ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាគារ​រដ្ឋបាល​ខេត្តស្វាយរៀង ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធី កាត់​ខ្សែបូ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អាគារ​រដ្ឋបាល​ខេត្ត នា​ព្រឹក​ថ្ងៃ​ទី​១៤ វិច្ឆិកា…

ខេត្តស្វាយរៀង ៖ លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធី កាត់​ខ្សែបូ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អាគារ​រដ្ឋបាល​ខេត្ត នា​ព្រឹក​ថ្ងៃ​ទី​១៤ វិច្ឆិកា ២០១៧ នៅ​សាលា​ខេត្តស្វាយរៀង​ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ប្រតិភូ​ក្រសួងមហាផ្ទៃ លោក គឹ​ម​ធា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក ម៉ែ​ន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត មន្ត្រីរាជការ លោក​ប្រធាន អនុប្រធាន​មន្ទីរ ជុំវិញ​ខេត្ត​ចូលរួម​ជា​ច្រើន​កុះករ​។ លោក ម៉ែ​ន វិបុល អភិបាល នៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង បាន​អាន​សុន្ទរកថា​រាយការណ៍​ជូន​អង្គពិធី​ថា ដោយ​មានការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​រដ្ឋបាល​ខេត្តស្វាយរៀង មានការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​ផ្នែក​សេដ្ឋកិច្ច​។

វិស័យ​រចនាសម្ព័ន្ធ​ផ្លូវថ្នល់ ស្ពាន យើង​មាន​ចាប់ពី​ទីប្រជុំជន​រហូត​ដល់​ជនបទ​ដាច់​ស្រយាល មាន​ប្រព័ន្ធ​ធារាសាស្ត្រ​សម្រាប់​ប្រជាពលរដ្ឋ​ប្រកប​មុខរបរ​កសិកម្ម និង​កសិឧស្សាហកម្ម ហើយ​រាជរដ្ឋាភិបាល​បាន​បង្កើត​ឲ្យ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​០៥​កន្លែង នៅ​ក្រុង​បា​វិត​ដែល​មាន​រោងចក្រ​សហគ្រាស​ជាង​៣០ បាន​ផ្តល់​ការងារ​ដល់​កម្មករ​កម្ម​ការ​នី​ជាង​៥​ម៉ឺន​នាក់​កំពុងធ្វើការ មាន​ប្រាក់​ចំណូល​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួ​សារបាន​ល្អ​ប្រសើរ ហើយ​ជា​ពិសេស​អាគារ​រដ្ឋបាល​ដ៏​ល្អ​ប្រណីត​ដែល​ទើបតែ​បាន​កាត់​ខ្សែបូ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នា​ថ្ងៃនេះ​។ លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​មាន​ប្រសាសន៍​ថា នេះ​គឺ​ដោយសារ​ប្រទេស​ជាតិ​យើង​មាន​សុខ​សន្តិភាព ទើប​មានការ​អភិវឌ្ឍន៍ ហើយ​បើ​សង្គម​ជាតិ​យើង​អសន្តិសុខ គ្មាន​សន្តិភាព គឺ​គ្មាន​ការ​អភិវឌ្ឍន៍​ដែរ ដូច្នេះ​យើង​ត្រូវ​រួម​សាមគ្គី​គ្នា​ថែរក្សា​សន្តិភាព​ឲ្យ​បាន កុំ​ឲ្យ​ជន​ណា ឬ​គណបក្ស​នយោបាយ​ណា​មក​បំផ្លាញ​សន្តិភាព​បាន​ឡើយ​។

លោក សក់ សេដ្ឋា បាន​បន្ត​ទៀត​ថា សង្គម​ជាតិខ្មែរ​យើង​ធ្លាប់​បាន​ទទួល​រង​នូវ​ការ​ឈឺចាប់​ដោយ​សង្គ្រាម ដែល​បង្ក​ឡើង​ដោយ​របប លន់ ន​ល់ គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​បាន​ធ្វើ​រដ្ឋប្រហារ​ព្រះបាទ​សម្តេចព្រះ​នរោត្តម​សីហ​នុ ក្នុង​ទស្ស​វត្ស​៧០ ទាហាន​អា​មេ​រិ​កបាន​ទម្លាក់​គ្រាប់បែក​លើ​មាតុភូមិ​កម្ពុជា​រាប់​ម៉ឺន​គ្រាប់​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ និ​រ​រង​របួស ពិការ ផ្ទះសម្បែង​ឆេះ​បាក់បែក​ខូច​ខ្ទេចខ្ទី ខូច​ទាំង​វត្ត​អារាម​ដែល​សង្គម​ជាតិ​យើង​ត្រូវ​ចង​ចាំ និង​ការ​រង​ទុក្ខវេទនា​យ៉ាង​ទារុណ​ដោយ​របប​ប្រល័យពូជសាសន៍​ប៉ុ​ល​ពត នេះ​ហើយ​គឺ​លទ្ធផល​នៃ​សង្គ្រាម មិន​ថា​សង្គ្រាមស៊ីវិល សង្គ្រាម ដោយ​ធ្វើ​បដិវត្ត​ពណ៌​ទេ បើ​យើង​គ្រប់គ្រង​មិន​បាន​មួយ​ប្រ​ព្រិច​ភ្នែក​ប្រទេស​ជាតិ​យើង​នឹង​ធ្លាក់​ក្នុង​មហន្តរាយ​មិន​ខាន ដូច្នេះ​ដើម្បី​ទប់ស្កាត់​សង្គ្រាម ដើម្បី​ថែរក្សា​សន្តិភាព​ក្រសួងមហាផ្ទៃ​ត្រូវ​តែ​ចាត់វិធានការ​ច្បាប់​ទៅ​លើ​បក្ស​ប្រឆាំង គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​លោក កឹ​ម សុខា ជា​មេ​បក្ស​បាន​ប្រព្រឹត្ត​ខុសច្បាប់​ស្តី​ពី​ច្បាប់​គណបក្ស​ន​យោ​យ​បាយ មានទោស​ក្បត់ជាតិ មិន​អាច​អត់ឱន​បាន​ក្រសួងមហាផ្ទៃ​ត្រូវ​តែ​ប្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចោល ដើម្បី​ការពារ​សន្តិភាព​ជូន​សង្គម​ជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ