ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ទៀត​ហើយ ! ព្រះសង្ឃ​ពុល​ចង្ហាន់​ពេញ​វត្ត

6 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ព្រះសង្ឃ​យ៉ោ​ង​ហោច​ណាស់​៣៥​អង្គ​គង់នៅ​វត្ត​ព្រះ​វិហារ​ធំ​សសរ​១០០ ត្រូវ​បាន​អាជ្ញាធរ​ស្រុក​សំបូរ បញ្ជូន​និមន្ត​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ និង​មណ្ឌល​សុខភាព​ស្រុក ក្រោយ​ពី​កើត​មាន​អាការ​ពុល ដែល​បាន​កើតឡើង​បន្ទាប់​ពី​ព្រះសង្ឃ​ឆាន់ចង្ហាន់​ពេល​ព្រឹក​រួច​មក ។ អាជ្ញាធរ​ស្រុក​សំបូរ…

ខេត្តក្រចេះ ៖ ព្រះសង្ឃ​យ៉ោ​ង​ហោច​ណាស់​៣៥​អង្គ​គង់នៅ​វត្ត​ព្រះ​វិហារ​ធំ​សសរ​១០០ ត្រូវ​បាន​អាជ្ញាធរ​ស្រុក​សំបូរ បញ្ជូន​និមន្ត​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ និង​មណ្ឌល​សុខភាព​ស្រុក ក្រោយ​ពី​កើត​មាន​អាការ​ពុល ដែល​បាន​កើតឡើង​បន្ទាប់​ពី​ព្រះសង្ឃ​ឆាន់ចង្ហាន់​ពេល​ព្រឹក​រួច​មក ។

អាជ្ញាធរ​ស្រុក​សំបូរ បាន​ឲ្យ​ដឹង​ថា ព្រះសង្ឃ​ក្មេង​ចាស់​ដែល​ជួប​អាការ​ពុល​ចុកពោះ ក្អួតចង្អោរ​ធ្ងន់​ស្រាល​ទាំង​ចំនួន​៣៥​អង្គ ក្នុង​ចំណោម​ព្រះសង្ឃ​ចំនួន​៨៥​អង្គ ត្រូវ​បាន​បញ្ជូន​និមន្ត​មក​សង្គ្រោះ​ភ្លាម​ៗ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា នេះ ។ ហើយ​ការ​ពុល​នេះ​ដែរ ក៏​ត្រូវ​បាន​អាជ្ញាធរ​សន្និដ្ឋាន​ថា បណ្តាល​មក​ពី​ត្រីខ ដែល​ពុទ្ធបរិស័ទ​បាន​ចម្អិន​ធ្វើ​ចង្ហាន់​ព្រឹក​ប្រគេន​ព្រះសង្ឃ ។ ដោយ​បាន​យក​ត្រី​គល់​ព្រិច និង​ត្រី​សំបក​ស្រឡៅ មក​ធ្វើ​ម្ហូប​លាយ​ជាមួយ​ត្រីខ ។

តប​ទៅ​នឹង​ការ​សន្និដ្ឋាន​ថា អាការ​ពុល​នេះ​គឺ​ផ្តើម​ដោយសារ​ពុល​ត្រី​នោះ មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល និង​ជា​ប្រធាន​ឆ្មាំ​ទន្លេ លោក ម៉ុ​ក ពន្លក បាន​លើក​ឡើង​ថា ដូច​តាម​ទម្លាប់​នៅ​រដូវ​ខែ​ទឹក​ឡើង មាន​ត្រី​ប្រភេទ​ខ្លះ​បាន​ចូល​ទឹក​ក្នុង​ព្រែក​ដើម្បី​ពង​កូន និង​បាន​ស៊ី​រុក្ខ​ជាតិពុល​ផ្សេង​ៗ ហើយ​ប្រសិនបើ​អ្នក​ទទួលទាន​យក​ត្រី​ទាំងនោះ​មក​ហូប​មិន​ប្រយ័ត្ន នឹង​បណ្ដាល​ឲ្យ​ពុល​មិន​ខាន ។

លោក ម៉ុ​ក ពន្លក បាន​លើក​ឡើង​ទៀត​ថា សម្រាប់​រដូវ​នេះ​ជា​រដូវ​ទឹកសម្រក ការ​ពុល​បណ្តាល​មក​ពី​ត្រី មិន​បណ្តាល​មក​ពី​ត្រី​ស៊ី​រុក្ខ​ជាតិពុល​ដូច​រដូវ​ទឹក​ឡើង​នោះ​ទេ គឺ​ដោយសារ​ត្រី​ទាំងនោះ អាច​ជា​ត្រី​ពុល​ដោយ​ថ្នាំពុល ដែល​ជនខិលខូច​បាន​ធ្វើ​នេសាទ​ដោយ​ប្រើ​ថ្នាំ​បំពុល​ចាក់​ចូល​ក្នុង​ទឹក ទើប​ធ្វើ​ឲ្យ​អ្នក​ទទួលទាន​មិន​ប្រុង​ប្រយ័ត្ន​បណ្ដាល​ឲ្យ​ពុល ។
អធិការ​នគរបាល​ស្រុក​សំបូរ លោក ប៊ុ​ន ឈឿ​ន បាន​បញ្ជាក់​ថា ការ​ពុល​របស់​ព្រះសង្ឃ ដែល​អាជ្ញាធរ​កំណត់​ថា បណ្ដាល​មក​ពី​ពុល​ត្រី​នេះ គឺ​មិន​ប៉ះពាល់​ដល់​ព្រះ​ជន្ម​របស់​ព្រះសង្ឃ​នោះ​ទេ ។ ដោយ​ក្រោយ​នាំ​មក​សង្គ្រោះ​រួច​មក ព្រះសង្ឃ​មួយ​ចំនួន​ធំ​ត្រូវ​បាន​និមន្ត​ទៅ​វិញ ជា​បន្តបន្ទាប់​អស់​ទៅ​ហើយ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ