Buffon ប្រកាស​ព្យួរ​ស្រោមដៃ​មែនទែន​ហើយ ព្រោះ​មិន​បាន​ទៅ World Cup


តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា អ្នកចាំទី​ជើង​ចាស់ Gianluigi Buffon បាន​ប្រកាស​ព្យួរ​ស្រោមដៃ​ជា​ផ្លូវការ ពី​ក្រុម​ជម្រើសជាតិ កាលពី​ថ្ងៃ​ច័ន្ទ ទាំង​ទឹកភ្នែក ។ នេះ​មក​ពី​រូប​លោក​មិន​អាច​ជួយ​ក្រុម​ទាំងមូល​យក​កៅអី​សម្រាប់​ការ​ប្រកួត World Cup នៅ​ឆ្នាំ​ក្រោយ​បាន ។

មិន​ថា​ត្រឹមតែ​រូប​លោក​នោះ​ទេ ដែល​មានការ​ឈឺចាប់​រហូត​ដល់​ថ្នាក់​ប្រកាស​ចូល​និវត្តន៍ ក្នុង​នោះ​ក៏​ខ្សែបម្រើ De Rossi និង​ខ្សែការពារ Andrea Barzagli និង Giorgio Chiellini ផង​ដែរ ។

លោក​បាន​និយាយ​ទាំង​ទឹកភ្នែក​ថា ៖ “​ខ្ញុំ​មិន​ស្តាយ​ទេ តែ​ខ្ញុំ​ស្តាយ​ជំនួស​អ៊ី​តា​លី​ទាំងមូល ។ គ្មាន​នរណា​ម្នាក់​ខុស​តែឯង​នោះ​ទេ ពោល​គឺ​ចាញ់​ទាំង​ក្រុម​តែ​ម្តង ។ នេះ​គឺជា​ទំនួល​ខុស​ត្រូវ​របស់​សមាជិក​ក្រុម​ទាំងអស់​គ្នា ។

គួរ​បញ្ជាក់​ថា នេះ​ជា​លើក​ដំបូង​ដែល​ម្ចាស់​ពាន World Cup ៤​ជំនាន់​នេះ មិន​អាច​ទៅ​វគ្គ​ចុង​ក្រោយ​លើ​ទឹកដី​រុ​ស្ស៊ី​បាន ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ