ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខងារ​ថ្មី​របស់​ហ្វេ​ស​ប៊ុ​ក ប៉ះពាល់​ខ្លាំង​លើ​អាជីវកម្ម​តាម​អន​ឡាញ និង​អ្នក​ទទួល​ព័ត៌មាន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហ្វេ​ស​ប៊ុ​កបាន​ធ្វើ​បច្ចុប្បន្នភាព​របស់​ខ្លួន ដោយ​បន្ថែម​មុខងារ​ថ្មី​មួយទៀត​នៅ​លើ​បណ្ដាញ​សង្គម​ដ៏​ធំ​មួយ​នេះ ឈ្មោះ​ថា Explore Feed ។ មុខងារ​ថ្មី​ៗ​នេះ គឺ​ប្រមូល​រាល់…

រាជធានី​ភ្នំពេញ ៖ ហ្វេ​ស​ប៊ុ​កបាន​ធ្វើ​បច្ចុប្បន្នភាព​របស់​ខ្លួន ដោយ​បន្ថែម​មុខងារ​ថ្មី​មួយទៀត​នៅ​លើ​បណ្ដាញ​សង្គម​ដ៏​ធំ​មួយ​នេះ ឈ្មោះ​ថា Explore Feed ។ មុខងារ​ថ្មី​ៗ​នេះ គឺ​ប្រមូល​រាល់ Pages ទាំងអស់​មាន​លក្ខណៈ​ជា​ការ​ធ្វើ​ពាណិជ្ជកម្ម និង Pages របស់​ស្ថានទូត​នានា ហើយ​ចំពោះ​មុខងារ News Feed គឺ​សម្រាប់​បង្ហាញ​តែ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​គណនី​បុគ្គល​ប៉ុណ្ណោះ ។

ការ​បន្ថែម​មុខងារ​ថ្មី​របស់​ហ្វេ​ស​ប៊ុ​ក គឺ​អនុវត្ត​សាកល្បង​នៅ​ប្រទេស​ចំនួន​៦ ក្នុង​នោះ​ក៏​មាន​កម្ពុជា​ផង​ដែរ ។ វា​បាន​ជះ​ឥទ្ធិពល​អវិជ្ជមាន​មួយ​ចំនួន​ដល់​អ្នក​រកស៊ី ដែល​យក​ហ្វេ​ស​ប៊ុ​ក​ធ្វើ​ជា​កន្លែង​ផ្សព្វផ្សាយ ដោយ​ការ​បង្កើត​ជា Page ហើយ​ផុស​នូវ​រាល់​ផលិតផល និង​សេវាកម្ម​នានា​នៅ​លើ Pages របស់​ខ្លួន ដោយ​មិន​បង់ថ្លៃ​ទៅ​ហ្វេ​ស​ប៊ុ​ក ។

ភ្លាម​ៗ​បន្ទាប់​ពី​ការ​បន្ថែម​មុខងារ​ថ្មី​របស់ Facebook អ្នក​ប្រកប​អាជីវកម្ម​តាម​អន​ឡាញ​ទាំងអស់​បាន​ត្អូញត្អែរ​ពី​ការ​បាត់បង់​អតិថិជន រាល់ពេល​បង្ហោះ​ទំនិញ​នៅ​បណ្ដាញ​សង្គម គឺ​លែង​មាន​ប្រសិទ្ធភាព​ដូច​មុន ។ ជាក់ស្ដែង រាល់ Page នីមួយ​ៗ​មាន​អ្នក​ចុច​ចូល​ចិត្ត​រាប់​ម៉ឺន រាប់​សែន​នាក់ ឬ Page ខ្លះ​មាន​ដល់​ខ្ទង់លាន​ផង​នោះ មិន​អាច​ឱ្យ​អ្នក​ដែល​បាន​ចុច Like Page ឃើញ​នូវ​ព័ត៌មាន​ផលិតផល និង​សេវាកម្ម​លើ News Feed ទេ មាន​ន័យ​ថា ពួក​គេ​ត្រូវ​ចូល​ទៅ Explore Feed ។

លោក ញឹ​ម ប៊ុ​ន​ធី​ម អ្នក​រកស៊ី​តាម​អន​ឡាញ​ដ៏​សកម្ម​មួយ​រូប​ឲ្យ​ដឹង​ថា មុខងារ​ថ្មី​របស់​ហ្វេ​ស​ប៊ុ​កបាន​ធ្វើ​ឲ្យ​អាជីវកម្ម ដែល​ជា​ការងារ​បន្ទាប់បន្សំ​របស់​លោក ធ្លាក់​ចុះ​ខ្លាំង​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ ។ ជាក់ស្ដែង កាលពីមុន ពេល​បង្ហោះ​ទំនិញ ឬ​ផលិតផល​លក់​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​ចំណាយ​តែ​៥​ដុល្លារ លោក​ទទួល​បានការ​ទូរស័ព្ទ​មក​សួរ​ព័ត៌មាន​បន្ថែម​រាប់រយ​នាក់ ។

លោក​បន្ត​ថា ៖« ក៏​ប៉ុន្តែ​ក្រោយ​ពេល​ហ្វេ​ស​ប៊ុ​ក​ប្តូរ​មុខងារ​ថ្មី ការ​បង្ហោះ​លក់ទំនិញ​របស់​លោក ដោយ​ចំណាយ​ប្រាក់​ដូច​គ្នា តែ​មាន​អ្នក​ទូរស័ព្ទ​មក​សួរនាំ​តែ​ប្រមាណ​៤០ ទៅ​៥០​នាក់​ប៉ុណ្ណោះ ។ ដូចនេះ វា​ធ្លាក់​ចុះ ឬ​បាត់​អតិថិជន​មួយ​ចំនួន​ធំ ក្រោយ​មុខងារ​ថ្មី​ផ្លាស់​ប្តូរ គឺ​មាន​បាត់​ប្រមាណ​ពី​៦០ ទៅ​៧០%​ឯណោះ » ។

លោក​បន្ថែម​ថា មុន​ពេល​ហ្វេ​ស​ប៊ុ​ក​ដាក់​បន្ថែម​មុខងារ​ថ្មី​នេះ រាល់​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ទាំងអស់​នឹង​បានឃើញ​រាល់​ព័ត៌មាន ការ​បង្ហោះ​នានា​នៅ​លើ​មុខងារ​តែ​មួយ​គឺ News Feed ប៉ុន្តែ​នៅ​ពេល​ក្រុមហ៊ុន​បន្ថែម​មុខងារ​ថ្មី Explore Feed រាល់ Page ទាំងអស់​ត្រូវ​នៅ​ម្ដុំ​គ្នា​មួយ​កន្លែង ហើយ​ជា​កន្លែង​ដែល​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជា​ច្រើន​មិន​បានដឹង មិន​ចាប់អារម្មណ៍ និង​គ្មាន​អ្នក​ចូល​ទៅ​មើល ។ ដូចនេះ រាល់​ការ​បង្ហោះ​អ្វី​នៅ​លើ Page គឺ​មាន​អ្នក​បាន​ទទួល​តិចតួច​បំផុត ។

លោក​បន្ថែម​ថា ៖« មាន​វិធី​ផ្សេង​ៗ​ដែល​អាច​ឲ្យ​ទំនិញ​បាន​ទៅ​ដល់​អតិថិជន តាម​រយៈ​មិត្តភក្តិ​ក្នុង​ហ្វេ​ស​ប៊ុ​ក ក៏​ប៉ុន្តែ​វិធី​នេះ​ក៏​មិន​សង្ឃឹមថា នឹង​ជោគជ័យ​ដែរ ។ ពេល​ខ្លះ នៅ​ពេល​យើង​បង្ហោះ​ផលិតផល​នៅ​លើ​គណនី​ផ្ទាល់​របស់​យើង អាច​ធ្វើ​ឲ្យ​មិត្តភក្តិ (Friends) ធុញទ្រាន់ ឬ​អន់ចិត្ត គេ​អាច​ផ្ដាច់​មិត្តភាព (Unfriend) ជាមួយ​យើង » ។

លោក​បន្ថែម​ថា មិន​ថា​តែ​លោក​ទេ ដែល​មាន​បញ្ហា​អាជីវកម្ម​តាម​អន​ឡាញ​ធ្លាក់​ចុះ​ដោយសារ​មុខងារ​ថ្មី​នេះ សូ​ម្បី​តែ​អ្នក​ដទៃ​ដែល​រកស៊ី​តាម​បណ្ដាញ​សង្គម​ក៏​ធ្លាក់​ចុះ​ដែរ ហើយ​ក៏​មិនដឹង​ថា នឹង​ត្រូវធ្វើ​អ្វី​ទេ មាន​តែ​ចាំ​មើល​ការ​ផ្លាស់​ប្តូរ​របស់​ហ្វេ​ស​ប៊ុ​ក​នៅ​ពេល​បន្ទាប់ ។

លោក​ថា ៖« ហ្វេ​ស​ប៊ុ​ក គឺជា​បណ្ដាញ​សង្គម​ដ៏​ពេញ​និយម​ជាងគេ​នា​ពេល​បច្ចុប្បន្ន ទាំង​ក្នុង​ប្រទេស​កម្ពុជា និង​ក្រៅប្រទេស​ផង​ដែរ ។ ដូច្នេះ បើសិនជា​យើង​យក​បណ្ដាញ​សង្គម​ផ្សេង​សម្រាប់​ធ្វើ​អាជីវកម្ម វា​មិន​អាច​ទទួល​ជោគជ័យ​ទេ ។ សព្វ​ថ្ងៃនេះ ពិតជា​មាន​បណ្ដាញ​​សង្គម​ច្រើន ដូច​ជា Twitter, YouTube, Line និង​ផ្សេង​ទៀត តែ​បណ្ដាញ​សង្គម​ទាំងនោះ​មាន​អ្នកលេង​តិចតួច​ណាស់ » ។

មិន​ថា​តែ​អ្នក​រកស៊ី​លក់​ផលិតផល​អន​ឡាញ ទេ ដែល​ធ្លាក់​ចុះ​ដោយសារ​ការ​បន្ថែម​មុខ​ងារ​ថ្មី​នេះ សូ​ម្បី​តែ​អ្នក​ទទួល​ព័ត៌មាន​នានា​ពី​បណ្ដាញ​សង្គម ក៏​បាត់​ព័ត៌មាន​មិន​តិច​ដែរ ។ តួយ៉ាង Page ព័ត៌មាន​ជា​ច្រើន​បាត់​ចំនួន​អ្នក​ចុច Like និង Views ក៏​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​ជាមួយ​មុខងារ Explore Feed នេះ ។ ជា​រួម សម្រាប់​កម្ពុជា ការ​បន្ថែម​មុខងារ​របស់​ហ្វេ​ស​ប៊ុ​ក គ្មាន​អ្វី​ចំណេញ​ដល់​អ្នក​ប្រើប្រាស់​នៅ​កម្ពុជា​ទេ ចុះ​ហេតុ​អ្វី​បានជា​ក្រុមហ៊ុន​យក្ស​មួយ​នេះ​ដាក់​មុខងារ​ថ្មី​របស់​ខ្លួន​នៅ​កម្ពុជា​ដែរ ។

បើ​តាម​ព័ត៌មាន​ពី​ហ្វេ​ស​ប៊ុ​ក មុខងារ​ថ្មី​របស់​ខ្លួន ដែល​បែងចែក​ជា News Feed និង Explore Feed នោះ គឺ​ដាក់​សាកល្បង​ចំនួន​៦​ខែ​នៅ​ក្នុង​ប្រទេស​ចំនួន​៦ រួម​មាន បូ​លី​វី​, កម្ពុជា​, ក្វា​តេ​ម៉ា​ឡា​, សែ​ប៊ី​, ស្លូ​វ៉ា​គី និង​ស្រី​លង្កា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ