ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​ខ្លាំង​មែន​ម៉ូតូ និង​ម៉ូតូ​បុក​គរ​លើ​តែ​ម្តង

6 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ មនុស្ស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ដោយសារ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ និង​ម៉ូតូ​បុក​គរ​លើ​គ្នា​ចំនួន​បី​គ្រឿង ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​យប់​រំលង​អធ្រាត្រ​ថ្ងៃ​ទី​១៤​ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ត្រង់​ចំណុច​ចុះ​ទួល ភូមិ​វង់…

ខេត្តរតនគិរី ៖ មនុស្ស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ដោយសារ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ និង​ម៉ូតូ​បុក​គរ​លើ​គ្នា​ចំនួន​បី​គ្រឿង ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​យប់​រំលង​អធ្រាត្រ​ថ្ងៃ​ទី​១៤​ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ត្រង់​ចំណុច​ចុះ​ទួល ភូមិ​វង់ ឃុំ​ប៉ូ​យ ស្រុក​អូរ​ជុំ ខេត្តរតនគិរី ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មាន​ម៉ូតូ​ពីរ​គ្រឿង ជិះ​ដឹក​គ្នា​ស្រប​ទិស​ពី​ជើង​ទៅ​ត្បូង​និង​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត ជិះ​ម្នាក់ឯង​បញ្ច្រាស់ទិស​ក៏​បុក​យ៉ាង​ពេញទំហឹង​បន្ត​គរ​លើ​គ្នា​ចំនួន​បី​គ្រឿង ។ ជន​បង្ក​មិន​ទាន់​ស្គាល់ឈ្មោះ​រង​របួសធ្ងន់ ឯ​ជន​រង​គ្រោះ​ស្លាប់​នឹង​កន្លែង​កើតហេតុ​ឈ្មោះ​ស្រន តា​វ​លឿ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​គ្រឹ​ង មាន​ទីលំនៅ​ភូមិ​តា​ង៉ា​ច ឃុំ​ប៉ូ​យ ស្រុក​អូរ​ជុំ ខេត្តរតនគិរី មុខរបរ​កសិករ និង​អ្នក​រួម​ដំណើរ​២​នាក់​រង​របួសធ្ងន់ មិន​ទាន់​ស្គាល់​អត្តសញ្ញាណ ។ ជន​ង​គ្រោះ​២​នាក់​ទៀត មាន​ស្រី​ម្នាក់ ជិះ​ម៉ូតូ​មក​បុក​ត្រួត​ពីក្រោយ​រង​របួសធ្ងន់ មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ដែរ ។

សមត្ថកិច្ច​បាន​អត្ត​រាគ​មន៍​វាស់វែង និង​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រ​ព​ណី​ព្រមទាំង​អ្នក​របួសធ្ងន់ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ភ្លាម​ៗ ។ រីឯ​ម៉ូតូ​ទាំង​បី​គ្រឿង​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ប៉ូ​យ​ធ្វើ​កំណត់ហេតុ​រង់ចាំ​ដោះស្រាយ​តាម​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ