ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​នៅ​តែ​មិន​ខ្លាច​គ្រោះថ្នាក់ មិនដឹង​ធ្វើ​ម៉េច​ទៀត​ទេ

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ដែល​ញៀន​នឹង​ការ​ឆ្លង​ដែន​ទៅ​លួច​កាប់​ឈើ​នៅ​ក្នុង​ទឹកដី​ប្រទេស​ថៃ​ចំនួន​៤​នាក់ ត្រូវ​បាន​សមត្ថកិច្ច​យោធា​ចាប់​ឃាត់ខ្លួន រួម​ជាមួយនឹង​ម៉ូតូ​កញ្ចាស់​ចំនួន​៤​គ្រឿង ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​១​គ្រឿង ព្រមទាំង​ឈើ​ធ្នង់​ជា​ច្រើន​ដុំ​ផង​ដែរ ហេតុការណ៍​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧…

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ដែល​ញៀន​នឹង​ការ​ឆ្លង​ដែន​ទៅ​លួច​កាប់​ឈើ​នៅ​ក្នុង​ទឹកដី​ប្រទេស​ថៃ​ចំនួន​៤​នាក់ ត្រូវ​បាន​សមត្ថកិច្ច​យោធា​ចាប់​ឃាត់ខ្លួន រួម​ជាមួយនឹង​ម៉ូតូ​កញ្ចាស់​ចំនួន​៤​គ្រឿង ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​១​គ្រឿង ព្រមទាំង​ឈើ​ធ្នង់​ជា​ច្រើន​ដុំ​ផង​ដែរ ហេតុការណ៍​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​ចំ​ន្លោះ​បង្គោល​សីមា​លេខ​៦៧ និង​៦៨ ក្នុង​ភូមិប​ហ៊ុយ​ត្បូង សង្កាត់​ប​យ៉ា​ខា ក្រុងប៉ៃលិន ។

ព័ត៌មាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៤​នាក់ មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ស្គាល់ឈ្មោះ​ទេ រស់នៅ ក្នុង​ក្រុងប៉ៃលិន ដោយ​បាន​នាំ​គ្នា​ឆ្លង​ដែន​ទៅ​លួច​កាប់​ឈើ​នៅ​ក្នុង​ទឹកដី​ថៃ អស់​រយៈពេល​ជា​យូរ​មក​ហើយ ដោយ​មានការ​បើកដៃ​ពី​សមត្ថកិច្ច​ការពារ​ព្រំដែន​មួយ​ចំនួន ។ ប្រភព​បន្ត​ទៀត​ថា លុះ​ឃើញ​ដឹកឈើ​ធ្នង់​ជា​ច្រើន​ដុំ​ក៏​ស្ទាក់​ចាប់​យក​ទៅ​បន្ទាយ​យោធា ហើយ​ក៏​ប្រគល់​ជូន​ទៅ​ខាង​រដ្ឋបាល​ព្រៃឈើ​ដើម្បី​ចាត់ការ​បន្ត ។

លោក មិន រ៉ា​វុ​ធ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ធ្វើការ​ឃាត់ខ្លួន ខាង​លោក​នឹង​ធ្វើការ​អប់រំ​ដល់​ប្រជាពលរដ្ឋ​ទាំង​៤​នាក់ មិន​ឲ្យ​បន្ត​ឆ្លង​ដែន​ខុសច្បាប់​ទៅ​កាប់​ឈើ​នៅ​ក្នុង​ទឹកដី​ប្រទេស​ថៃ​ទៀត​ឡើយ ។ ឈើ​ទាំងអស់ និង​ម៉ាស៊ីន​កាត់ឈើ​១​គ្រឿង ខាង​លោក​នឹង​ចាប់​យក​ទៅ​រក្សា​ទុក​នៅ​ក្នុង​ស្នាក់​ការ ដោយឡែក​មនុស្ស​ទាំង​៤​នាក់ បន្ទាប់​ពី​ធ្វើការ​អប់រំ​រួច ឲ្យ​យក​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន ។

ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុងប៉ៃលិន​បាន​ឲ្យ​ដឹង​ថា មាន​ពលរដ្ឋ​ឆ្លង​ដែន​ខុសច្បាប់​ទៅ​លួច​កាប់ និង​លី​សែង​ឈើ​នៅ​ក្នុង​ទឹកដី​ប្រទេស​ថៃ ដោយ​មាន​អ្នកខ្លះ​ត្រូវ​ថៃ​ចាប់​ដាក់គុក បាញ់​សម្លាប់ បណ្តាល​ឱ្យ​ព្រាត់ប្រាស់​ប្តី​ប្រពន្ធ ហើយ​អ្នកខ្លះ​ទៀត​បាន​បាត់​ខ្លួន ។ ដូច្នេះ​ពួក​គេ​សំណូមពរ​ឲ្យ​ខាង​សមត្ថកិច្ច​ធ្វើការ​រឹត​បន្តឹង ដោយ​មិន​ត្រូវ​បណ្តែតបណ្តោយ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ឆ្លង​ដែន​ខុសច្បាប់​ទៅ​លួច​កាប់​ឈើ​នៅ​ប្រទេស​ថៃ​បន្ត​ទៀត​នោះ​ឡើយ ៕
ក្រោយ​ពី​ធ្វើការ​ឃាត់ខ្លួន​យោធា បាន​បញ្ជូន​បុរស​ទាំង​៤​នាក់ រួម​នឹង​វត្ថុ​តាង​ទៅ​ខាង​រដ្ឋបាល​ព្រៃឈើ​ឱ្យ​ចាត់ការ​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ