ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅ​ៗ ! Ronaldo សម្រេចចិត្ត​ចាក​ចេញពី Real Madrid នៅ​រដូវ​កាល​ក្រោយ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Cristiano Ronaldo បាន​សម្រេចចិត្ត​ចាក​ចេញពី​ក្លឹ​ប​អធិរាជ​ស Real Madrid នៅ​ចុងរដូវ​កាល​នេះ…

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Cristiano Ronaldo បាន​សម្រេចចិត្ត​ចាក​ចេញពី​ក្លឹ​ប​អធិរាជ​ស Real Madrid នៅ​ចុងរដូវ​កាល​នេះ ។

កម្មវិធី​ទូរទស្សន៍​របស់​អេ​ស្ប៉ា​ញ El Chiringuito de Jugones បាន​បង្ហើប​ថា កីឡាករ​វ័យ​៣២​ឆ្នាំ​មួយ​រូប​នេះ បាន​ប្រាប់​ទៅ​ម្ចាស់​ក្លឹ​បលោក Florentino Perez ពី​ការ​សម្រេចចិត្ត​ចាកចេញ​របស់​ខ្លួន ។

ចំពោះ​លោក Perez មិន​ចង់​ឲ្យ Ronaldo ចាកចេញ​នោះ​ទេ ខណៈ​ពេល​ដែល Ronaldo ប្រកែក​មិន​ព្រម​បន្ត​កុងត្រា​នៅ​រដូវ​កាល​ក្រោយ ។ នេះ​អាច​មក​ពី Ronaldo ខឹង​ថា Real Madrid បាន​ព្យាយាម​យក Kylian Mbappe មក​ចូល​ក្រុម​ពេក ទោះបីជា​ឥលូវ​នេះ​បាន​ធ្លាក់​ទៅ​លើ​ក្លឹ​ប PSG ហើយ​ក៏​ដោយ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Ronaldo រក​គ្រាប់​បាល់​បាន​តែ​មួយ​គ្រាប់​តែ​ប៉ុណ្ណោះ នៅ​ក្នុង​ការ​លេង​ទាំង​៤​ដង​របស់​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ