ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​បោះបង្គោល​ព្រំ​ដី​…​ម្ចាស់​ម្ខាង​រារាំង​ខ្លាំង

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ដោយ​យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ក្រុង​សៀមរាប​ស្តី​ពី​ការ​ចុះ​បោះបង្គោល​កំណត់​ព្រំ​ដី​ជម្លោះ​នៅ​ផ្លូវ​ស៊ី​វត្ថា ស្ថិត​ក្នុងភូមិ​មណ្ឌល​២ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧…

ខេត្តសៀមរាប ៖ ដោយ​យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ក្រុង​សៀមរាប​ស្តី​ពី​ការ​ចុះ​បោះបង្គោល​កំណត់​ព្រំ​ដី​ជម្លោះ​នៅ​ផ្លូវ​ស៊ី​វត្ថា ស្ថិត​ក្នុងភូមិ​មណ្ឌល​២ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដោយ​មាន​កិច្ចសហការ​ពី​រដ្ឋបាល​ខេត្តសៀមរាប​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត និង​សមត្ថ​កិច្ច​ពាក់ព័ន្ធ​បាន​ចុះ​បោះបង្គោល​កំណត់​ព្រំ​ដី​ជម្លោះ​រវាង​ម្ចាស់​ក្បាលដី​លេខ​១០៩ មានឈ្មោះ សេន រី ដែល​ជា​ម្ចាស់​មាន​ប័ណ្ណ​កម្ម​សិ​ទ្ទិ និង​ម្ចាស់​ក្បាលដី​លេខ​១០៧ មានឈ្មោះ ឡៃ ហាង តែ​ពុំ​ទាន់​មាន​ប័ណ្ណកម្មសិទ្ធិ​ឡើយ ។

ក្នុង​សកម្មភាព​នៃ​ការ​បោះបង្គោល​កំណត់​ព្រំ​ដី​ជម្លោះ​នេះ​ម្ចាស់​ក្បាលដី​លេខ​១០៧ ឈ្មោះ ឡៃ ហាង បាន​មក​ធ្វើការ​រារាំង​កម្លាំង​សមត្ថកិច្ច អាជ្ញាធរ ចាប់តាំងពី​ម៉ោង​០៣​រសៀល​រហូត​ដល់​ម៉ោង​០៦​និង​៣០​នាទី ទើប​អាជ្ញាធរ សម្រេច​អនុវត្ត​បោះបង្គោល​ព្រំ​ដី​រួចរាល់​បើ​ទោះបីជា​មានការ​មាក់ងាយ និង​ធ្វើការ Live វី​ដេ​អូ​តាម​ប្រព័ន្ធ Facebook ពី​សំណាក់​ម្ចាស់​ក្បាលដី​លេខ​១០៧ ឈ្មោះ ឡៃ ហាង ក៏​ដោយ អាជ្ញាធរ​នៅ​តែ​អត់ធ្មត់​ដដែល​ក៏​ព្រោះតែ​ដើម្បី​បញ្ចប់​នូវ​ភាព​ទំនាស់​នេះ ប៉ុន្តែ​ប្រសិនបើ​ភាគី​ក្បាលដី​លេខ​១០៧ ឈ្មោះ ឡៃ ហាង មិន​មាន​ឯកភាព​ទេ​នោះ​គាត់​ក៏​អាច​បន្ត​ក្តី​នេះ​ទៅ​លើ​តាម​ផ្លូវច្បាប់​បន្ត​ទៀត​បាន ។

សូម​បញ្ជាក់​ថា ម្ចាស់​ក្បាលដី​លេខ​១០៧ ឈ្មោះ ឡៃ ហាង នេះ បាន​នឹង​កំពុង​សាងសង់​សំណង់​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ព្រមទាំង​រំលោភ​ព្រំ​ដី​លើ​សំណង់​ដី​ដែល​បាន​ចាត់ជា​បេ​តិក​ភ័​ណ្ឌ​របស់​ជាតិ​ដោយ​មិន​ព្រម​ស្តាប់​តាម​ការ​ហាមឃាត់​របស់​អាជ្ញារ​ធរ​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ ប្រសិនបើ​ម្ចាស់​ក្បាលដី​លេខ​១០៧ ឈ្មោះ ឡៃ ហាង នៅ​តែ​ល្មើសច្បាប់ មិន​ព្រម​ស្តាប់​អាជ្ញាធរ ហើយ​នៅ​បន្ត​ល្មើសច្បាប់​យ៉ាងធ្ងន់ធ្ងរ​ទៀត​នោះ​អាច​នឹង​ត្រូវ​ប្រឈម​ចំពោះ​មុខ​ច្បាប់​ដែល​អាជ្ញារ​ធរ​នឹង​ចាត់វិធានការ​ជា​បន្ទាន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ