ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គុណសម្បត្តិ និង​គុណវិបត្តិ​របស់ Social Network

6 ឆ្នាំ មុន

បច្ចុប្បន្ន ការ​ទំនាក់ទំនង​របស់​មនុស្ស​ទូ​ទាំង​សកលលោក​អាច​ធ្វើ​បាន​ឆាប់រហ័ស និង​ទូលំទូលាយ ។ ក្រៅពី​ពិភព​អ៊ី​ន​ធើ​រ​ណេ​ត​បាន​ក្លាយជា​ចំណែក​ខ្លាំង​មួយ​នៃ​ដំណើរ​ជីវិត​របស់​មនុស្ស​សម័យ​បច្ចុប្បន្ន ដែល​ជាទី​ពេញ​និយម​ក្នុង​ចំណោម​យុវវ័យ និង​បុគ្គល​ត្រូវការ​ទំនាក់​ទំនងជា​សម្ព័ន្ធ គង់​គេច​មិន​ផុត​ពី​បណ្តាញ​សង្គម “Social Network”…

បច្ចុប្បន្ន ការ​ទំនាក់ទំនង​របស់​មនុស្ស​ទូ​ទាំង​សកលលោក​អាច​ធ្វើ​បាន​ឆាប់រហ័ស និង​ទូលំទូលាយ ។ ក្រៅពី​ពិភព​អ៊ី​ន​ធើ​រ​ណេ​ត​បាន​ក្លាយជា​ចំណែក​ខ្លាំង​មួយ​នៃ​ដំណើរ​ជីវិត​របស់​មនុស្ស​សម័យ​បច្ចុប្បន្ន ដែល​ជាទី​ពេញ​និយម​ក្នុង​ចំណោម​យុវវ័យ និង​បុគ្គល​ត្រូវការ​ទំនាក់​ទំនងជា​សម្ព័ន្ធ គង់​គេច​មិន​ផុត​ពី​បណ្តាញ​សង្គម “Social Network” ដូច​ជា Twitter, Facebook, Whats app និង Line ជាដើម ។

ពិត​ណាស់ បណ្តាញ​ទាំងនេះ​តែង​មានគុណ​សម្បត្តិ និង​គុណវិបត្តិ​ខុស​ៗ​គ្នា ។ នេះ​ជា​គុណសម្បត្តិ និង​គុណវិបត្តិ​នៃ​បណ្តាញ​នីមួយ​ៗ​ដែល​យើង​គួរ​ជ្រាប​សម្រាប់​ជ្រើសរើស​ប្រើ​បណ្តាញ​ទាំងនេះ​យ៉ាង​សម​ស្រប ។

1-TWITTER
*​គុណសម្បត្តិ ៖
-​អាច​ចូល​ទៅ​ដល់​ក្រុម​មនុស្ស​ជា​ច្រើន​ក្នុង​រយៈពេល​ដ៏​ខ្លី ។ វា​អាច​ផ្តល់​ដំណឹង​ថ្មី​ៗ​ពី User របស់ Twitter អ្នក​ដទៃ ដែល​នៅ​ក្នុង​ហេតុការណ៍ ឬ​ទីកន្លែង​កើតហេតុ ។

-​បញ្ជូន​ព័ត៌មាន​បាន​លឿន ដោយ​អាច​បញ្ជូន​ព័ត៌មាន​ដល់​អ្នក​ដែល Follow យើង​ទាំងអស់​ក្នុង​លក្ខណៈ​ជា Short message ត្រឹម​រយៈពេល​ខ្លី និង​មិន​ចំណាយ​ថ្លៃ​សេវាកម្ម ។

-​ទទួល​បាន​ចំណេះដឹង​ថ្មី​ៗ​បន្ថែម​ទៀត​ពី​បុគ្គល​យើង​បាន Following ដូច​ជា បើសិនជា​បុគ្គល​ដែល​យើង​តាមដាន​បាន​អាប់​ឌេ​ត​ចំណេះដឹង​មាន​ប្រយោជន៍ និង​បើ​មាន Links ភ្ជាប់​ជាមួយ​ទិន្នន័យ យើង​ក៏​អាច​ចុច​មើល​ទិន្នន័យ​នោះ​បាន ។

-​បាន​ស្គាល់​មនុស្ស​ល្បី​ឬ​មិន​ល្បី និង​មនុស្ស​ដែល​អ្នក​ចង់​ស្គាល់ ហើយ​អាច​ស្វែងរក​ដោយ​​ខ្លួន​អ្នក​ផ្ទាល់​ក្នុង​ប្រអប់ Search ។

*​គុណវិបត្តិ ៖
-​ការ​លួចឈ្មោះ​បុគ្គល ឬ​បន្លំ គឺ​អាច​ធ្វើ​បាន​ដោយ​ងាយ ព្រោះ​គេ​អាច​ចុះ​ឈ្មោះ​ងាយ ដោយ​គ្រាន់តែ​ដាក់​ឈ្មោះ​អ្នក​ប្រើប្រាស់ លេខ​កូដ​សម្ងាត់ និង​អ៊ីម៉ែ​ល​កំពុង​ប្រើ​ជា​ប្រចាំ​ប៉ុណ្ណោះ​។ បុគ្គល​ល្បី​ៗ​ដូច​ជា Steve Jobs Bill Gates រហូត​ដល់ Warren Buffet មាន​គណនី​ប្រើប្រាស់ Twitter ជា​ច្រើន ដែល​ជា​ការ​លួច​ប្រើប្រាស់ ។

-​មានការ​កំណត់​ចំនួន​តួអក្សរ ដោយ​មាន​ប្រវែង​មិន​ឲ្យ​លើស​ពី​១៤០​តួ​ឡើយ ។
-​មិន​ប្រាប់​ពី​ការ​អន​ឡាញ និង​ពាក្យ​ថា Read ដែល​យើង​មិនដឹង​ថា មាន​អ្នក​ណាខ្លះ​កំពុង​អន​ឡាញ​ក្នុង​ខណៈ​នេះ និង​មិនដឹង​ថា អ្នក​ទទួល​បាន​អាន​ទិន្នន័យ​ដែល​ផ្ញើ​ទៅ​ឬ​អត់ ។

2-Facebook
*​គុណសម្បត្តិ ៖
-​បញ្ជូន​ទិន្នន័យ បែងចែក​គ្នា (Share) ព័ត៌មាន​ផ្សេង​ៗ​បាន​ទាំង​រូបភាព និង​វី​ដេ​អូ ។

-​អាច​បង្កើត​ក្រុម (Group) ឬ​បណ្តាញ​សង្គម​ឲ្យ​មាន​អ្នក​តាមដាន​ព័ត៌មាន​ពី​ទំនិញ និង​សេវាកម្ម ។ វា​មាន​ប្រព័ន្ធ​ផ្សេង​ៗ​ដូច​ជា ហ្គេ​ម និង​កម្មវិធី Application សម្រាប់​អ្នក​ប្រើប្រាស់​ជ្រើសរើស ។

-​មិន​បាត់​ព័ត៌មាន គឺ​ដឹង​ពី​ភាព​ជឿនលឿន នៃ​ហេតុការណ៍​របស់​បុគ្គល​ផ្សេង​ៗ និង​អ្នក​នៅ​ជិត​ខ្លួន​យើង ។

-​អាច​ផ្ញើ Sticker និង Cartoon emotion ជំនួស​អារម្មណ៍​ផ្សេង​ៗ​បាន ។

*​គុណវិបត្តិ ៖
-​មិត្តភក្តិ​គ្រប់​រូប​ក្នុង​បណ្តាញ​សង្គម អាច​សរសេរ​ព័ត៌មាន​ផ្សេង​ៗ​ចូល​ក្នុង Wall របស់​ហ្វេ​ស​ប៊ុ​កបាន ។ បើជា​ព័ត៌មាន​សម្ងាត់ ការ​បរិហារកេរ្តិ៍ ឬ​លាក់បាំង​ដោយ​ការ​ញុះញង់​ផ្សេងៗ នឹង​ធ្វើ​ឲ្យ​អ្នក​អាន​ដែល​គ្មាន​ចំណេះដឹង​គ្រប់គ្រាន់​ជឿជាក់ កើតការ​ទាស់ទែង និង​មាន​បញ្ហា​នៅ​ពេល​ក្រោយ ។

-​វា​បង្ហាញ​ព័ត៌មាន​ផ្ទាល់ខ្លួន​ទាំងអស់​ទៅ​ដល់​បុគ្គល​ខាងក្រៅ ដែល​យើង​មិន​ស្គាល់គ្នា​ច្បាស់ ដូច​ជា ការ​បង្ហាញ​រូបភាព​ក្រុម​គ្រួសារ ឬ​កូន​ជាដើម ។ វា​អាច​បង្កើត​បញ្ហា​បន្លំ​ខ្លួន ឬ​ការ​បញ្ឆោត​ផ្សេង​ៗ​ដែល​ស្មាន​មិន​ដល់ ។

3-WHATS APP
*​គុណសម្បត្តិ ៖
-WhatsApp មាន​អ្នក​ប្រើប្រាស់​ច្រើន និង​អាច​ជជែក​តាម​កម្មវិធី​ផ្សេង​ៗ​ផង​ដែរ ដូច​ជា Andriod / BB / Window 7 ។

-​មានការ​ដាស់តឿន​ឆាប់រហ័ស និង​ជា​ប្រចាំ ។
-​អាច​លុប​ទិន្នន័យ​ដែល​បាន​ផ្ញើ​ចេញ​ហើយ ។
-​ផ្ញើ Attached file បាន​ច្រើន​យ៉ាង ។
-​សន្សំ​សំចៃ​ថ្ម ។

*​គុណវិបត្តិ ៖
-​សេវា​ធ្លាក់​ចុះ​ជា​ញឹកញាប់ ។
-​គ្មាន Sticker បង្ហាញ​អារម្មណ៍​ផ្សេង​ៗ ។
-​ជជែក​កម្សាន្ត​បាន ប៉ុន្តែ​មិន​អាច​ហៅ​ទូរស័ព្ទ​ដោយ​មិន​គិតថ្លៃ ។
-Add Friend បាន​តាម​រយៈ​លេខ​ទូរស័ព្ទ​តែ​ម្យ៉ាង ។

4-LINE
*​គុណសម្បត្តិ ៖
-​ប្រើប្រាស់​បានជា​មួយ Mobile, Tablet និង​កុំព្យូទ័រ ។

-​មាន Sticker និង Cartoon emotion បង្ហាញ​អារម្មណ៍​ជា​ច្រើន​យ៉ាង ដូច​ជា រំខាន គួរ​ឲ្យ​ស្រឡាញ់ សោកសៅ សោកស្តាយ សប្បាយចិត្ត និង​ពាក្យ​ស្វាគមន៍​ផ្សេង​ៗ ។

-Add Friend បាន​ច្រើន​វិធី​ដូច​ជា តាម​រយៈ QR Code និង​ការ Shake ជាដើម ។

-​អាច​បញ្ជូន​ព័ត៌មាន​, បង្កើត​ក្រុម​ជជែក និង Share រូបភាព វី​ដេ​អូ សំឡេង​នៅ​ពេល​សន្ទនា ។

-​អាច​ប្រើ Voice Call ជំនួស​ទូរស័ព្ទ​បាន​ទាំង​ក្នុង និង​ក្រៅប្រទេស ដោយ​មិន​ចំណាយ​ប្រាក់ ។

-​ការ​ជជែក​ក្នុង​ក្រុម បើ​មាន​អ្នក​ណា​បាន​អាន​ទិន្នន័យ វា​នឹង​បង្ហាញ​ពាក្យ​ថា Read ។ មនុស្ស​ជា​ច្រើន​អាច​ទាយ ឬ​ប៉ាន់​ស្មានថា មាន​អ្នក​ណា​អាន​ឬ​មិន​អាន ។ យើង​អាច​យក​វា​មក​ធ្វើ​ជា​សំអាង ក្នុង​ករណី​ភាគី​ម្ខាង​ទៀត​ថា មិន​ទទួល​បាន​ព័ត៌មាន ។

*​គុណវិបត្តិ ៖
-​ការ​ជូនដំណឹង​មិន​បានជា​ប្រចាំ ។
-​មិន​អាច​លុប​ព័ត៌មាន​ដែល​ផ្ញើ​ចេញ​រួច​ហើយ ។
-​ការ​លេង​ច្រើន នឹង​ធ្វើ​ឲ្យ​ឆាប់​អស់​ថ្ម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ