លោកស្រី មុំ ចាន់​ដា​នី ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​មន្ទីរ​សង្គមកិច្ច រាជធានី


រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​១៤ វិច្ឆិកា ឆ្នាំ​២០១៧​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ពិធី​ប្រកាស់​តែងតាំង​លោកស្រី មុំ ចាន់​ដា​នី ជា​ប្រធាន​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា រាជធានី​ភ្នំពេញ ជំនួស​លោក សន សុផល សម្រួល​ទៅ​កាន់​ភារកិច្ច​ថ្មី​។ ពិធី​នេះ​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា លោក ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ក្នុង​នាម​ជា​សេនាធិការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ មន្ត្រី​ចំណុះ​ឲ្យ​រដ្ឋបាល​រាជធានី បាន​បំពេញការងារ​យ៉ាង​ល្អ​នា​ពេល​កន្លង​មកនេះ​។ លោក​ថា ការ​ប្រកាស​តែងតាំង​នេះ ធ្វើ​ឡើងជា​ធម្មតា​ទៅ​តាម​នីតិវិធី​វិធី​។ ជាក់ស្តែង​សម្រាប់​ពេល​នេះ​គឺ​បាន​ប្រកាស​តែងតាំង​លោកស្រី មុំ ចាន់​ដា​នី ជា​ប្រធាន​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា រាជធានី​ភ្នំពេញ ជំនួស​លោក សន សុផល​។

ដូច្នេះ​លោកស្រី​ប្រធាន​មន្ទីរ​ថ្មី ត្រូវ​យកចិត្តទុកដាក់ ប្រកបដោយ​ជោគជ័យ​និង​សហការ​ការ សាមគ្គីភាព​ឲ្យ​បាន​ល្អ ដើម្បី​ជំរុញ​ឲ្យ​មន្ទីរ​នេះ​កាន់តែ​ទទួល​បានការ​គាំទ្រ មាន​ជំនឿ​ជឿ​ទុកចិត្ត​មក​លើ​មន្ទីរ​នេះ​។ លោកស្រី មុំ ចាន់​ដា​នី បាន​ឡើង​ធ្វើការ​ប្តេជ្ញា​ចិត្ត​ថា លោកស្រី​នឹង​យក​អស់កម្លាំង​កាយ​ចិត្ត​បម្រើ​ការងារ​ជូន​ប្រជា​ព​រដ្ឋ និង​បង្កើន​ការងារ​ឲ្យ​បាន​ទ្វេរ​ដង ចូលរួម​សហ​ការណ៍​ជាមួយ​អាជ្ញាធរ កងកម្លាំង ប្រដាប់​អាវុធ ដើម្បី​អនុវត្ត​គោលនយោបាយ​ភូមិ សង្កាត់​ឲ្យ​មាន​សុវត្ថិភាព​។ លោកស្រី​ថា ក្នុង​នាម​លោកស្រី​ជា​ប្រធាន​មន្ទីរ​នេះ លោកស្រី​នឹង​បំពេញ​លើ​ការងារ​នេះ​ឲ្យ​កាន់តែ​ល្អ ដោយ​ត្រូវ​ជួយ​ទាំង​កាយ និង​ចិត្ត​ដល់​អ្នកមាន​បញ្ហា​គ្រឿងញៀន និង​ជន​អាណា​ថា​ជាដើម​៕

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

  • ប្រាក់រៀល (1USD)
  • KHR 4,048.00
អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ