ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​កសិករ​នៅ​ឃុំ​ត្រពាំង​ផ្លុ​ង​ចាប់​អារ​ម្ម​ណ៏​ដាំ​ស្រូវ​ផ្កាម្លិះ​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ​៖ តាំងពី​បុរាណកាល​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ប្រជាពលរដ្ឋ​នូវ​តែ​ប្រកប​របរ​កសិកម្ម​ដើម្បី ទ្រទ្រង់​ជីវភាព​គ្រួសារ ។ យ៉ាងណាមិញ​ដូច​ជា​នៅ​ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ជាប់​ជាមួយនឹង​ព្រំ​ដែ ន​ប្រទេស​វៀតណាម គឺ​ភាគច្រើន​នាំ​គ្នា​ដាំ​ស្រូវ​ផ្កាម្លិះ…

ខេត្ត​ត្បូងឃ្មុំ​៖ តាំងពី​បុរាណកាល​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ប្រជាពលរដ្ឋ​នូវ​តែ​ប្រកប​របរ​កសិកម្ម​ដើម្បី
ទ្រទ្រង់​ជីវភាព​គ្រួសារ ។ យ៉ាងណាមិញ​ដូច​ជា​នៅ​ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ជាប់​ជាមួយនឹង​ព្រំ​ដែ
ន​ប្រទេស​វៀតណាម គឺ​ភាគច្រើន​នាំ​គ្នា​ដាំ​ស្រូវ​ផ្កាម្លិះ ដែល​មាន​ក្លិន​ប្រ​អូ​ប និង​រស់ជាតិ​ឆ្ងាញ់​បាន​រហូត
ដល់​ទៅ​ជាង​៥.០០០​ហិ​កតា ហើយ​មាន​ដាំ​ដំណាំ​ផ្សេង​ៗ​ទៀត​ផង​ដែរ ។

លោក​ហែម យៀ​ប មេឃុំ​ត្រពាំង​ផ្លុ​ង មាន​ប្រសា​ស​ន៏​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៧​ថា​ប្រជាជន​រស់នៅ​តាម​បណ្តា​ភូមិ​ចំនួន​០៧​ក្នុង​ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ដោយ​បាន​នាំ​គ្នា​បង្កបង្កើន​ផល​ដាំ​ដំណាំ​ស្រូវ​រាល់​ឆ្នាំ​សម្រាប់​ទុក​ពិសារ​ដែល​មាន​អ្នកខ្លះ​ដែល​ធ្វើ​បាន​ច្រើន​លើស​ពី​សេចក្តី​ត្រូវការ
និង​ត្រូវ​លក់​នៅ​លើ​ទីផ្សារ​ដើម្បី​រក​ប្រាក់​មក​ផ្ត​ត់​ផ្គង់​ជីវភាព ។ លោក​បន្ត​ថា មានការ​ចែក​ស្រូវពូជ​របស់​ក្រសួងកសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ​ក៏​ដូច​ជា​មន្ទីរ​កសិកម្ម​ខេត្ត ជំរុញ​ឲ្យ​ដាំ​ពូជស្រូវ​ផ្កាម្លិះ​នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ​ទេ តាម​កា​រត​ត់​សំគាល់​ទឹកភ្លៀង​បាន​ធ្លាក់​ចុះ ធ្វើ​ឲ្យ​ដំណាំ​ស្រូវ​ក្នុង​ពេល​ដែល​ប្រមូល​ផល​ខាង​មុន​ទិន្នផល​ត្រូវ​ធ្លាក់​ចុះ​ផង​ដែរ ។

គួរ​រំលឹក​ថា​កាលពី​ឆ្នាំ​២០១៦​កន្លង​ទៅ នៅ​ក្នុង​ឃុំ​របស់​លោក​ធ្លាប់​បាន​ជួបនឹង​បញ្ហា​គ្រោះ​រាំង​ស្ងួត តែ​មិន​មាន​អ្វី​ដែល​ធ្ងន់ធ្ងរ​នោះ​ទេ​គឺ​ប្រជា​កសិករ​អាច​ដោះស្រាយ​ជីវភាព​បាន ។ កាលណា​បើ​មាន
ភ្លៀង​ធ្លាក់​ចុះ​មក​ច្រើន​កសិករ និង​ទទួល​បាន​ផល​ច្រើន តែបើ​ភ្លៀង​តិច​ផល​ក៏​បាន​តិច​ដែរ ។
រូប​លោក​សូម​ឲ្យ​ប្រជា​កសិករ​ត្រូវ​តែ​បង្កើន​ការ​ដាំ​ដុះ​ដំណាំ​ផ្សេង​ៗ​បន្ថែម​ទៀត ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ ៕

https://www.youtube.com/watch?v=eArfY29PuDY

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ