ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេច​ពី​រថយន្តក្រុង​ទៅ​បុក​ម៉ូតូ​បើក​ស្រប​ទិស​គ្នា​របួសធ្ងន់​ម្នាក់

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ យុវជន​ម្នាក់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​រវាង​ម៉ូតូ និង​រថយន្ត​កាលពី​វេលា​ម៉ោង​០៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ ៤៦-៤៧…

ខេត្តកណ្តាល ៖ យុវជន​ម្នាក់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​រវាង​ម៉ូតូ និង​រថយន្ត​កាលពី​វេលា​ម៉ោង​០៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ ៤៦-៤៧ ស្ថិត​ក្នុងភូមិ​សំរោង​ក្អែ​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ឈ្មោះ ហេង ជី​លាង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ (​មុខរបរ​ជាង​ឡាន​) មាន​ទីលំនៅ​ភូមិ​ព្រែក​ត្រែង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ជិះ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ កណ្តាល ១M-៣១២១ បាន​រង​របួស​ធ្ងន់ធ្ងរ​ត្រូវ​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ។
ចំណែក​រថយន្ត​បង្ក​ពណ៌​ស ប្រភេទ​ដឹក​ទំនិញ​ចំណុះ​៣​តោន​កន្លះ ពាក់​ស្លាក​លេខ ភ្នំពេញ ៣B-៧៣០២ បើកបរ​ដោយ​ឈ្មោះ ឌួ​ក សៀ​ប ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ (​មុខរបរ​បើកបរ​) មាន​ទីលំនៅ​ភូមិ​ថ្ម​សរ ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​បង្ក​បើកបរ​ទិស​ដៅ​ពី​ភ្នំពេញ​ទៅ​អ្នក​លឿង ក្នុង​ល្បឿន​លឿន​មធ្យម ។ លុះ​បើក​មក​ដល់​ចំណុច​ខាងលើ រថយន្ត​បង្ក​បាន​បើក​គេច​ពី​រថយន្តក្រុង ដែល​បើក​មក​ពីមុខ ក៏​ជ្រុល​ចង្កូត​មក​កៀរ​ម៉ូតូ​ជន​រង​គ្រោះ ដែល​កំពុង​ជិះ​តាម​ចិញ្ចើម​ផ្លូវ​ស្របគ្នា បណ្ដាល​ឲ្យ​បោក​ទៅ​នឹង​ថ្នល់ជាតិ​រង​របួសធ្ងន់​តែ​ម្តង ។

ក្រោយ​កើតហេតុ កម្លាំង​នគរបាល​ចរាចរណ៍​ស្រុក​កៀនស្វាយ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​សំរោង​ធំ ចុះ​អន្តរាគមន៍ និង​ធ្វើការ​វាស់វែង​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ