ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួប​សំណេះសំណាល​ជាមួយ​បេក្ខជន​ប្រឡង​ជាប់ សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ

6 ឆ្នាំ មុន
  • ប៉ោយប៉ែត

ខេត្ត​ប៉ៃលិន ៖ នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ លោក កើត សុធា អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន…

ខេត្ត​ប៉ៃលិន ៖ នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ លោក កើត សុធា អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​ជួប​សំណេះសំណាល និង​ផ្តល់​រង្វាន់​ដល់​បេក្ខជន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​និ​ទេ្ទ​ស A-B សម័យ​ប្រឡង ថ្ងៃ​ទី​២១ សីហា ២០១៧ ។

លោក តង់ ធា​រ៉ា ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត បាន​ថ្លែងអំណរគុណ​ដល់​លោក​ជំទាវ បាន ស្រី​មុំ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ដែល​បាន​ជួយ​ឧបត្ថម្ភ​សម្ភារ ថវិកា ក្នុង​ការ​បំប៉ន​សិស្ស​ត្រៀមប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​កន្លង​មក ។

លោក​បន្ត​ថា សម័យ​ប្រឡង ថ្ងៃ​ទី​២១ សីហា ឆ្នាំ​២០១៧ នេះ ចែក​ចេញពី​មណ្ឌល​គឺ មណ្ឌល​វិទ្យាសាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម ដែល​មាន​បេក្ខជន​៣១៦​នាក់ ស្រី​១៦៩​នាក់ បេក្ខជន​ប្រឡង​ជាប់​និទ្ទេស A ម្នាក់ ឈ្មោះ ភូ ស្រី​ណេ​ត ភេទ​ស្រី​, ចំនួន​ស្រី និ​ទេ្ទ​ស B ចំនួន​៨​នាក់ ស្រី​៥​នាក់ ទិ​ទ្ទេស C ចំនួន​១២​នាក់ ស្រី​៥​នាក់ និ​ទេ្ទ​ស D ចំនួន​១៨​នាក់ ស្រី​១១​នាក់ និង​និទ្ទេស E ចំនួន​១៥៩​នាក់ ស្រី​៨៥​នាក់ សិស្ស​ដែល​ប្រលង​ធ្លាក់​មាន​ចំនួន​១១៨​នាក់ ។

លោក កើត សុធា អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​មាន​ប្រសាសន៍​កោតសរសើរ​ដល់​ថ្នាក់ដឹកនាំ មន្ត្រី​មន្ទីរ​អប់រំ លោកគ្រូ អ្នកគ្រូ ដែល​បាន​ខិតខំ​ប្រឹងប្រែង​អប់រំ បណ្តុះបណ្តាល​ដល់​ក្មួយ​ៗ ធ្វើ​ឱ្យ​លទ្ធផល​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ២១ សីហា ២០១៧ នេះ​ទទួល​បាន​លទ្ធផល​ល្អ ។

លោក​បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី បាន​ដាក់​ចេញ​គោលនយោបាយ​កែទម្រង់​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ ក្នុង​នោះ​វិស័យ​អប់រំ​គឺ សម្តេច បាន​យកចិត្តទុកដាក់​វិនិយោគ និង​កែទម្រង់​លើ​ការ​សិក្សា​គ្រប់​កម្រិត​សំដៅ​ជំរុញ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ដល់​កូនចៅ​ជំនាន់​ក្រោយ​ប្រកបដោយ​គុណភាព​សម្រាប់​បន្តវេន​ដឹកនាំ​កសាង​អភិវឌ្ឍ​ប្រទេស​ជាតិ​យើង ឱ្យ​មានការ​រីក​ចម្រើន​ឡើង ។ ទន្ទឹម​នេះ ភាព​រីក​ចម្រើន​លើ​វិស័យ​អប់រំ​នៅ​ខេត្ត​ប៉ៃលិន គឺ​ដោយសារ​តែ​ប្រទេស​ជាតិ​យើង​មាន​សុខ​សន្តិភាព​បាន​ពេញលេញ​បរិបូណ៌ យើង​មាន​សាលារៀន​គ្រប់គ្រាន់ បាន​ផ្តល់​ឱកាស​ឲ្យ​ក្មួយ​ៗ ចូល​រៀនសូត្រ​គ្រប់​កម្រិត តែ​ផ្ទុយ​ទៅ​វិញ បើ​ប្រទេស​ជាតិ​បាន​សង្គ្រាម​ដូច​ពី​អតីត​កាលនោះ យើង​ទាំងអស់​គ្នា​មិន​អាច​ជួបជុំ​គ្នា​បាន​ឡើយ មិនបាច់​និយាយ​ដល់​ការ​រៀនសូត្រ​ទេ ។

លោក​បាន​ផ្តាំផ្ញើ​ដល់​ក្មួយ​ៗ ដែល​ប្រឡង​ជាប់ ត្រូវ​បន្ត​ខិតខំ​សិក្សា​រៀនសូត្រ​ចាប់​យក​ជំនាញ​ទៅ​បន្ត​ការ​សិក្សា​នៅ​ថ្នាក់​បរិ​ញ្ញ​ប​ត្រ​ឲ្យ​ទទួល​បាន​ជ័យ​លា​ភី​បន្ត​ទៀត ។ ព្រម​ជាមួយ​គ្នា​នេះ​ក្មួយ​ៗ រៀន​ថ្នាក់​ទី​១២ ត្រូវ​ខិតខំ​រៀនសូត្រ ដើម្បី​ប្រឡង​ជាប់​និទ្ទេស​ល្អ ហើយ​រាជរដ្ឋាភិបាល​ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ខេត្ត និង​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ដល់​ក្មួយ​ៗ​ជា​បន្ត​ទៀត ។
លោក កើត សុធា ក៏​ប្រ​បាន​ប្រគល់​រង្វាន់​លើកទឹកចិត្ត​ដល់​សិស្ស​និទ្ទេស A ចំនួន​ម្នាក់ ម៉ូតូ Scoopy ១​គ្រឿង កុំព្យូទ័រ​យួរដៃ​១​គ្រឿង​, សិស្ស​និទ្ទេស B ចំនួន​៨​នាក់​ម្នាក់​ៗ ថវិកា​៥០​ម៉ឺន​រៀល និង​សិស្ស​នុ​សិស្ស​ចូលរួម​ចំនួន​១១០​នាក់​ម្នាក់​ៗ ថវិកា​១​ម៉ឺន​រៀន និង​សម្ភារ​សិក្សា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ