រថយន្ត​បុក​គូសង្សារ​ជិះ​ម៉ូតូឌុប​គ្នា​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់


រាជធានី​ភ្នំពេញ ៖ គូស្នេហ៍​វ័យក្មេង​មួយគូ មិនដឹង​ថា​គោលបំណង​ទៅ​ណា​នោះ​ទេ ខ​ណះ​ជិះ​ម៉ូតូ​ដល់​ផ្លូវបំបែក​ជា​បួន ក៏​ស្រាប់តែ​មាន​រថយន្ត​មិន​ស្គាល់​ម៉ាក់​មួយ​គ្រឿង បាន​បើក​មក​បុក​ចំពាក់​កណ្ដាល​ពេញទំហឹង បណ្ដាល​ឲ្យ​នារី​ជា​សង្សារ​រង​របួសធ្ងន់ ចំណែក​បុរស​ជា​អ្នក​ឌុ​ប​បោក​ក្បាល​ហូរ​ឈាម​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០១​និង​៣០​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៧ ទុល​មុខ​នឹង​ហាង ស៊ុប​ហុយ​ហុយ ផ្លូវ​១៦៣ កែង​និង​ផ្លូវ​៤៦៨ សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន ។

សព​ជន​រង​គ្រោះ​មានឈ្មោះ ឆោម បូ​រិ​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​បុគ្គលិក​ខារ៉ាអូខេ ស្នាក់​នៅផ្ទះ​ជួល សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន មានស្រុក​កំណើត​ភូមិ​កំពង់ត្រាច ឃុំ​កំពង់ត្រាច ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ។ ចំណែក​នារី​ជា​សង្សារ​មានឈ្មោះ សុ​ផា​ន ស្រី​តី ភេទ​ស្រី អាយុ​២១​ឆ្នាំ មុខរបរ​អ៊ុតសក់ ស្នាក់​ជាមួយ​គ្នា ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​គូស្នេហ៍​វ័យក្មេង​មួយគូ មិនដឹង​ថា​គោលបំណង​ទៅ​ណា​នោះ​ទេ គឺ​បាន​ជិះ​ម៉ូតូ​ម៉ាក MSX ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ១FE-៥៧២០ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​១៦៣ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​៤៦៨ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន បាន​ជ្រុល​ទៅ​បុក​នឹង​ម៉ូតូ ដែល​ជិះ​ដោយ​ប្រុស​ស្រី​២​នាក់ ចំពាក់​កណ្ដាល​ម៉ូតូ​ពេញទំហឹង បណ្ដាល​ឲ្យ​បុរស​ជា​អ្នក​បើក​ម៉ូតូ ដួល​បោក​ក្បាល​ទៅ​នឹង​ផ្លូវ ហូរ​ឈាម​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​នារី​ដែល​អង្គុយ​ខាងក្រោយ រង​របួស​សន្លប់​ស្តូកស្តឹង ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លិ​និក​ឯកជន ឬ​ឯ​ម៉ូតូ​រង​ការ​ខូចខាត ខ្ទេច​មួយ​ចំហៀង​ឆ្វេង ។ ដោយឡែក​រថយន្ត​បង្ក​នៅ​ពេល​បង្ក​គ្រោះថ្នាក់​ហើយ បាន​បន្ថែម​ល្បឿន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រួច​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជន​រង​គ្រោះ​ឲ្យ​ក្រុម​គ្រួសារ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត​ខេត្តស្វាយរៀង ។ ចំណែក​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌចំការមន​ដើម្បី​រង​ចាំ​ប្រគល់​ឲ្យ​សាច់ញាតិ​របស់​ជន​រង​គ្រោះ​វិញ ៕

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

  • ប្រាក់រៀល (1USD)
  • KHR 4,048.00
អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ