ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុផល​ដែល​លោក Trump ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន

6 ឆ្នាំ មុន

ទីក្រុង​ញូ​វ​យ៉​ក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក Donald Trump បាន​ចំណាយពេល​ជិត​២​ស​ប្តា​ហ៍​នៅ​អាស៊ី ដើម្បី​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន កូរ៉េ​ខាងត្បូង ចិន…

ទីក្រុង​ញូ​វ​យ៉​ក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក Donald Trump បាន​ចំណាយពេល​ជិត​២​ស​ប្តា​ហ៍​នៅ​អាស៊ី ដើម្បី​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន កូរ៉េ​ខាងត្បូង ចិន វៀតណាម និង​ហ្វ៊ី​លី​ពី​ន ។ ការ​ដាក់​ប្រទេស​ចិន​នៅ​ចំ​កណ្តាល​នៃ​ការ​ធ្វើ​ដំណើរ​នេះ គឺ​សម​ហេតុ​ផល ពីព្រោះ​វា​ជា​ចំណុច​ដ៏​សំខាន់​បំផុត​ទាំង​ផ្នែក​យុទ្ធសាស្ត្រ និង​សេដ្ឋកិច្ច ។

បញ្ហា​កូរ៉េ​ខាងជើង នឹង​គ្របដណ្ដប់​ច្រើន​នៃ​ការ​សន្ទនា​នៅ​ពេល​លោក Trump ស្ថិត​ក្នុង​ប្រទេស​ចិន​មួយ​ផ្នែក​ធំ ព្រោះ​លោក​កំពុង​ពឹងផ្អែក​លើ​មេដឹកនាំ​ចិន ដើម្បី​ដោះស្រាយ​បញ្ហា​កូរ៉េ​ខាងជើង ។ វិធីសាស្ត្រ​នេះ​ងាយស្រួល​យល់ ព្រោះ​ពាណិជ្ជកម្ម​របស់​កូរ៉េ​ខាង​ជើង​ភាគច្រើន​ឆ្លងកាត់​ដែនដី​ចិន ហើយ​ចិន​អាច​ដាក់​សម្ពាធ​ដ៏​ធំ​លើ​កូរ៉េ​ខាងជើង ប្រសិនបើ​គេ​ជ្រើសរើស ។

ប៉ុន្តែ​លោក Trump ទំនងជា​ខកចិត្ត​។ ចិន​អាច​ទប់ទល់​នឹង​ការ​ដាក់​ពង្រាយ​អំណាច​ពេញ​លេញ​របស់​ខ្លួន ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​ស្ថិរភាព​កូរ៉េ​ខាងជើង ហើយ​ចុងបញ្ចប់ នឹង​កាន់​តែ​អាក្រក់​ទៅ​ៗ ។ រឿងអាស្រូវ​ដ៏​មាន​សក្តានុពល​នៃ​ជំហរ​របស់​ចិន គឺ​ការ​អនុញ្ញាត​ឱ្យ​កូរ៉េ​ខាងជើង​ពង្រឹង​អាវុធ​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​របស់​ខ្លួន ដែល​អាច​នឹង​ជំរុញ​សន្ទុះ​ឆ្ពោះទៅ​រក​សង្គ្រាម ឬ​នាំ​ឲ្យ​កូរ៉េ​ខាងត្បូង ជប៉ុន ឬ​ប្រទេស​ទាំង​២​នេះ​ពិចារណា​ឡើង​វិញ​នូវ​ឥរិយា​បថ​មិនមែន​នុយក្លេអ៊ែរ​របស់​ពួក​គេ ។

រាល់​លទ្ធផល​ទាំងនេះ នឹង​មិន​ស្រប​តាម​ផលប្រយោជន៍​ជា​យុទ្ធសាស្ត្រ​របស់​ចិន ប៉ុន្តែ​ដូច​រដ្ឋាភិបាល​ជា​ច្រើន មេដឹកនាំ​ចិន​នឹង​ព្យាយាម​ចៀសវាង​ការ​សម្រេចចិត្ត​ដ៏​លំបាក​ក្នុង​រយៈពេល​ខ្លី ទោះបីជា​លទ្ធផល​នេះ​នាំ​ឱ្យ​ខាតបង់​លទ្ធផល​ជាយថាហេតុ​ក៏​ដោយ ។

បញ្ហា​កូរ៉េ​ខាងជើង គឺជា​រឿង​មួយ​ក្នុង​ចំណោម​បញ្ហា​ជា​ច្រើន​នៃ​របៀបវារៈ​ចិន និង​អា​មេ​រិ​ក រួម​មាន បញ្ហា​ភូមិសាស្ត្រ​នយោបាយ​ផ្សេង​ទៀត (​ស្ថានភាព​គួរ​ឲ្យ​កត់សម្គាល់​បំផុត គឺ​សមុទ្រ​ចិន​ខាងត្បូង និង​តៃវ៉ាន់​) ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក៏​មាន​បញ្ហា​សេដ្ឋកិច្ច​ដែល​ត្រូវ​ដោះស្រាយ​ផង​ដែរ ដូច​ជា ការ​មិន​គោរព​កម្មសិទ្ធិបញ្ញា​របស់​ចិន​, ការ​ឧបត្ថម្ភ​ធំ​ៗ​របស់​រដ្ឋាភិបាល​ចំពោះ​ក្រុមហ៊ុននាំចេញ​, ការ​កំណត់​ចូល​ទីផ្សារ​របស់​ប្រទេស​នេះ និង​កិច្ច​ប្រឹងប្រែង​របស់​ចិន​ទាមទារ​ឱ្យ​ក្រុមហ៊ុន​បរទេស​ធ្វើ​អាជីវកម្ម​ក្នុង​ប្រទេស​ខ្លួន ដើម្បី​ផ្ទេរ​បច្ចេកវិទ្យា​ទំនើប​ដល់​ក្រុមហ៊ុន​ចិន ។

សៀវភៅ​ថ្មី​មួយ​របស់​អ្នក​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកលវិទ្យាល័យ Harvard លោក Graham Allison បាន​ផ្តោត​លើ Thucydides Trap ជា​ឈ្មោះ​របស់​អ្នកប្រវត្តិសាស្ត្រ​ក្រិ​ក​បុរាណ បាន​កត់ត្រា​នូវ​ទំនាក់ទំនង​ប្រកបដោយ​ការ​ប្រកួតប្រជែង ហើយ​នៅ​ទីបំផុត បាន​បង្កើត​សង្គ្រាម Peloponnesian រវាង​ទីក្រុង Athens និង Sparta ដែល​ជា​មហាអំណាច​នៅ​ពេល​នោះ​។ លោក Allison បាន​បង្ហាញ​ពី​ប្រទេស​ចិន និង​សហរដ្ឋអាមេរិក​នៅ​ក្នុង​តួនាទី​ទាំងនេះ ហើយ​ដាក់​ឈ្មោះ​សៀវភៅ​របស់​លោក​ថា Destined for War ។

ការ​ទស្សន៍​ទាយ​បែប​នេះ គឺ​មិន​ត្រឹមត្រូវ​ទេ​។ ពួក​គេ​មិន​បាន​គិត​ពី​ឥទ្ធិពល​នៃ​ការ​ថយ​ចុះ​អាវុធ​នុយក្លេអ៊ែរ ដែល​បាន​ជួយ​រក្សា​សង្គ្រាមត្រជាក់​រវាង​សហរដ្ឋអាមេរិក និង​សហភាព​សូ​វៀត មិន​ឱ្យ​ឡើងក​ម្តៅ​អស់​រយៈពេល​ជាង​៤​ទសវត្សរ៍ ។ គេ​ក៏​មើល​រំលង​សមត្ថភាព​របស់​សហរដ្ឋអាមេរិក និង​ចិន​ផង​ដែរ ដើម្បី​កុំឱ្យ​ខ្វែងគំនិត​គ្នា​រឿង​តៃវ៉ាន់ ។ ការទូត​អាច​មាន​សារសំខាន់ ទោះបី​តិចតួច​ក្តី គឺ​ជៀស​មិន​រួច​ក្នុង​ទំនាក់ទំនង​អន្ដរជាតិ ។

ជា​ការ​ពិត​ណាស់ សហរដ្ឋអាមេរិក និង​ចិន​បាន​រក្សា​ទំនាក់ទំនង​របស់​ខ្លួន ។ ពួក​គេ​មាន​អារម្មណ៍មិនល្អ​ចំពោះ​សហភាព​សូ​វៀត នៅ​ពេល​សង្គ្រាមត្រជាក់​បាន​បញ្ចប់ ។

ទំនាក់ទំនង​សេដ្ឋកិច្ច​ដ៏​ទូលំទូលាយ​ដែល​បាន​វិវត្តន៍​តាំងពី​ពេល​នោះ​មក បាន​ផ្តល់​ឱ្យ​ប្រទេស​ទាំង​២​នូវ​ចំណែក​រក្សា​ទំនាក់ទំនង​ល្អ ហើយ​ផ្តល់​ឲ្យ​ចិន​នូវ​តម្រូវការ​ស្ថិរភាព​ខាងក្រៅ ដើម្បី​ស្វែងរក​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ខណៈ​មេដឹកនាំ​ចិន​ចាត់វិធានការ​យ៉ាង​តឹងរ៉ឹង ។

ជា​រឿយ​ៗ បណ្តា​ប្រទេស​នានា​មិន​បាន​ធ្វើ​សកម្មភាព​ផ្ទាល់ខ្លួន​ទេ ឬ​ធ្វើ​ឲ្យ​ស្ថានភាព​កាន់តែ​អាក្រក់​ឡើង ។

ឧទាហរណ៍ មេដឹកនាំ​ចិន​អាច​ត្រូវ​ល្បួង​ឱ្យធ្វើ​សកម្មភាព​កាន់តែ​ម៉ឺងម៉ាត់ ដើម្បី​បង្ខូច​មតិ​សាធារណៈ​នៅ​ពេល​សេដ្ឋកិច្ច​កំពុង​ធ្លាក់​ចុះ និង​ទាញ​ផលប្រយោជន៍​ពី​ឱកាស​ដែល​សហរដ្ឋអាមេរិក​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ក្នុង​តំបន់ ។

ការ​ប្រកួតប្រជែង​មាន​ខ្ពស់ ព្រោះ​ប្រវត្តិសាស្ត្រ​នៃ​សតវត្សរ៍​ទី​២១ នឹង​ប៉ះពាល់​ដោយសារ​ទំនាក់ទំនង​ចិន និង​អា​មេ​រិ​ក ។ លោក Trump បាន​ងាក​ចេញពី​ការ​រិះគន់​ដ៏​តានតឹង​របស់​ចិន លើ​ពាណិជ្ជកម្ម និង​កិច្ចព្រមព្រៀង​ជាមួយ​ប្រធានាធិបតី Xi Jinping ដើម្បី​ចៀសវាង​ការ​ចាប់ផ្តើម​សង្គ្រាម​ពាណិជ្ជកម្ម ។ លោក Xi នឹង​ត្រូវ​វិនិច្ឆ័យ​នូវ​អ្វី​ដែល​លោក​អាច​ផ្តល់​ឲ្យ ដើម្បី​បំពេញតម្រូវការ​ភ្ញៀវ​អា​មេ​រិ​ក ។

ទោះជា​យ៉ាងណា កូរ៉េ​ខាងជើង​នឹង​ក្លាយជា​ការ​សាកល្បង​ដ៏​ធំ​បំផុត ។ លោក Trump និង​លោក Xi ត្រូវ​ស្វែងរក​មធ្យោបាយ​ដើម្បី​បន្ធូរបន្ថយ​វិបត្តិ​ដែល​កំពុង​កើត​មាន​ក្នុង​ឧបទ្វីប​កូរ៉េ ឬ​គ្រប់គ្រង​ផលវិបាក​នានា បើ​ការទូត​បរាជ័យ ហើយ​សង្គ្រាម​ផ្ទុះ​ឡើង ។

ក្នុង​សេណា​រី​យ៉ូ​ក្រោយ​ទៀត វា​នឹង​មាន​សារសំខាន់​ណាស់​ដែល​ថា សង្គ្រាម​កូរ៉េ​លើក​ទី​២ មិន​នាំ​ទៅ​ដល់​ការ​ប្រយុទ្ធ​គ្នា​រវាង​អា​មេ​រិ​ក និង​ចិន​ដោយ​ផ្ទាល់ ខណៈ​សង្គ្រាម​លើក​ទី​១ ធ្វើ​ឲ្យ​មានការ​ប្រយុទ្ធ​រវាង​ភាគី​ទាំង​២ ។ កិច្ច​សហប្រតិបត្តិការ​នឹង​មាន​លក្ខណៈ​ចាំ​បាច់ ដើម្បី​រក្សា​ការ​គ្រប់គ្រង​វត្ថុធាតុដើម​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង ។ រឿង​ទាំង​អស់​នេះ​តម្រូវ​ឱ្យ​មានការ​ទូត​ប្រកបដោយ​ជំនាញ ។ លោក Trump និង​លោក Xi សង្ឃឹម​យ៉ាង​​មុតមាំ​ថា នឹង​សម្រេច​វា​ឲ្យ​បាន ៕

ដកស្រង់​ពី Project-syndicate

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ