ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់​ត្រូវ​ឃាតក​សម្លា.ប់​ក្នុង​បន្ទប់ទឹក យ៉ាង​អាណោចអាធ័ម

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ យុវជន​វ័យ​២២​ឆ្នាំ​ម្នាក់​ដែល​ត្រូវ​បាន​គេ ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្នុង​ថ្លុកឈាម ក្នុង​បន្ទប់ទឹក ជា​ករណី​ឃាតកម្ម ព្រោះ​នៅ​លើ​ដងខ្លួន​សាកសព ត្រូវ​បាន​គេ​ចាក់​សុះ​ពេញ​ខ្លួន បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច កាលពី​វេលា​ម៉ោង​៦​ព្រឹក…

ខេត្តសៀមរាប ៖ យុវជន​វ័យ​២២​ឆ្នាំ​ម្នាក់​ដែល​ត្រូវ​បាន​គេ ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្នុង​ថ្លុកឈាម ក្នុង​បន្ទប់ទឹក ជា​ករណី​ឃាតកម្ម ព្រោះ​នៅ​លើ​ដងខ្លួន​សាកសព ត្រូវ​បាន​គេ​ចាក់​សុះ​ពេញ​ខ្លួន បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច កាលពី​វេលា​ម៉ោង​៦​ព្រឹក នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ស្ថិត​នៅ​បន្ទប់​ជួល ក្នុងភូមិ​ចំបក់​ហែរ ឃុំ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។ បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​ស្រុក​ក្រឡាញ់​បានឱ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ​ថា យើង​បាន​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ​ហើយ​។ ប្រភព​បាន​បន្ត​ថា សព​ជន​រង​គ្រោះ​ឈ្មោះ រួន រ៉ា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កាត់​តែម​ម៉ូតូ និង​បិទ​ស្កុ​ត​ម៉ូតូ មានស្រុក​កំណើត​នៅ​ភូមិ​គ​គរ ឃុំ​ដូង ស្រុក​ប​ល្ល័​ង្គ ខេត្តកំពង់ធំ ស្នាក់​នៅ​បណ្តោះអាសន្ន ភូមិ ចំបក់​ហែរ ឃុំ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។

ម្ចាស់​បន្ទប់​ផ្ទះ​ជួល ឈ្មោះ សិ​ក្ក​សម សោ​ភណ្ឌ ភេទ​ស្រី អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ កំពង់​ថ្កូវ​១ ឃុំ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។ បន្ទប់​ផ្ទះ​ជួល​មាន​ចំនួន​០៤​បន្ទប់​ជាប់​គ្នា ក្នុង​មួយ​បន្ទប់​មាន​ទំហំ ៤​គុណ​នឹង​៦​ម៉ែត្រ មាន​ទីតាំង​តាម​បណ្តោយ​ដងផ្លូវ​ជាតិ​លេខ​៦៨ ស្ថិត​ក្នុងភូមិ​ចំបក់​ហែរ ឃុំ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប បន្ទប់​ផ្ទះ​ជួល​ក្នុង​១ បន្ទប់ តម្លៃ ២០០,០០០​រៀល (​ម្ភៃ​ម៉ឺន​រៀល​)​។ តាម​ការ​បំភ្លឺ​ឈ្មោះ យឹ​ម ពៅ ភេទ​ស្រី បាន​ឲ្យ​ដឹង​ពេល​កំពុង​កើតហេតុ​នាង​ខ្ញុំ​បានឮ​សំឡេង​ជន​រង​គ្រោះ​ស្រែក​រក​ឈ្មោះ យ័ន ថា​យ័ន ជួយ​ខ្ញុំ​ផង​មាន​គេ​ចាក់​ខ្ញុំ​ហើយ ក្នុង​ពេល​នោះ​នាង​ខ្ញុំ​បាន​បង្ហើប​ទ្វារ​ខាងក្រោយ​មើល ពេល​នោះ​នាង​ខ្ញុំ​បានឃើញ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​លោត​ចេញ​តាម​លួស​សំណាញ់​ក្រោយ​បន្ទប់ទឹក​ជន​រង​គ្រោះ ហើយ​ជន​ម្នាក់​នោះ​មាន​បិទ​ម៉ាស់​ពណ៌​ខ្មៅ ពាក់អាវ​ពណ៌​ខ្មៅ​ដៃ​វែង​ឆ្នូត សក់ខ្មៅ​ស្លូត​ហើម សម្បុរ​ស មាឌ​ស្តើង រត់​ទៅ​ទិស​ខាងកើត បន្ទាប់​ពី​ឃើញ​ដូច្នោះ​នាង​ខ្ញុំ​ក៏​បិទទ្វារ​ហើយ​ដើរទៅ​កន្លែងដេក​វិញ​តែ​ម្តង​។

បើ​តាម​ការ​បំភ្លឺ ឈ្មោះ ជន ស៊ា​ង​ឡុ​ង ភេទ​ប្រុស បាន​ប្រាប់​សមត្ថកិច្ច​ឱ្យ​ដឹង​ថា ពេល​កំពុង​កើតហេតុ​ខ្ញុំបាទ​បានឮ​សំឡេង​ជន​រង​គ្រោះ​ស្រែក​រក​ឈ្មោះ យ័ន ថា​យ័ន ជួយ​ខ្ញុំ​ផង​មាន​គេ​ចាក់​ខ្ញុំ​ហើយ ក្នុង​ពេល​នោះ​ខ្ញុំ​មិន​បាន​ចេញ​ទៅ​មើល​ទេ បន្ទាប់​ពី​បាត់​សំឡេង​ស្រែក​ខ្ញុំបាទ​បាន​បង្ហើប​ទ្វារ​ខាងក្រោយ​មើល ពេល​នោះ​ខ្ញុំបាទ​បានឃើញ​មនុស្ស​ម្នាក់​ឈរ​ក្រោម​ដើម​ក្រសាំង​ដែល​មាន​ចម្ងាយ​ពី​បន្ទប់​កើតហេតុ​ប្រហែល ២០​ម៉ែត្រ ខ្ញុំបាទ​ស្គាល់​ជន​ម្នាក់​នោះ​ដោយសារ​គេ​ជា​អ្នក​ប្រកប​របរ​កាត់​តែម​ម៉ូតូ និង​បិទ​ស្គុ​ត​ម៉ូតូ​យីហោ​៩៩ ដែល​មា​នទី​តាំងនៅ​ភូមិ​ខ្សាច់ ឃុំ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។ មូលហេតុ​ដែល​ខ្ញុំបាទ​ស្គាល់​ជន​ម្នាក់​នោះ​ច្បាស់​ដោយសារ​ភ្លើង​ហ្វា កន្លែង​លក់​គ្រឿងសំណង់​មាន​ពន្លឺ​ជះ​មក​ខ្លាំង ទើប​ធ្វើ​ឱ្យ​ខ្ញុំ​ស្គាល់​ច្បាស់​។

ប្រភព​បាន​បញ្ជាក់​ថា នៅ​លើ​ដងខ្លួន​សាកសព សមត្ថកិច្ច​យើង បាន​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​ឃើញ​មាន​ស្នាម​ចាក់​នឹង​កាំបិត​ផ្នែក​ខាងក្រោយ​បោះដៃផុត​ខាងស្តាំ ២​កន្លែង នៅ​ចង្កេះ​ខាងស្តាំ​១​កន្លែង និង​មាន​ស្នាម​ចាក់​នៅ​ដើម​ដោះ​ខាងឆ្វេង ១​កន្លែង ខាងស្តាំ​១​កន្លែង​ផង​ដែរ​។ ក្រោយ​ពី​ធ្វើការ​ពិនិត្យ​សាកសព​ជន​រង​គ្រោះ ត្រូវ​បាន​កម្លាំង​ជំនាញ ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត រួចរាល់​ហើយ​។ ចំណែក​ជន​ដៃដល់ ត្រូវ​បាន​កម្លាំង​ជំនាញ សហ​ការណ៍​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ស្រុក ក្រុង ដើម្បី​ស្វែងរក​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ ព្រោះ​ជនសង្ស័យ គេច​មិន​ផុត​ពី​សំណាញ់​ច្បាប់​ឡើយ ដូច​ពាក្យ ចាស់​តែង​ពោល​ថា (​កុក​តែង​ភ្លេច​ជង់ ប៉ុន្តែ​ជង់​មិន​ភ្លេច​កុក​ទេ​)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ