ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុ​សាខា​កាក​បាទ​ក្រហម​​ខណ្ឌ​ឫស្សីកែវ ​រួម​ជា​មួយ​​ព្រះតេជ​គុណ​សុវណ្ណ​​ជោតិ ខឹម ​សម្បត្តិ ​នាំ​អំណោយ​​ចែកជូន​ដល់​​គ្រួសារ​ក្រីក្រ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​​​រសៀលថ្ងៃទី​​២៥ តុលា ២០១២ ​គណៈ​កម្មាធិការ​អនុ​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខណ្ឌ​ឫស្សីកែវ ​រួម​ជា​មួយ​​សហ​គមន៍​មូល​និធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធ​សាសនា​កម្ពុជា បាន​នាំ​យកអំណោយ​ជា​គ្រឿង​​ឧបភោគ​បរិភោគ​ និង​បច្ច័យ​​មួយចំនួន​ទៅចែក​ជូន​​ប្រជា​ពល​រដ្ឋ​​ក្រីក្រ​ពិការ​ភ្នែក និង​ផ្ទុក​​មេរោគ​អេដស៍​​ចំនួន​​១០គ្រួសារ​រស់​នៅ​ក្នុង​​មូល​ដ្ឋាន​សង្កាត់​​ជ្រោយ​​ចង្វា ខណ្ឌ​ឫស្សីកែវ ក្រោមការ​និមន្ត​ និង​អញ្ជើញ​​ចូល​រួម​ចែក​ដោយ​ផ្ទាល់​ដៃពី​សំណាក់​ព្រះតេជ​គុណ​សុវណ្ណ​ជោតិ ខឹម សម្បត្តិ ​

រាជធានីភ្នំពេញ ៖ ​​​រសៀលថ្ងៃទី​​២៥ តុលា ២០១២ ​គណៈ​កម្មាធិការ​អនុ​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខណ្ឌ​ឫស្សីកែវ ​រួម​ជា​មួយ​​សហ​គមន៍​មូល​និធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធ​សាសនា​កម្ពុជា បាន​នាំ​យកអំណោយ​ជា​គ្រឿង​​ឧបភោគ​បរិភោគ​ និង​បច្ច័យ​​មួយចំនួន​ទៅចែក​ជូន​​ប្រជា​ពល​រដ្ឋ​​ក្រីក្រ​ពិការ​ភ្នែក និង​ផ្ទុក​​មេរោគ​អេដស៍​​ចំនួន​​១០គ្រួសារ​រស់​នៅ​ក្នុង​​មូល​ដ្ឋាន​សង្កាត់​​ជ្រោយ​​ចង្វា ខណ្ឌ​ឫស្សីកែវ ក្រោមការ​និមន្ត​ និង​អញ្ជើញ​​ចូល​រួម​ចែក​ដោយ​ផ្ទាល់​ដៃពី​សំណាក់​ព្រះតេជ​គុណ​សុវណ្ណ​ជោតិ ខឹម សម្បត្តិ ​ប្រធាន​​សហគមន៍មូល​និធិ​នគរ​កាយ​វត្តព្រះពុទ្ធ​​សាសនា​កម្ពុជា និង​ជា​ចៅ​​អធិការ​​វត្ត​ញាណ​រង្សី ​លោក​ជា ពិសី ​ប្រធាន​គណៈ​​កម្មាធិការ​អនុ​សាខា​​កាក​បាទក្រហម​កម្ពុជា ​ខណ្ឌឫស្សីកែវ និង​មាន​ការ​ចូលរួម​ពី​ព្រះសង្ឃ​​ និង​សមាជិក​ សមាជិកា​កាក​បាទ​ក្រហម​​កម្ពុជា ខណ្ឌឫស្សីកែវ ​យ៉ាង​ច្រើន​កុះករ ។

អំណោយយកទៅ​ចែក​ជូន​នាឱកាស​នោះ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្ករ​​២៥​គីឡូ​ក្រាម ​​គ្រឿងឧបភោគ​​បរិភោគ​ និងវត្ថុ​ប្រើ​ប្រាស់​​សរុប​ចំនួន​​២៥​មុខ ព្រម​ទាំង​ថវិកា​៥​ម៉ឺន​រៀល ។ ​អំណោយ​ទាំង​នេះ​ជា​អំណោយ​​កាក​បាទ​ក្រហម​កម្ពុជា​ ខណ្ឌ​ឫស្សីកែវ ។ ​ដោយឡែក​សហ​គមន៍​មូលនិធិ​​នគរ​កាយ​វត្ត ព្រះ​ពុទ្ធ​សាសនា​កម្ពុជា បាន​ជួយ​ឧបត្ថម្ភ​​ក្នុង​មួយ​គ្រួសារ​ថវិកា​​៥​ម៉ឺន​រៀល អង្ករ​​២៥​គីឡូ​ក្រាម និង​គ្រឿងឧបភោគ​បរិភោគ​​មួយចំនួន​ទៀត​​ដែល​សរុប​ជា​ទឹក​ប្រាក់​ចំនួន​១.៣០៥.០០០​រៀល ។ ​

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕