ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​មេ​បក្ស​ប្រឆាំង​លោក សម រ​ង្ស៊ី ប្រកាស​ចូល​ឆាកនយោបាយ​វិញ​

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ មួយ​ថ្ងៃមុន​ពេល​តុលាការ​កំពូល​ប្រកាស​សាលដីកា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​តាម​បណ្តឹង​របស់​ក្រសួងមហាផ្ទៃ​នោះ អតីត​មេ​បក្ស​ប្រឆាំង​មួយ​រូប គឺ​លោក សម រ​ង្ស៊ី បាន​ប្រកាស​នៅ​ថ្ងៃ​ពុធ ទី​១៥ វិច្ឆិកា​នេះ​ថា​…

​រាជធានី​ភ្នំពេញ ​៖ មួយ​ថ្ងៃមុន​ពេល​តុលាការ​កំពូល​ប្រកាស​សាលដីកា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​តាម​បណ្តឹង​របស់​ក្រសួងមហាផ្ទៃ​នោះ អតីត​មេ​បក្ស​ប្រឆាំង​មួយ​រូប គឺ​លោក សម រ​ង្ស៊ី បាន​ប្រកាស​នៅ​ថ្ងៃ​ពុធ ទី​១៥ វិច្ឆិកា​នេះ​ថា​ លោក​នឹង​ចូល​ប្រឡូក​ក្នុង​ឆាកនយោបាយ​វិញ​។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​

​យ៉ាងណាមិញ លោក សម រ​ង្ស៊ី មិន​បាន​បញ្ជាក់​ថា ​រូប​លោក​នឹង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ឬ​យ៉ាងណា​នោះ​ទេ។ សូម​បញ្ជាក់​ថា​ អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ​បាន​លាឈប់​ពី​ឆាកនយោបាយ​នា​ដើមឆ្នាំ​២០១៧ នេះ ដើម្បី​ការពារ​កុំឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ប្រឈម​នឹង​ការ​រំលាយ​ចោល​តាម​ច្បាប់​គណបក្ស​។​

​តុលាការ​កំពូល​នឹង​ប្រកាស​សាលដីកា​ថ្ងៃ​ទី ១៦ វិច្ឆិកា​នេះ​ថា ​តើ​ត្រូវ​រំលាយ ឬ​មិន​រំលាយ​បក្ស​ប្រឆាំង​ក្រោយ​ពី​ប្រធាន​គណបក្ស​ថ្មី​ គឺ​លោក កឹ​ម សុខា បាន​និង​កំពុង​ជាប់​ពន្ធនា​គារ​​ពី​បទ «​ក្បត់ជាតិ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ