ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​ចេញពី​រៀន ត្រូវ​ជនសង្ស័យ​ភ្ជង់​យក​កាបូប​លុយ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​ចេញពី​សាលារៀន​ត្រលប់​ទៅ​ផ្ទះ​វិញ​លុះ​ជិះ​ម៉ូតូ​ជិត​ដល់​ផ្ទះ​ទៅ​ហើយ ក៏​ស្រាប់តែ​មាន​បុរស​ជា​ជនសង្ស័យ​២​នាក់ បាន​ជិះ​ម៉ូតូ​ចំនួន​២​គ្រឿង បាន​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​កាបូប​លុយ​បាន​សម្រេច តែ​បន្សល់​ទុក​ម៉ូតូ​របស់​ជនសង្ស័យ​មួយ​គ្រឿង​នៅ​កន្លែង​កើត​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៤…

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​ចេញពី​សាលារៀន​ត្រលប់​ទៅ​ផ្ទះ​វិញ​លុះ​ជិះ​ម៉ូតូ​ជិត​ដល់​ផ្ទះ​ទៅ​ហើយ ក៏​ស្រាប់តែ​មាន​បុរស​ជា​ជនសង្ស័យ​២​នាក់ បាន​ជិះ​ម៉ូតូ​ចំនួន​២​គ្រឿង បាន​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​យក​កាបូប​លុយ​បាន​សម្រេច តែ​បន្សល់​ទុក​ម៉ូតូ​របស់​ជនសង្ស័យ​មួយ​គ្រឿង​នៅ​កន្លែង​កើត​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៤ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ផ្លូវ​បេតុង​អត់លេខ ក្បែរ​នឹង​តេ​ប៉ូ​ប្រេងឥន្ធនៈ​តេ​លា ភូមិ​ភ្នា​ត សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ​។ ជន​រង​គ្រោះ​មានឈ្មោះ ឈាវ វិច្ឆិកា ភេទ​ស្រី អាយុ​២២​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន ស្នាក់​នៅផ្ទះ​លេខ​១២ ផ្លូវ​លេខ​បេតុង​១៨ ភូមិ​ភ្នា​ត សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ​។

សម្ភារ​ដែល​ជនសង្ស័យ​ប្លន់​យក​ទៅ​នៅ​ក្នុង​កាបូប​មាន ទូរ​សព្ទ័​ចំនួន​២​គ្រឿង​ម៉ាក iphon5 មួយ និង iphon 7 មួយ​គ្រឿង កាត​ATM ចំនួន​៤​សន្លឹក កាត​វី​ង​មួយ​សន្លឹក និង​លុយ​មួយ​ចំនួន​។ តាម​សម្តី​ជន​រង​គ្រោះ បាន​ឲ្យ​ដឹង​ថា មុន​នៅ​មុន​ពេល​កើតហេតុ រូប​នាង​បាន​ជិះ​ម៉ូតូ​ម៉ាក ស៊ុ​យ​ហ្សុ​យ​គី​ឡែ​ត ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1GF-9978 ចេញពី​សាលា ច្បាប់ នៅ​បឹង​ត្របែក គោលបំណង​ត្រលប់​ទៅ​ផ្ទះ​វិញ​ជិត​កន្លែង​កើតហេតុ​។

ខណៈដែល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់ បាន​ជិះ​ម៉ូតូ​ពី​គ្រឿង​មក​ឈប់​ចាំ​តាំងពី​ពេល​ណា​នោះ​ទេ ហើយ​ពេល​ឃើញ​រូប​នាង​ជិះ​ម៉ូតូ​ទៅ​ដល់ ស្រាប់តែ​ជនសង្ស័យ​ទាំងនោះ​បាន​ដក​កាំភ្លើងខ្លី​មួយ​ដើម​មិន​ស្គាល់​ម៉ាក់ មក​ភ្ជង់​គំរាម​រូប​នាង​ឲ្យ​ចុះ​ពីលើ​ម៉ូតូ តែ​ពេល​នោះ​រូប​នាង​បាន​ឆោ​រ​ឡោ​ឡើង​ស្រែ​កថា​ចោរ​ៗ​ផ្អើល​ដល់​ប្រជាពលរដ្ឋ​នោះ​ចេញ​មក​ព្រោងព្រាត ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ពេក ក៏​បាន​យក​កាបូបស្ពាយ​ពី​រូប​នាង ហើយ​ជិះ​ម៉ូតូ​គេ​ខ្លួន​បាត់ តែ​ជនសង្ស័យ​បាន​បន្សល់​ទុក​ម៉ូតូ​របស់​ពួក​គេ​មួយ​គ្រឿង ម៉ាក AIR BLACK ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1L-5648 នៅ​កន្លែង​កើតហេតុ ។ ក្រោយ​ក្រោយ​ពេល​កើតហេតុ រូប​នាង​ជា​ជន​រង​គ្រោះ ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល ស្ទឹង​មាន​ជ័យ​២៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ