ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់ប្រហារ​ក្នុង​សាលារៀន​មួយ​ស្លា.ប់​4​នាក់

6 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ កើត​មាន​សោកនាដកម្ម​ថ្មី​មួយទៀត ហើយ​នៅ​សហរដ្ឋ​អា​មេរិ​ក​ទាក់ទិន​នឹង​ការ​ប្រើ​កាំភ្លើង ។ មនុស្ស​យ៉ាងតិច​៤​នាក់​បាន​ត្រូវ​ស្លាប់ ហើយ​កុមារ​៣​នាក់​រង​របួស​ដោយ​គ្រាប់កាំភ្លើង​កាលពី​ថ្ងៃ​ទី​១៤ វិច្ឆិកា ដោយសារ​ការ​បាញ់ប្រហារ​ក្នុង​សាលា​បឋម​សិក្សា​មួយ​នា​ភាគ​ខាងជើង​កាលី​ហ្វ័​រ​នី​ញ៉ា ។…

សហរដ្ឋអាមេរិក ៖ កើត​មាន​សោកនាដកម្ម​ថ្មី​មួយទៀត ហើយ​នៅ​សហរដ្ឋ​អា​មេរិ​ក​ទាក់ទិន​នឹង​ការ​ប្រើ​កាំភ្លើង ។ មនុស្ស​យ៉ាងតិច​៤​នាក់​បាន​ត្រូវ​ស្លាប់ ហើយ​កុមារ​៣​នាក់​រង​របួស​ដោយ​គ្រាប់កាំភ្លើង​កាលពី​ថ្ងៃ​ទី​១៤ វិច្ឆិកា ដោយសារ​ការ​បាញ់ប្រហារ​ក្នុង​សាលា​បឋម​សិក្សា​មួយ​នា​ភាគ​ខាងជើង​កាលី​ហ្វ័​រ​នី​ញ៉ា ។

យោង​តាម​ប្រមុខ​រង​នៃ​ប៉ូលិស​ក្រុង TEHAMA ថា ស្នូរ​កាំភ្លើង​លាន់ឮ​នា​វេលា​ម៉ោង​៨​ព្រឹក​ម៉ោង​ក្នុងស្រុក​ក្នុងផ្ទះ​មួយ ហើយ​បន្ត​រហូត​ដល់​សាលា​បឋម​សិក្សា RANCHO TEHAMA មុន​ពេល​ខ្មាន់កាំភ្លើង​ត្រូវ​ប៉ូលិស​បាញ់​សម្លាប់ ។ ប្រុ​មុខ​ប៉ូលិស​រូប​នេះ​អះអាង​ថា ខ្ញុំ​ដឹង​ថា សិស្សសាលា​មួយ​ចំនួន​ជម្លៀស​ចេញ​តាម​ឧទ្ធម្ភាគចក្រ ។ សាលារៀន​ត្រូវ​បាន​ការពារ​សន្តិសុខ ហើយ​បណ្តា​កុមារ​ៗ​ត្រូវ​នាំ​ទៅ​កាន់​កន្លែង​មាន​សន្តិសុខ​មួយ ។ ប៉ូលិស​ប្រមាណ​ជា​១០០​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ ។ កាំភ្លើង​ពាក់កណ្តាល​ស្វ័យប្រវត្តិ​មួយ​ដើម​ត្រូវ​បាន​រក​ឃើញ ។

អ្នក​ជិតខាង​ម្នាក់​និយាយ​ថា អ្នក​រស់នៅ​ក្បែរ​គ្នា​ម្នាក់​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់ ហើយ​ជន​នេះ​ជា​អតីត​អ្នកទោស​ម្នាក់ ។ គេ​ជា​មនុស្ស​ឆ្កួត​ដែល​ដើរ​គំរាម​គេឯង ។ គេ​បាញ់​ជា​ច្រើន​គ្រាប់ ។ ចំណែក​សាក្សី​ម្នាក់​ទៀត រៀបរាប់​ប្រាប់​អ្នកកាសែត​ថា បានឃើញ​ខ្មាន់​កាំភ្លើង បើករថយន្ត​ហើយ​បាញ់​ពាស​វាល​ពាស​កាលពី​រថយន្ត​របស់​គេ ។

សោកនាដកម្ម​ថ្មី​នេះ​កើត​មាន​១០​ថ្ងៃ បន្ទាប់​ពី​បុរស​ម្នាក់​បាញ់ប្រហារ​សម្លាប់​មនុស្ស​២៦​នាក់​នៅ​តិច​សាស់​ក្នុង​ព្រះ​វិហារ​គ្រឹ​ស្ត​មួយ​ឯ​ទីក្រុង SUTHERLAND SPRINGS ។ ការ​បាញ់ប្រហារ​តែង​កើត​មាន​ក្នុង​គ្រឹះស្ថានសិក្សា​នានា​របស់​សហរដ្ឋ​អា​មេ​រិ​ក ជា​ប្រទេស​មួយ​ដែល​មនុស្ស​ប្រមាណ​ជា​៩០​នាក់​ត្រូវ​ស្លាប់​ដោយ​គ្រាប់កាំភ្លើង​ក្នុង​១​ថ្ងៃ​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ