូចខាត​យ៉ាងដំណំ កាលពី​វេលា​ម៉ោង​០៩​និង​៣០​នាទី​ព្រឹក ។

យោង​តាម​ប្រភព​ពី​លោក​ឧត្តមសេនីយ៍ត្រី អ៊ី សុខា ស្នងការ​ង​ទទួល​បន្ទុក​កណ្ដាល​សណ្តាប់ធ្នាប់ បាន​គូសបញ្ជាក់​ថា នៅ​វេលា​ម៉ោង​០៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ លើ​ផ្លូវ​វិ​ថី​ឯករាជ្យ ត្រង់​ចំណុច​ស្ពាន​អូរ​សំអាត ស្ថិត​នៅ​ក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​កើតឡើង បង្ក​ដោយ​រថយន្ត​១​គ្រឿង​ពណ៌​ស ពាក់​ស្លាក​លេខ រដ្ឋ ១២ ៣-០០២២ ដឹក​ទំនិញ បើកបរ​ដោយ​ឈ្មោះ ស៊ិ​ន អង ភេទ​ប្រុស អាយុ​៧០​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​ទឹកល្អក់ ខ័​ណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ ដែល​មាន​ទិស​ដៅ​ពី​វេទិកា​7​មក​រា​ឆ្ពោះ​មក​ផ្សា​រលើ លុះដល់​ចំណុច​ខាងលើ ក៏​បាន​បុក​នឹង​ម៉ូតូ​ចំនួន​២​គ្រឿង​ដែល​មាន​ទិស​ដៅ​ស្របគ្នា ។ គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​រង​របួស​មនុស្ស​ម្នាក់​រង​របួសស្រាល បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន ។ ជន​រង​គ្រោះ​មានឈ្មោះ កែវ សុខ​លី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ចំណែក​អ្នកបើកបរ​រថយន្ត​បាន​នាំ​ខ្លួន​ទៅ​កាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ដើម្បី​ធ្វើការ​សាកសួរ ។ ឬ​ឯ​វត្ថ​តាង​រថយន្ត និង​ម៉ូតូ សមត្ថកិច្ច​ជំនាញ​កំពុង​ចាត់ចែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ