ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​​បរម​សព​​បូជា​​ក្រោយ​​ចូល​​ឆ្នាំ​​ចិន​ត្រៀម​​តម្កល់​រូប​សំណាក​​ព្រះ​​មហា​​វីរ​​ក្សត្រ​​នៅ​​ច​ន្លោះ​​វិមាន​​ឯក​​រាជ្យ​និ​ង​​នា​គ​បា.ញ់​ទឹក

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​​​​ការ​ប្រជុំ​​​តាម​ប្រព័ន្ធ​វីដេ​អូ​​នៃ​ខន​ហ្វឺ​រិន (Video Conference)​​ក្រោម​​អធិបតី​ភាព​​ដ៏ខ្ពង់​ខ្ពស់​​​សម្ដេ​ចអគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​ សែន​ ​​​នាយក​រដ្ឋ​មន្រ្តី​​នៃ​​ព្រះរាជា​ណា​ចក្រ​​កម្ពុជា​​ដែលបន្ទាប់ពី​​បាន​ដឹកនាំ​អង្គ​ប្រជុំ​​​គណៈ​​​រដ្ឋ​មន្រ្តី​​ និង​បន្ទាប់ពី​​អង្គ​ប្រជុំ​​​ស្មឹង​ស្មាធិ៍​​​១នាទី​​​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​​ព្រះបរម​​សព​​ព្រះ​មហា​វីរក្សត្រ​​រួចមក​​ ជាមួយនឹង​​​ការ​ថ្លែង​អំណរ​គុណ​​ និង​កោត​សរសើរ​ចំពោះ​​អាជ្ញាធរ​​​រាជធានី​ ខេត្ត​​ក្នុង​ការ​ចូល​រួម​គោរព និង​​​រៀប​ចំសណ្ដាប់​​​សម្រួលដល់​​​ប្រជា​ពល​រ​ដ្ឋ​​​​ ដើម្បី​

រាជធានីភ្នំពេញ ៖ ​​​​ការ​ប្រជុំ​​​តាម​ប្រព័ន្ធ​វីដេ​អូ​​នៃ​ខន​ហ្វឺ​រិន (Video Conference)​​ក្រោម​​អធិបតី​ភាព​​ដ៏ខ្ពង់​ខ្ពស់​​​សម្ដេ​ចអគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​ សែន​ ​​​នាយក​រដ្ឋ​មន្រ្តី​​នៃ​​ព្រះរាជា​ណា​ចក្រ​​កម្ពុជា​​ដែលបន្ទាប់ពី​​បាន​ដឹកនាំ​អង្គ​ប្រជុំ​​​គណៈ​​​រដ្ឋ​មន្រ្តី​​ និង​បន្ទាប់ពី​​អង្គ​ប្រជុំ​​​ស្មឹង​ស្មាធិ៍​​​១នាទី​​​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​​ព្រះបរម​​សព​​ព្រះ​មហា​វីរក្សត្រ​​រួចមក​​ ជាមួយនឹង​​​ការ​ថ្លែង​អំណរ​គុណ​​ និង​កោត​សរសើរ​ចំពោះ​​អាជ្ញាធរ​​​រាជធានី​ ខេត្ត​​ក្នុង​ការ​ចូល​រួម​គោរព និង​​​រៀប​ចំសណ្ដាប់​​​សម្រួលដល់​​​ប្រជា​ពល​រ​ដ្ឋ​​​​ ដើម្បី​គោរព​ព្រះវិ​ញ្ញា​ណ​ក្ខន្ធ​​​ក្នុង​រយៈ​ពេល​​​​កាន់ព្រះរាជមរណ​ទុក្ខ​​ជា​ផ្លូវការ​ សម្ដេច​តេជោ​បាន​ផ្ដល់​អនុសាសន៍​​​ដល់​សាលា​រាជ​​ធានី​ និង​​ស្ថាប័ន​​ដែល​ពាក់ព័ន្ធ​​​ឱ្យ​សិក្សា​ពិនិត្យ​រក​​ទី​តាំង​​​នៅ​ចន្លោះ​​សួន​ច្បារ​​​ពី​​វិមានឯករាជ្យ​​​ដល់​នាគបាញ់​ទឹក​​ដើម្បី​រៀប​ចំ​​ធ្វើ​ទីតាំង​​សម្រាប់​តម្កល់​​​​​រូប​សំណាក​​ព្រះមហាវី​រ​ក្សត្រ​​​ដើម្បី​ទុកជូន​ប្រជាពលរដ្ឋ​​ និង​​​គណៈ​ប្រ​តិ​ភូ​អន្តរ​ជាតិ​​​នានា​គោរព​ ។

ទន្ទឹម​នឹង​អនុសាសន៍​​ឱ្យ​ធ្វើ​ការ​សិក្សា​​រក​ទី​តាំង​​សម្រាប់​​​តម្កល់​រូបសំណាក​នេះ ​សម្តេច​​តេ​ជោ​​ក៏​បាន​ណែ​នាំ​ឱ្យ​រៀបចំ​ត្រៀម​សម្រាប់​ការ​ប្រារព្ធ​ពិធី​បូជា​ព្រះ​បរម​សព​ដែល​​អាច​នឹង​ធ្វើ​នៅ​ក្រោយ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន ​នា​ដើម​ឆ្នាំ​២០១៣ ​ខាង​មុខ​នេះ​ផង​ដែរ ​។

​ទោះ​បី​ការ​កាន់​ព្រះ​រាជ​មរណ​ទុក្ខ​៧​ថ្ងៃ​បាន​កន្លង​ផុត​ទៅ​ហើយ​ក្តី​ តែ​ដោយ​សារព្រះ​​បរម​សព​កំពុង​ត្រូវ​បាន​តម្កល់​​មិន​តិចជាង​៣ខែ​នោះ​ ក្នុង​ព្រះ​បរម​រាជ​វាំង ប្រជា​ពលរដ្ឋ​ដែល​នៅ​តែ​ក្តុក​ក្តួល​និង​អាឡោះ​អាល័យ​ចំពោះ​ព្រះ​ករុណា​សម្តេច​ឪ​ សម្តេចតា ​សម្តេច​តា​ទួត ​ដែល​ព្រះ​អង្គ​យាងចូល​ទិវង្គត​នៅតែ​​នាំ​គ្នា​​ទៅ​​អុជធូប​ ទៀ​ន​ និង​ថ្វា​យផ្កាភ្ញី​នៅ​មុខ​ព្រះ​ឆាយា​ល័ក្ខណ៍​​ព្រះ​មហា​វីរក្សត្រ​ដែលបាន​តាំង​នៅ​លើ​​ប្រាសាទ​​ច័ន្ទ​ឆាយា ​។ ការ​សោកស្តាយ​ចំពោះ​ការ​បាត់​​​ព្រះវត្តមាន​នៃ​អង្គ​​​ព្រះ​មហា​វីរក្សត្រ​តែង​បាន​ស្ថិត​នៅ​ក្នុងដួង​ចិត្ត​ប្រជារាស្ត្រ​ខ្មែ​រទូទៅ ​។ ការប្រមូល​ផ្តុំ​គ្នា​ទាំង​ព្រះ​សង្ឃ​គ្រប់​ឋានានុក្រម​និង​ប្រជាពលរដ្ឋ​២លើក​មុខព្រះ​​បរម​រាជ​វាំង ​រាប់​ម៉ឺន​នាក់​និង​​អង្គ​កន្លង​មក​នេះពិត​ជាបាន​បង្ហាញ​ថា ​ព្រះ​មហា​វីរក្សត្រ​គឺ​ជា​ក្សត្រ​មួយ​អង្គ​ដែល​ទទួល​បាន​ការ​គោរ​ព​ស្រ​ឡា​ញ់​​ពីកូន​ចៅ​ ចៅ​ទួត​​របស់​​ព្រះ​អង្គ ។

គេ​នៅ​ចាំ​ថា ក្នុង​​ឱកាស​ប្រារព្ធ​​ខួប​​២០​ឆ្នាំ​​នៃ​ការ​យាង​​​និវត្តន៍​របស់​ព្រះ​ករុណា​​​ ព្រះមហា​វីរ​ក្សត្រ​​ ព្រះវររាជបិតា​​ជាតិ​ខ្មែរ និង​សម្តេច​​ព្រះ​មហា​​ក្សត្រី​​ ព្រះវររាជ​​មាតា​ជាតិ​ខ្មែរ​ ព្រះរាជ​ពិធី​​បុណ្យ​ចម្រើន​​ព្រះជន្ម​​​របស់​ព្រះអង្គ​​​ក្នុង​គម្រប់​​៨៩​​យាង​ចូល​​​៩០​​ព្រះវស្សា​​របស់​ព្រះករុណា​​ព្រះមហា​វីរ​ក្សត្រ​​ ព្រះ​វររាជ​បិតា​​ជាតិ​ខ្មែរ និង​ខួប​​អនុស្សា​វីរីយ៍​​លើក​ទី​​​៥៨ នៃ​ទិវា​បុណ្យ​ឯក​រាជ្យ​​​​ជាតិ​​៩ វិច្ឆិកា​ និង​ទិវា​កំណើត​​កង​យោធ​ពល​ខេមរ​ភូមិន្ទ​​​​ ពិត​ជា​​ព្រះរាជ​​ពិធី​ថ្វាយ​​ដល់​​ព្រះករុណា​ជា​លើក​ចុង​ក្រោយ​​ពេលដែល​​ព្រះអង្គ​​នៅមាន​​ព្រះជន្ម ។

ដោយ​​មនោ​​សញ្ចេតនា​​​រំភើប​រីករាយ​ អប​អរ​សាទរ​ ប្រកប​ដោយ​​កតញ្ញតាធម៌​​​​ដ៏​ជ្រាល​ជ្រៅ​​បំផុត​​ថ្វាយ​ចំពោះ​​សម្តេច​ឪ​ សម្តេច​ម៉ែ ជា​ទី​គោរ​ព​​​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​​ដែល​ព្រះអង្គ​​ជា​ព្រះ​រាជ​​​បិតា​សន្តិភាព​​ ព្រះបិតា​បង្រួប​បង្រួម​ជាតិ​ និង​ផ្សះ​ផ្សា​ជាតិ ទ្រង់​បាន​​លះបង់​​​​ព្រះ​កាយ​​ពល ព្រះ​​​​​​​បញ្ញា​ញា​ណ​ភ្លឺ​ថ្លា ឈ្លាស​វៃ ពោរ​ពេញ​ដោយ​បទ​ពិសោធន៍​ចាស់​​ទុំ​​ ទ្រង់​មាន​ព្រះ​តម្រិះរិះរក​គន្លឹះ​ដោះ​​​ស្រាយ​​បញ្ហា​កម្ពុជា ប្រកប​ដោយ​គតិ​បណ្ឌិត​​​​​ ​ទេពកោសល្យ​ និង​សិល្ប៍វិធីស្រប​ទៅ​តាម​​​មាគ៌ា​​​ដ៏​ត្រឹម​ត្រូវ​​នៃ​ព្រះពុទ្ធ​​បរម​គ្រូ ធ្វើឱ្យ​ភាគី​​​​កម្ពុជា​ទាំង​ឡាយ​ទទួល​យក​បាន​​​ដោយ​​ស្ងប់​ចិត្ត​ ស្ងប់​អារម្មណ៍​ រួម​រស់​ជា​​មហា​គ្រួសារ​​តែ​មួយ​​​​ក្រោម​ដំបូល​​ឆត្រ​តែមួយ​ គឺ​រដ្ឋ​ធម្មនុញ្ញ​​នៃ​ព្រះ​រា​​ជា​​ណាចក្រ​កម្ពុជា​​ ។

​ព្រះ​ករុណា​​ព្រះ​មហា​វីរក្សត្រ​​ ព្រះ​វរ​រាជ​បិតា​​ជាតិ​​ខ្មែរ​ គឺ​ជា​​អង្គក្សត្រ​​​ប្រកប​ដោយ​ទស​ពិធ​រាជ​ធម៌​​​​​កម្ររ​ក​បាន​​​នៅ​ក្នុងសត​វត្សរ៍​ទី​២១​នេះ​  ៕