ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួលទាន​ស៊ុត​1​ថ្ងៃ​1​គ្រាប់​ជំរុញ​ការ​លូតលាស់​ចំពោះ​កុមារ

6 ឆ្នាំ មុន

ការ​ទទួលទាន​ស៊ុត​ក្នុង​១​ថ្ងៃ​១​គ្រាប់​អាច​ជំរុញ​ការ​រីក​លូតលាស់ និង​កាត់​បន្ថយ​ជំងឺ​ក្រិន​បាន​៤៧% ចំពោះ​កុមារ ។ នេះ​បើ​តាម​ការ​សិក្សា​មួយ​បាន​រក​ឃើញ ។ ស៊ុតមាន​តម្លៃ​សមរម្យ និង​ងាយស្រួល​រក ។ អ្នកដឹកនាំ​ការ​សិក្សា​លោក…

ការ​ទទួលទាន​ស៊ុត​ក្នុង​១​ថ្ងៃ​១​គ្រាប់​អាច​ជំរុញ​ការ​រីក​លូតលាស់ និង​កាត់​បន្ថយ​ជំងឺ​ក្រិន​បាន​៤៧% ចំពោះ​កុមារ ។ នេះ​បើ​តាម​ការ​សិក្សា​មួយ​បាន​រក​ឃើញ ។ ស៊ុតមាន​តម្លៃ​សមរម្យ និង​ងាយស្រួល​រក ។

អ្នកដឹកនាំ​ការ​សិក្សា​លោក Lora Iannotti ពី​សាកលវិទ្យាល័យ Washington នៅ​ក្នុង​ទីក្រុង St. Louis បាន​និយាយ​ថា វា​ជា​ប្រភព​ដ៏​ល្អ​នៃ​សារធាតុចិញ្ចឹម​សម្រាប់​ការ​រីក​លូតលាស់ និង​ការ​អភិវឌ្ឍ​ចំពោះ​កុមារ ហើយ​វា​មាន សក្តានុពល​ក្នុង​ការ​រួមចំណែក​កាត់​បន្ថយ​ជំងឺ​ក្រិន​នៅ​ជុំវិញ​ពិភពលោក ។

ការ​សិក្សា​ដែល​បាន​ចេញផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ​សុខភាព​កុមារ​បាន​បង្ហាញ​ថា កុមារ​ដែល​បរិភោគ​ស៊ុត​១​ថ្ងៃ​១​គ្រាប់​មានការ​កាត់​បន្ថយ​អត្រា​នៃ​ការ​កើត​ជំងឺ​ក្រិន​បាន​៤៧% និង​ជំងឺ​ទម្ងន់​មិន​គ្រប់​បាន​៧៤% ។ « យើង​ពិតជា ភ្ញាក់ផ្អើល​ពី​ប្រសិទ្ធភាព​នៃ​ការ​ទទួលទាន​ស៊ុត​នេះ »​។

លោក Iannotti ឱ្យ​ដឹង​ថា ស៊ុត​ជា​អាហារ​ពេញលេញ ត្រូវ​បាន​ខ្ចប់​ដោយ​សុវត្ថិភាព និង​អាច​រកបាន​យ៉ាង​ងាយ​ក្នុង​ប្រទេស​ដែល​មិនសូវ​សម្បូរ​ធនធាន​អាហារ ។ លោក​បន្ថែម​ថា ៖ «​ស៊ុត​ហាក់ដូចជា​ប្រភព​អាហារ​រូប​ត្ថ​ម្ភ​ដែល​ត្រូវ​បាន​គ្រូពេទ្យ​ណែនាំ​សម្រាប់​កុមារ​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​បរិភោគ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ