សុទ្ធតែ​ចង់​លឿន​រៀងខ្លួន ម្នាក់​ៗ​ក្លាយជា​បែប​នេះ


ខេត្តរតនៈគិរី​៖ មនុស្ស​ម្នាក់​រង​បួស​ធ្ងន់​បាក់ជើង​បាក់ដៃ និង​ម្នាក់​ទៀត​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​ដោយសារ​បើក​លឿន​រៀងខ្លួន ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​រវាង​រថយន្ត និង​ម៉ូតូ​បើក ប​ញ្ជ្រា​ស់ទិស​គ្នា ហេតុការណ៍​នេះ​បាន​កើត​នៅ​វេលា​ម៉ោង​១២​និង​២០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា​ឆ្នាំ ២០១៧ ចំណុច​ផ្លូវ​ក្រាល​គ្រួ​ស​ក្រហម ស្ថិត​ក្នុងភូមិ​ពែង ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ខេត្តរតនៈគិរី ។

ជន​រង​គ្រោះ​ទី​១- សល់ វ៉ា​ន់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ច្រា​យ មាន​ទីលំនៅ​ភូមិ​កា​ជូត ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ខេត្តរតនៈគិរី ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ និង​ទី​២- រ​ម៉ាស់ យូ​ក ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​ជ ន​ជាតិ​ច្រា​យ មាន​ទីលំនៅ​ភូមិ​ពែង ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ខេត្តរតនៈគិរី រង​របួសធ្ងន់​បាក់ជើង​បាក់ដៃ ។

ឯ​ជន​បង្ករ​បាន​បើករថយន្ត​រត់គេច​ខ្លួន​បាត់​ភ្លាម​ៗ បន្ទាប់​ពី​កើតហេតុ ហើយ​កម្លាំង​អធិការ​ស្រុក​អណ្តូង​មាស និង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ញ៉ា​ង កំពុង​ស្រាវជ្រាវ​រក​ម្ចាស់ និង​រថយន្ត​បង្ក​ឲ្យ​ចូលខ្លួន​មក​ដោះស្រាយ​តាម​នីតិវិធី ៕

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

  • ប្រាក់រៀល (1USD)
  • KHR 4,048.00
អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ