ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ស្ត្រី​ដៃ​ដល់​ឡើង​តុលា​ការ ខណៈ​សព​ត្រូវ​ដង្ហែ​ទៅ​បញ្ចុះ​នៅ​អង្គ​ស្នួល

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ នៅ​​រសៀល​ថ្ងៃទី​២៦ តុលា សព​ស្ត្រី​រងគ្រោះ​ដោយ​ការ​ចាប់​ជំរិត​ និង​សម្លា.ប់​ដោយរឹត​​ក​យ៉ាង​ព្រៃ.ផ្សៃ​​ នាង​ លីម ស្រី​ពេជ្រ ដែល​​ជា​កញ្ញា​ឯក​​របស់​ក្រុម​ហ៊ុន​ស្ប៉ាយ​ត្រូវ​បាន​ដង្ហែ​​យក​​ទៅ​បញ្ចុះ​នៅ​ក្នុង​ស្រុក​អង្គស្នួល ជា​យ​រាជ​​ធានី​ភ្នំពេញ ។ ការ​ដង្ហែ​សព​របស់​នាង​មាន​សភាព​អធិក​អធម​​​ដោយ​មានកង​កម្លាំង​ប៉េអឹម​ ​និង​ប៉ូលិស​ជួយ​បើក​ផ្លូវ​ផង​ដែរ ។​ ជាមួយ​គ្នា​នឹង​ការ​ហែ​សព​អ្នក​​​ស្លា.ប់​ទៅ​បញ្ចុះ ​ស្ត្រី​ឧក្រិដ្ឋ​​ជន​​ក៏​ត្រូវ​បាន​សមត្ថកិច្ច​នាំ​​ខ្លួន​​ទៅ​កាន់​​សាលា​​ដំបូង​ផង​​ដែរ ។​

រាជ​ធានីភ្នំពេញ ៖ នៅ​​រសៀល​ថ្ងៃទី​២៦ តុលា សព​ស្ត្រី​រងគ្រោះ​ដោយ​ការ​ចាប់​ជំរិត​ និង​សម្លាប់​ដោយរឹត​​ក​យ៉ាង​ព្រៃផ្សៃ​​ នាង​ លីម ស្រី​ពេជ្រ ដែល​​ជា​កញ្ញា​ឯក​​របស់​ក្រុម​ហ៊ុន​ស្ប៉ាយ​ត្រូវ​បាន​ដង្ហែ​​យក​​ទៅ​បញ្ចុះ​នៅ​ក្នុង​ស្រុក​អង្គស្នួល ជា​យ​រាជ​​ធានី​ភ្នំពេញ ។ ការ​ដង្ហែ​សព​របស់​នាង​មាន​សភាព​អធិក​អធម​​​ដោយ​មានកង​កម្លាំង​ប៉េអឹម​ ​និង​ប៉ូលិស​ជួយ​បើក​ផ្លូវ​ផង​ដែរ ។​ ជាមួយ​គ្នា​នឹង​ការ​ហែ​សព​អ្នក​​​ស្លាប់​ទៅ​បញ្ចុះ ​ស្ត្រី​ឧក្រិដ្ឋ​​ជន​​ក៏​ត្រូវ​បាន​សមត្ថកិច្ច​នាំ​​ខ្លួន​​ទៅ​កាន់​​សាលា​​ដំបូង​ផង​​ដែរ ។​

មន្ត្រី​ប៉ូលិស​ឱ្យ​ដឹង​ថា យោង​តាម​ចម្លើយ​ និង​ភស្តុ​តាង​គ្រប់​គ្រាន់​សម្រាប់​ដាក់​បន្ទុក​ជន​ត្រូវ​ចោទ សមត្ថកិច្ច​នគរ​បាល​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ ​បាន​បញ្ជូន​​ខ្លួន​ឧក្រិដ្ឋជន​សម្លាប់​​ជំរិត​ទារ​ប្រាក់​ទៅ​សាលា​ដំបូង ដើម្បី​​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ ។​ ឧក្រិដ្ឋ​ជនដែល​​សមត្ថកិច្ច ​បញ្ជូន​​ខ្លួន​ទៅ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ ឈ្មោះ ស៊ឹម គឹម​ហេង ហៅ​​ស៊ុន ជីង​ស៊ីង អាយុ​២៣ឆ្នាំ  ​ជា​​មេ​ការ​ឱ្យ​ក្រុម​ហ៊ុនចិន មួយ​លក់​គ្រឿង​អេឡិច​ត្រូ​និក ស្នាក់​នៅ​ផ្ទះ​ជួល​លេខ​១១៤A ផ្លូវ​លេខ​៩៥ សង្កាត់​បឹង​ត្របែក ខណ្ឌ​ចំការ​មន ។​​

លោក​វរសេនីយ៍​ត្រី​ អេង សោភា ប្រធាន​ស្តី​ទី​ការិយាល័យ​​នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ រាជ​ធានី​​ឱ្យ​ដឹង​ថា ករណី​​សម្លាប់​ជន​រង​គ្រោះ ឈ្មោះ​លីម ​ស្រី​ពេជ្រ​ ជំរិត​ទារ​ប្រាក់​នេះ​ឃាត​ករ​​​ប្រព្រឹត្ត​​​តែ​ម្នាក់​ឯង​ទេ ដូច​ចម្លើយ​ដែល​បាន​សា​រភាព​ ដូច្នេះ​សមត្ថ​កិច្ច​នឹង​បញ្ជូន​ជន​សង្ស័យ​ម្នាក់​នោះ​ទៅ​កាន់​សាលា​ដំបូង​រាជ​ធានី​ ។

​ទោះ​បី​ជា​ករណី​នេះ​ជន​ត្រូវ​ចោទ​សារ​ភាព​ថា ជា​ការ​ប្រ​ព្រឹត្ត​តែ​ម្នាក់​ឯង​ក៏​ដោយ​​ក៏​ការ​ស៊ើប​អង្កេត​របស់​សមត្ថ​កិច្ច​នៅ​ធ្វើ​បន្ត​ ពោ​ល​គឺ​ស្រាវ​ជ្រាវ​ឱ្យ​ល្អិត​ល្អន់ថែម​ទៀត ។
ស្រប​ពេល​ការ​រៀប​ចំ​បញ្ជូន​ជន​ល្មើស​ទៅ​តុលាការ​នោះ ​នៅ​ព្រឹក​ថ្ងៃទី​២៦ តុលា សមត្ថ​កិច្ច​នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់ បាន​នាំ​ខ្លួន​ស្ត្រី​ជាប់​ចោទ​ទៅ​បើក​យក​ប្រាក់​ពី​ធនាគារ​ ដែល​ជា​ប្រាក់​របស់​​គ្រួសារជន​រង​គ្រោះ​​​ដាក់​ចូលគណនី​តម្រូវ​តាម​ការ​ជំរិតទារ​ប្រាក់​ពី​ឧក្រិដ្ឋ​ជន ។

សមត្ថ​កិច្ច​អះ​អាង​ថា ប្រាក់​ដែល​បាន​ដក​ពី​ធនាគារ​មាន​ចំនួន​១៥.០០០​ដុល្លារ ​​ហើយ​សមត្ថ​កិច្ច​បាន​ប្រគល់​គ្រប់​ចំនួន​ឱ្យ​ទៅ​ជន​រង​គ្រោះ​  វិញ ។ នៅ​ពេល​នាំ​ឧក្រិដ្ឋ​ជន​ទៅ​បើក​ប្រាក់​ពី​ធនាគារនោះ​នាង ស៊ឹម គឹម​ហេង នៅ​តែ​និយាយ​ថា ការ​ចាប់​នាង​ លីម ស្រី​ពេជ្រ សម្លាប់​ជំរិត​ទារ​ប្រាក់​នេះ​ ដោយ​សារ​ត្រូវ​ការ​ប្រាក់​យក​ទៅ​បង់​ធនាគារ​​ដែល​គេ​បាន​ខ្ចី​រាប់​ម៉ឺន​ដុល្លារយក​ទៅ​ចាយ​ និង​លេង​ល្បែង​ស៊ី​សង ។

លោក​ អេង សោ​ភា បន្ត​ថា ចំពោះ​ប្តី​​របស់​ឧក្រិដ្ឋ​ជន​ឈ្មោះហូ ពីមសៀង និង​ស្ត្រី​ម្នាក់​ទៀត​ដែល​រស់​នៅ​ផ្ទះ​ជា​មួយ​ឈ្មោះ​ ឃ្លោក ចាន់​ណា ​​ឱ្យ​វិល​ទៅ​ផ្ទះ​វិញ​នៅ​ពេល​ការ​ងារ​បច្ចេក​ទេស​បញ្ជាក់​លើ​របាយ​ការណ៍​ច្បាស់​លាស់​ថា ​មិន​ពាក់​ព័ន្ធ​បទ​ល្មើស​​នោះ​ទេ ៕