ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បោះពួយ​ចង់​លឿន ទៅ​ផ្ទះ​សង្សារ​បែរជា​ស៊យ​ទៅ​វិញ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ក្នុង​សភាព​បែកក្បាល​ធ្លាយ​ខួរ បាក់ដៃ បាក់ជើង​ខ្ទេច បន្ទាប់​ពី​ជួប​នូវ​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​ជន​រង​គ្រោះ​បើក​ម៉ូតូ​បោះពួយ​វ៉ា​ជែង​រថយន្ត​ខាង​មុខ ហេតុការណ៍​ខាងលើ​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​១០​នាទី​ព្រលប់​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ក្នុង​សភាព​បែកក្បាល​ធ្លាយ​ខួរ បាក់ដៃ បាក់ជើង​ខ្ទេច បន្ទាប់​ពី​ជួប​នូវ​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​ជន​រង​គ្រោះ​បើក​ម៉ូតូ​បោះពួយ​វ៉ា​ជែង​រថយន្ត​ខាង​មុខ ហេតុការណ៍​ខាងលើ​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​១០​នាទី​ព្រលប់​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ ។

ជន​រង​គ្រោះ​ឈ្មោះ ចាន់​ណា អាយុ​២០​ឆ្នាំ មុខរបរ​ជាត់​កាត់​កញ្ចក់ ស្នាក់​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ មានស្រុក​កំណើត​នៅ​ស្រុក​កោះធំ ខេត្តកណ្តាល ។

ក្រោយ​ពី​សមត្ថកិច្ច​ទំនាក់ទំនង​តាម​រយៈ​លេខ​ទូរស័ព្ទ ទើប​លេចមុខ​នារី​វ័យក្មេង​ម្នាក់​ឈ្មោះ គុយ ចិន្តា អាយុ​១៩​ឆ្នាំ មុខរបរ កម្ម​ការ​នី​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល ភូមិ​បែក​ចាន ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ត្រូវជា​សង្សារ​ជន​រង​គ្រោះ​គ្រាន់តែ​ប្រាប់​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង ស៊េរី​២០១៦ ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ ១FQ-៣៥២២ ។

នារី​ជា​សង្សារ​បាន​ឲ្យ​ដឹង​នៅ​កន្លែង​កើតហេតុ​ថា ពួក​គេ​ជា​សង្សារ​នឹង​គ្នា​ស្គាល់គ្នា​បាន​ជាង​១​ខែ​កន្លង​មក​ហើយ តាម​រយៈ​លេង​ហ្វេ​ស​ប៊ុ​ក ហើយ​យុវជន​ខាងលើ​ក៏​សុំ​ស្នេហ៍​សុំ​ស្រឡាញ់ ។ នាង​បន្ត​ទៀត​ថា ជន​រង​គ្រោះ​បាន​ទៅ​លេង​នាង​ចំនួន​៤​ថ្ងៃ​ជាប់​ៗ​គ្នា​មក​ហើយ​នៅ​បន្ទប់​ជួល តាំងពី​បន្ទប់​ជួល​របស់​គេ​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ ទៅ​លេង​ដល់​បន្ទប់​របស់​នាង​សារ​ជា​ថ្មី លុះ​ពេល​ល្ងាច​ជន​រង​គ្រោះ​ក៏​បាន​វិល​ត្រឡប់​ចាកចេញ​ទៅ​ស្ទឹង​មាន​ជ័យ​វិញ តែ​ដោយសារ​ភ្លេច​កូនសោ​បន្ទប់ ទើប​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ត្រឡប់​មក​យក​ដែល​ភ្លេច​នៅ​បន្ទប់​របស់​នាង​ឯ​ភូមិ​បែក​ចាន ពី​កើត​ទៅ​លិច មក​ដល់​ចំណុច​ខាងលើ​ជួប​ហេតុការណ៍​នេះ​តែ​ម្តង ។

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​ជន​រង​គ្រោះ ជិះ​ម៉ូតូ​លឿន ពី​កើត​ទៅ​លិច​វ៉ា​ជែង ជាមួយ​រថយន្ត​ដឹក​កម្មករ​ជា​បន្តបន្ទាប់ លុះដល់​ចំណុច​កើតហេតុ ជែង​រថយន្ត​ខាង​មុខ​ចូល​ទៅ​បំណែក​ផ្លូវ​ម្ខាង ត្រូវ​បាន​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក បើក​ពី​លិចទៅ​កើត​ច្រាសទិស​គ្នា​បុក​ពេញទំហឹង ផ្លោង​ខ្ទាត​ជិត​១០​ម៉ែត្រ បណ្តាល​ឲ្យ​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង ម៉ូតូ​រង​ការ​ខូចខាត​ខ្ទេច​ស្ទើរតែ​ទាំងស្រុង រីឯ​រថយន្ត បន្ថែម​ល្បឿន​បើក​រត់គេច​ទៅ​បាត់ ។

អត្តសញ្ញាណ​ជន​រង​គ្រោះ​ពុំ​មាន​អ្នក​ណា​ស្គាល់​ជា​ផ្លូវការ​ឡើយ ទើប​សមត្ថកិច្ច​សម្រេច​ដឹក​សាកសព​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ទឹកថ្លា រួច​បន្ត​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​សាច់ញាតិ ។ ចំណែក​ម៉ូតូ ត្រូវ​បាន​សមត្ថកិច្ច​ដឹក​យក​ទៅ​រក្សា​ទុក ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ៕