ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរ​២​ករណី​កើតឡើង​ពេល​តែ​មួយ​កន្លែង​តែ​មួយ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​២​ករណី​ក្នុង​ពេល​តែ​មួយ និង​កន្លែង​តែ​មួយ បណ្តាល​ឲ្យ​មាន​អ្នក​រង​របួសធ្ងន់​២​នាក់ និង​ស្រាល​២​នាក់ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៨​និង​១០​នាទី​យប់ ថ្ងៃ​ទី​១៥ ខែ​វិ​ច្ឆ​កា…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​២​ករណី​ក្នុង​ពេល​តែ​មួយ និង​កន្លែង​តែ​មួយ បណ្តាល​ឲ្យ​មាន​អ្នក​រង​របួសធ្ងន់​២​នាក់ និង​ស្រាល​២​នាក់ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៨​និង​១០​នាទី​យប់ ថ្ងៃ​ទី​១៥ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៧ ជិត​នឹង​វត្ត​ពោធិ៍​ញាណ ផ្លូវ​៣៧១ សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ម៉ូតូ​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៥ ជិះ​គ្នា​បី​នាក់ បាន​បើក​បុក​គ្នា​ជាមួយ នឹង​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១១ ជិត​គ្នា​ម្នាក់ឯង យ៉ាង​ពេញទំហឹង នៅ​ចំណុច​កើតហេតុ​ខាងលើ បណ្តាល​ឲ្យ​មាន​អ្នក​រង​របួសធ្ងន់​២​នាក់ និង​ស្រាល​២​នាក់ ខណៈ​ពេល​ដែរ​ជន​រង​គ្រោះ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បាន​មក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​អស់ ហើយ​សមត្ថកិច្ច​មូលដ្ឋាន ក៏​មិន​ទាន់​បាន​មក​ធ្វើការ​វាស់វែង​ផង ស្រាប់តែ​មាន​គ្រោះថ្នាក់​មួយទៀត​បាន​កើតឡើង រវាង​រថយន្ត​សណ្ដោង​កន្ទុយ​កុងតឺន័រ បាន​បើក​កៀរ​ជាមួយ នឹង​រថយន្ត​កាម​រី​ឆ្លាម នៅ​តាម​ផ្លូវ​៣៧១ ក្នុង​ទិស​ដៅ​ស្របគ្នា ពី​លិចទៅ​កើត បណ្ដាល​ឲ្យ​រង​ការ​ខូចខាត តិចតួច​តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ ។

ដោយ​គ្រាន់តែ​រថយន្ត​កាម​រី​ឆ្លាម រង​ការ​ខូចខាត​កំ​ពឹត​គូថ​ក្រោយ​ចំហៀង​ស្តាំ​បន្តិច ។ ចំណែក​រថយន្ត​សណ្ដោង​កន្ទុយ​កុង​ន័​រវិ​ញ អត់​មាន​រង​ការ​ខូចខាត​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ ភាគី​រថយន្ត​ទាំង​សងខាង​បាន​មក​ធ្វើការ​សម្របសម្រួល​គ្នា ដោយ​ខាង​រថយន្ត​សណ្ដោង​កន្ទុយ​កុង​ន័​រ សុំ​ទោស​ខាង​រថយន្ត​កា​ម៉ា​រី​ឆ្លាម ដើម្បី​បញ្ចប់រឿង ស្រាប់តែ​ម៉ូតូ​២​គ្រឿង​ទៀត ដែល​ជួប​គ្រោះថ្នាក់​ដូច​គ្នា​នៅ​កន្លែង​តែ​មួយ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​បាន​មក​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​នៅ​អធិការដ្ឋាន​ខណ្ឌដង្កោ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ