ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​ក្មេង​ស្រី​ចូល​ចម្ការ​អំពៅ​រំលោ.ភ​ ប្រាប់​ថា​មិន​ស៊ីជម្រៅ​ទេ

6 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ បុរស​ចំណាស់​ម្នាក់​ជា​ជនសង្ស័យ​ឈ្មោះ ដួង សំ អាយុ​៦៧​ឆ្នាំ រស់នៅ​ភូមិ​ប៉ា​លហាល សង្កាត់​ប៉ា​លហាល ក្រុង​ព្រះ​វិហារ ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ព្រះ​វិហារ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១៥…

ខេត្តព្រះវិហារ ៖ បុរស​ចំណាស់​ម្នាក់​ជា​ជនសង្ស័យ​ឈ្មោះ ដួង សំ អាយុ​៦៧​ឆ្នាំ រស់នៅ​ភូមិ​ប៉ា​លហាល សង្កាត់​ប៉ា​លហាល ក្រុង​ព្រះ​វិហារ ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ព្រះ​វិហារ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ​ក្នុង​ករណី​រំលោភ​សេពសន្ថវៈ​ទៅ​លើ​ក្មេង​ស្រី​អនីតិជន​ម្នាក់​នៅ​ក្នុង​ចំណុច​ចម្ការ​អំពៅ​របស់​ជនសង្ស័យ​ឋិត​ក្នុងភូមិ​ប៉ា​លហាល សង្កាត់​ប៉ា​លហាល ក្រុង​ព្រះ​វិហារ កាលពី​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០១៧​កន្លង​ទៅ ។

យោង​តាម​សម្តី​លោក​វរសេនីយ៍ឯក គង់ គា អធិការដ្ឋាន​នគរបាល​ក្រុង​ព្រះ​វិហារ​ឲ្យ​ដឹង​ថា ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​ព្រះ​វិហារ​ឃាត់ខ្លួន​នៅ​ក្នុង​លំនៅ​ឋាន​របស់​ជនសង្ស័យ បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​របស់​ឈ្មោះ ញួ​ន ស្រី​យ៉​ន ត្រូវជា​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ម​.​ស​.​ព អាយុ​១០​ឆ្នាំ ដោយ​បាទ​ចោទ​ជនសង្ស័យ​លួងលោម​កូនស្រី​របស់​គាត់ និង​បាន​បង្ខំ​រួម​ភេទ​ជាមួយ​ជនសង្ស័យ​រហូត​បាន​សម្រេច ។ ជនសង្ស័យ និង​ជន​រង​គ្រោះជា​អ្នក​រស់នៅ​ផ្ទះ​ជាប់​គ្នា ខណៈ​ដែល​ម្តាយ​ឪពុក​ជន​រង​គ្រោះ​ទៅ​ច្រូតស្រូវ​បាន​ឲ្យ​ជន​រង​គ្រោះ​នៅ​ចាំផ្ទះ​ពេល​នោះ​ជន​រង​គ្រោះ​ក៏​បាន​ដើរទៅ​សុំ​អំពៅ​នៅផ្ទះ​ជនសង្ស័យ​ដែល​នៅ​ជាប់​គ្នា ពេល​នោះ​ជនសង្ស័យ​ក៏​បាន​ហៅ​ជន​រង​គ្រោះ​ចូល ទៅ​ក្នុង​ចម្ការ​អំពៅ​ពេល​នោះ​ជនសង្ស័យ​ក៏​បាន​សុំ​ក្មេង​ស្រី​រង​គ្រោះ​រួម​ភេទ​ជាមួយ តែ​ក្មេង​ស្រី​រង​គ្រោះ​បាន​បដិសេធ​មិន​ព្រម​បន្ទាប់​មក​ជនសង្ស័យ​ក៏​បាន​ចាប់​ដោះ​សម្លៀក​បំពាក់​ជន​រង​គ្រោះ​ចេញ​ហើយ​ក៏​ចាប់រំលោភ​តែ​ម្តង ។

លោក​បន្ថែម​ទៀត​ថា ក្រោយ​ពេល​ដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព​រួចរាល់​ជន​រង​គ្រោះ​ក៏​មិន​បាន​ទៅ​ប្រាប់​ម្តាយ​ឪពុក​ភ្លាម​ៗ​ដែរ រហូត​បាន​១​ស​ប្តា​ហ៍​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រាប់​ក្មេង​ៗ​អ្នក​ភូមិ​ជាមួយ​គ្នា​ថា ឈ្មោះ ដួង សំ បាន​រំលោភ​នាង​នៅ​ចម្ការ​អំពៅ​រហូត​លេច​ឭ​ដំណឹង​ដល់ ម្តាយ​ឪពុក​ក្មេង​ស្រី​រង​គ្រោះ​រហូត​មក​ដល់​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ ម្តាយ​ឪពុក​ក្មេង​ស្រី​រង​គ្រោះ​ក៏​បាន​សួរ​ដេញដោល​កូន​របស់​ខ្លួន ពេល​នោះ​ក្មេង​ស្រី​រង​គ្រោះ​ក៏​បាន​ប្រាប់​តាម​ដំណើររឿង​ទើប​ម្តាយ​ឪពុក​បាន​ទៅ​ដាក់​ពាក្យ​បណ្តឹងសុំ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​តែ​ម្តង ។ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ដួង សំ ក៏​បាន​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​បាន​រំលោភ​ទៅ​លើ​ក្មេង​ស្រី​រង​គ្រោះ​ខាងលើ​ប្រាកដ​មែន តែ​ពុំ​បាន​ស៊ីជម្រៅ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ